Real Madrid ប្រកាសប្រាប់ក្រុម Liverpool និង Man Utd ពីតម្លៃខ្លួន Asensio

មានសេចក្ដីរាយការណ៍ពីក្នុងប្រទេសអេស្ប៉ាញថា ក្រុម Real Madrid បានធ្វើឲ្យក្រុម Liverpool និង Man Utd ភ្ញាក់ម្ដងទៀត បន្ទាប់ពីក្លឹបបានកំណត់តម្លៃខ្លួនកីឡាករ Marco Asensio។

នៅក្នុងការផ្សាយរបស់កាសែត Mirror កាលពីថ្ងៃសៅរ៍ ដោយបានដកស្រង់ចេញពីកាសែត Marca បានផ្សាយថា ក្រុម Real Madrid ទំនងជាចង់លក់ Asensio នៅខែមករាខាងមុខនេះ ហើយមានក្រុមដែលធ្លាប់តាមចង់បានរូបគេរួចមកហើយកាលពីមុន។

Real បានកំណត់តម្លៃខ្លួន ១១៣លានអឺរ៉ូ សម្រាប់ Asensio នេះបើយោងតាមសេចក្ដីរាយការណ៍ទាំងនោះ ហើយបានធ្វើឲ្យមានក្រុមធំៗ ជាច្រើនដូចជា Chelsea, Liverpool, Manchester United និង Paris Saint-Germain របស់បារាំងចាប់អារម្មណ៍ផងដែរ។

ខណៈដែលសមត្ថភាពរបស់ Asensio នៅមានកម្រិតនៅឡើយ គេមិនអាចធ្វើឲ្យមានការផ្លាស់ប្ដូរលទ្ធផលការប្រកួត ដូចកាលពី២ឆ្នាំមុននោះទេ។ ម្យ៉ាងដោយសារគេមានបញ្ហាទាក់ទងនឹងការអភិវឌ្ឍខ្លួនផងនោះ Real នឹងលក់គេចេញក្នុងតម្លៃខ្លួន ដ៏សមរម្យណាមួយមិនខាន។

ក្នុងរដូវកាលនេះ គេបានចូលលេង La Liga បាន៨ប្រកួតឲ្យ Real Madrid ដោយស៊ុតបញ្ចូលទី១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត១គ្រាប់។ គេក៏បានចូលលេងក្នុងការប្រកួតឲ្យអេស្ប៉ាញផងដែរ ប៉ុន្តែគេបានប្ដូរចូលនៅតង់ទី២ក្នុងការប្រកួតដែលចាញ់អង់គ្លេស 3-2៕

ប្រភព៖ 9sportpro

error: Content is protected !!