ផ្ទះ​ដែល​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​អ្នក​ចូលចិត្ត​រស់នៅ​ដាច់​សង្វែង និង​ត្រូវការ​ភាពស្ងប់ស្ងាត់​

​មនុស្ស​គឺជា​សត្វ​សង្គម​។ នេះ​បានសេចក្តីថា មនុស្ស​តែងតែ​រស់នៅ​ផ្តុំគ្នា​ជា​សហគមន៍​ពោលគឺ មិនអាច​រស់នៅ​ដាច់​សង្វែង​តែម្នាក់ឯង​បានឡើយ​។


​ទោះជា​យ៉ាងណា​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​មិន​ដូចគ្នា​ឡើយ​។ ខណៈ​មនុស្ស​ភាគច្រើន ចូលចិត្ត ភាព​អ៊ូអរ​មាន​គ្នីគ្នា មនុស្ស​មួយចំនួន​តូច​ចូលចិត្ត​រស់នៅ​ដាច់​សង្វែង​ពី​គេឯង​ព្រោះតែ​ត្រូវ ការ​ភាពស្ងប់ស្ងាត់​។​

​ប្រហែល​ដោយសារ​មនុស្ស​មួយចំនួន​តូច ដែល​ចូលចិត្ត​រស់នៅ​ដាច់​សង្វែង​ពី​គេឯង និង​ត្រូវការ​ភាព ស្ងប់ស្ងាត់​ខ្លាំង​បែបនេះហើយ បានជា​លេច​វត្ត​មានផ្ទះ​ដាច់​សង្វែង​បំផុត​នៅ​ទូទាំង​ពិភពលោក​។

​ផ្ទះ​ទាំងនេះ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​គេចចេញ​ពី​ការរស់នៅ​តាម​ទម្លាប់​ក្នុងសង្គម និង​ជីវិត រស់នៅក្នុង​ទីក្រុង​ដែលមាន​ការប្រកួតប្រជែង​គ្នា​គួរឱ្យ​ធុញទ្រាន់ ហើយ​រីករាយ​ទទួលយក​ភាព ស្ងប់ស្ងាត់​ជាមួយ​ធម្មជាតិ​៕

error: Content is protected !!