កីឡាករក្រុម Real Madrd ម្នាក់ត្រូវអវត្តមានក្នុងជំនួប El Clasico ដោយសារតែ…

បន្ទាប់ពីធ្វើការស្កែនពិនិត្យរួចរាល់ លទ្ធផលឃើញថា ខ្សែការពារក្រុមអធិរាជស Real Madrid នឹងត្រូវសម្រាកពីការប្រកួតចំនួនយ៉ាងតិច៣សប្ដាហ៍ ដើម្បីព្យាបាលរបួស ហើយការធ្វើដំណើរទៅកាន់ទឹកដី Barcelona អាចជារឿងដ៏លំបាកមួយ។

ក្រុមវេជ្ជបណ្ឌិតរបស់ក្លឹប Real Madrid បានបញ្ជាក់ជាផ្លូវការថា កីឡាករខ្សែការពារស្លាបស្ដាំ នឹងអវត្តមានពេលក្រុមប្រកួតជាមួយក្លឹប Alaves ដោយសារគេរងរបួសកំភួនជើង។ ដោយមិនបានបញ្ជាក់ពីបញ្ហាលំអិតច្បាស់លាស់បាន គេអាចស្ទង់មើលដឹងថា គេអាចនឹងត្រូវសម្រាកព្យាបាលយ៉ាងតិចក៏២ ឬ៣សប្ដាហ៍ដែរ ហើយបើធ្ងន់ធ្ងរខ្លាំងអាចនឹងត្រូវសម្រាករយៈពេល៤ ឬ៥សប្ដាហ៍ ហើយបើបែបនេះមែន មានន័យថា គេអាចនឹងអវត្តមានក្នុងជំនួប El Clasico ជាមួយក្រុម Barcelona នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។

នេះគឺជាលើកទី២ហើយ ក្នុងរដូវកាលនេះដែល Carvajal របួសកំភួនជើង ខណៈដែលកន្លងមក កូនក្រុមរបស់លោក Julen Lopetegui រូបនេះក៏បានអវត្តមានក្នុងការជួយក្រុមក្នុងការប្រកួតឈ្នះលើក្រុម Espanyol 1-0 នៅទឹកដី Bernabeu ផងដែរ៕

ប្រភព៖ 9sportpro

error: Content is protected !!