ទស្សនាស្ពាន​កញ្ចក់​ថ្មី​គួរឱ្យ​ស្ញើប​មួយទៀត ​បើកសម្ពោធ​នៅលើ​ភ្នំ​ធៀន​មិន​ (មានវីដេអូ)

ស្ពានកញ្ចក់គួរឱ្យស្ញើបមួយទៀត ត្រូវបានបង្ហាញដល់អ្នកក្លាហានទាំងឡាយ។ ស្ពានក្រាលកញ្ចក់ឈ្មោះ ជ្រលងភ្នំនាគព័ន្ធ ដែលបានបើកសម្ពោធ កាលពីថ្ងៃទី១ ខែសីហា នៅលើភ្នំធៀនមិន ខេត្តហ៊ូណាន គឺជាកន្លែងទេសភាពថ្មី ដែលមានតម្លៃសម្រាប់ការដើររុករក។

ឈរនៅលើស្ពានកញ្ចក់នេះ អ្នកទេសចរនឹងរីករាយជាមួយនឹងទេសភាពលាតសន្ធឹងទូលាយ ដ៏ស្រស់ស្អាត នៃផ្លូវមាត់ទ្វារធំ ជាផ្លូវដែលមានប្រវែង ១១គីឡូម៉ែត្រ និងមានគន្លាក់បត់កោង ៩៩តង់ ទម្រាំឡើងទៅដល់កំពូលភ្នំ។ ផ្លូវនេះ មើលទៅដូចជា នាគព័ន្ធនៅពេលមើលពីលើ។ ដូច្នេះហើយទើប គេដាក់ឈ្មោះស្ពាននេះថា ”ជ្រលងភ្នំនាគព័ន្ធ” (Coiling Dragon Cliff)។

ស្ពាននេះ មានបណ្តោយ ១០០ម៉ែត្រ ទទឹង ១,៦ ម៉ែត្រ និងកម្ពស់ ១.៥១៨ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ដោយផ្តល់ជូនដល់អ្នកទេសចរ នូវទេសភាពច្បាស់ក្រឡែត នៃជ្រលងភ្នំដ៏ជ្រៅនៅម្ខាងទៀត ត្រើយម្ខាងនៃស្ពាន៕

error: Content is protected !!