Messi បោះឆ្នោតឲ្យ Ronaldo ជាលើកដំបូងសម្រាប់ពានកីឡាករឆ្នើមប្រចាំឆ្នាំ

ការឆោះឆ្នោតសម្រាប់ពានកីឡាករបាល់ទាត់ គឺតែងតែមានការបង្ហាញជាលម្អិតនូវឈ្មោះបេក្ខជនដែលកីឡាករ និងអ្នកបោះឆ្នោតដទៃទៀត ហើយសម្រាប់ពានកីឡាករឆ្នើមប្រចាំឆ្នាំ២០១៨ The Best FIFA Awards 2018 ត្រូវបានគេបង្ហាញថាកីឡាករ Lionel Messi ក៏បានបោះឆ្នោតឲ្យ Cristiano Ronaldo ដែរនៅក្នុងបញ្ជីឈ្មោះកីឡាករ៣នាក់របស់គេ ដោយ Messi បានបោះឆ្នោតឲ្យកីឡាករប្រធានក្រុមព័រទុយកាល់នេះឈរនៅលេខរៀងទី៣ បន្ទាប់ពីកីឡាករ Luka Modric និង Kylian Mbappe។

ចាប់តាំងពីគេអាចបោះឆ្នោតក្នុងនាមជាប្រធានក្រុមអាហ្សង់ទីនដំបូងនៅឆ្នាំ២០១១មក Messi តែងតែជ្រើសរើសនរណាម្នាក់មកពីប្រទេសកំណើតរបស់គេ ឬមកពីក្រុម Barcelona ជាដើម ជាច្រើនឆ្នាំមកនេះ។ ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករដែល Messi បានបោះឆ្នោតឲ្យកន្លងមក៖

2011: Xavi, [Andres] Iniesta, [Sergio] Aguero
2012: Iniesta, Xavi, Aguero
2013: Iniesta, Xavi, Neymar
2014: [Angel] Di Maria, Iniesta, [Javier] Mascherano
2015: [Luis] Suarez, Neymar, Iniesta
2016: Suarez, Neymar, Iniesta
2017: Suarez, Iniesta, Neymar
2018: [Luka] Modric, [Kylian] Mbappe, [Cristiano] Ronaldo

ប្រភព៖ Marca

error: Content is protected !!