ក្លឹប Man Utd កំណត់តម្លៃខ្លួនរបស់ Pogba សម្រាប់ដាក់លក់ហើយ

ក្លឹបបិសាចក្រហម Manchester United ចង់បានប្រាក់ ២០០លានផោន ទើបក្លឹបយល់ព្រមលក់កីឡាករ Paul Pogba ដែលកំពុងតែមានទំនាក់ទំនងមិនល្អ ជាមួយលោកគ្រូបង្វឹក Jose Mourinho បន្ទាប់ពីគ្រូបង្វឹករូបនេះបានប្រាប់ថា គេនឹងមិនមែនជាប្រធានក្រុមបិសាចក្រហមទៀតទេ។

Pogba នៅសល់កុងត្រា៣ឆ្នាំទៀតជាមួយ Man Utd ហេតុនេះហើយទើបក្លឹបបានកំណត់ថ្លៃកប់ពពក ទើបអាចលក់កីឡាករម្ចាស់ជើងឯក World Cup រូបនេះ។ Pogba ចង់ចាកចេញពីក្លឹប ហើយគេអាចនឹងទៅលេងនៅ Barcelona, PSG និងអតីតក្លឹបរបស់គេ Juventus ដែលក្លឹបទាំងនេះសុទ្ធតែបានប្រជែងគ្នា ដើម្បីទិញយកកីឡាករសញ្ជាតិបារាំងនេះ។

Pogba ត្រូវបានលោក Mourinho ដាក់ឲ្យអង្គុយនៅកៅអីបម្រុងយ៉ាងភ្ញាក់ផ្អើល ក្នុងការប្រកួតពាន EFL Cup ទល់នឹងក្រុម Derby នៅ Old Trafford។ គ្រូបង្វឹកសញ្ជាតិព័រទុយកាល់នេះ ក៏បានបា្រប់កីឡាករដែល Man Utd ទិញក្នុងតម្លៃ ៨៩លានផោន ថាគេលែងជាប្រធានក្រុមទៀតហើយ ដោយសារគេគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើជាអ្នកដឹកនាំ។ លោក Mourinho ក៏បានខឹងជាមួយ Pogba យ៉ាងខ្លាំងផងដែរ ក្រោយពេលប្រកួតស្មើរគ្នាជាមួយក្រុម Wolves កាលពីចុងសប្ដាហ៍ បន្ទាប់ពីកីឡាកររូបនេះ មិនព្រមរត់តាមដណ្ដើមបាល់វិញ ក្រោយពេលត្រូវគេឆាបយក អ្វីដែលធ្វើឲ្យគ្រូបង្វឹកខឹងខ្លាំងនោះគឺ គេបានរិះគន់ទម្រង់លេងរបស់លោក Mourinho ក្រោយការប្រកួតតែម្ដង៕

ប្រភព៖ 9sportpro

error: Content is protected !!