Remy Hou និង​ក្រុម​អ្នក​រចនា​ខំប្រឹង​រចនា​ម្កុដ​ឱ្យ​ ម៉ា​យ៉ា​ ត្រៀម​ចេញមុខ​នៅ​អាមេរិក

លោក Remy Hou ដែល​អ្នក​ឌី​ហ្សា​ញ​និង​ជា​អ្នកដឹកនាំ បាន​បង្ហើប​ឱ្យដឹងថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ដែលមាន​ជំនាញ​ពូកែៗ​ចំនួន​បី​រូប​ខំប្រឹង​ធ្វើ​រចនា​ម្កុដ​ដ៏​ស្រស់ស្អាត​ទាក់ទាញ​បំផុត​។ ​សម្រាប់​តារា​ម៉ូ​ដែល​កូនកាត់​ខ្មែរ​បារាំង​ Marianne Clais ​ហៅ​ម៉ា​យ៉ា​ គ្រោង​ចេញទៅ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ​ នា​សហរដ្ឋអាមេរិក​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​អំឡុង​ខែតុលា​ឆ្នាំ​២០១៨​នេះ​។

កញ្ញា​MarianneClais​ ហៅ​ម៉ា​យ៉ា​ គ្រោង​ចេញទៅ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ​ជា​លើកដំបូង ​ក្នុង​ជីវិត​របស់​នាង​តាម​ការ​រៀ​បំរ​បស់ អ្នក​ច្នៃ​ម៉ូត និង​អ្នក​ផលិត​កម្មវិធី​ល្បីឈ្មោះ​លោក Remy Hou ។ តាម​ការ​ការបញ្ជាក់រ​ប​ស់លោក​RemyHou​បាន​លើកឡើងថា​ក្រោយពី​បាន​ឱកាស​ភ្លាម​លោក​បាន​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​គូរ​ម៉ូត និង​អ្នក​ច្នៃ​គ្រឿងអលង្ការ​ជំនាញ​ខ្មែរ​បី​រូប​។

លោក​អ៊ឹ​សុខ​ជា​និង​លោក​ធឿន​ចាន់ថា​ជា​អ្នក​ច្នៃ​ម្កុដ​និង​លោក​លី​តារា​អ្នក​គូរ​ម៉ូដ​សំលៀកបំពាក់​និង​ម្កុដ​ដើម្បី​រចនា​គ្រឿង​លម្អ​ខ្លួន​ពិសេស​ម្កុដ​ដែល​នឹង​ឲ្យ​តារា​បង្ហាញ​ម៉ូត​ខាងលើ​គ្រង់​និង​ដើម្បី​ឲ្យ​ប្រាកដថា​ទាំង​ម៉ូត​សម្លៀកបំពាក់​និង​គ្រឿង​លម្អ​ខ្លួន​របស់​នារី​ខ្មែរលើ​ទឹកដី​សហរដ្ឋអាមេរិក​លើកដំបូង​នេះ​នឹង​ក្លាយ​ជាទី​ចាប់អារម្មណ៍​នៅលើ​ឆាក​អន្តរជាតិ​។

​លោក​បាន​បន្តថា​ម្កុដ​នេះ​ធ្វើ​ពី​ស្មាច់​និង​ស្ពាន់​ជ្រលក់​ដោយ​ទឹក​ពណ៌​មាស​ហើយ​គម្រូ​បានចេញ​ជា​រូបរាង​ហើយ​គឺ​នៅតែ​ពេល​ចាក់ពុម្ព​តុបតែង​ឲ្យ​កាន់តែ​ស្រស់ស្អាត​ក្នុង​រចនាបទ​ខ្មែរ​គឺអាច​នឹង​រួចរាល់​ក្នុងអំឡុង​ចុងខែ​កញ្ញា​នេះ​។​

ទាំង​ស្បែកជើង​សម្លៀកបំពាក់​និង​គ្រឿងអលង្ការ​កំពុងតែ​លេច​រូបរាង​មក​បណ្តើរៗ​ហើយ​ដើម្បី​ចូលរួម​កម្មវិធី​លំដាប់​អន្តរជាតិ​ដែលមាន​អ្នក​បង្ហាញ​ម៉ូត​និង​អ្នក​ច្នៃ​ម៉ូត​មកពី​៥​ប្រទេស​ចូលរួម​មាន​ប្រទេស​ឥណ្ឌា ឌូ​បៃ ប៉ា​គី​ស្ថាន សហរដ្ឋអាមេរិក និង​កម្ពុជា​។​

លោក Remy Hou នឹង​ដឹកនាំ​ក្រុមការងារ​និង នាំ​តារា​បង្ហាញ​ម៉ូត​ជនជាតិខ្មែរ​មួយរូប​គឺ​កញ្ញា Marianne Clais​ហៅ​ម៉ា​យ៉ា​វ័យ​១៥​ឆ្នាំ​ចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូត​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋអាមេរិក​។ ពួកគេ​នឹង​ចេញដំណើរ​ទៅកាន់​ទឹកដី​នៃ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​១២​ខែតុលា​ខាងមុខនេះ​។​

សូម​បញ្ជាក់ដែរថា​លោក​RemyHou​គឺជា​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​ម្នាក់​ដែល​លោក​ចាប់ផ្តើម​ការងារ​ច្នៃ​ម៉ូត​ផ្នែក​សម្លៀកបំពាក់​ចាប់តាំងពី​ឆ្នាំ​២០០៨ និង​ម៉ូត​ស្បែកជើង​ចាប់តាំងពី​ឆ្នាំ​២០១០​។ ​លោក​ក៏​ធ្លាប់បាន​រចនា​ស្បែកជើង​ឲ្យ​តារាចម្រៀង​អន្តរជាតិ​ដ៏​ល្បីឈ្មោះ​មួយរូប​ផងដែរ ដែល​កន្លងមក​លោក​ក៏​ធ្លាប់ធ្វើ​ការស្រាវជ្រាវ និង​សិក្សា​ស្វែងយល់​អំពី​ការ​រចនា​ស្បែកជើង និង​សម្លៀកបំពាក់​នៅ​កម្ពុជា​អស់​ជា​យូ​ផងដែរ​។

ខណៈដែល​តារា​ម៉ូ​ដែល​កូនកាត់​ខ្មែរ​បារាំង​MarianneClais​ហៅ​ម៉ា​យ៉ា​ធ្លាប់​បានធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​កាន់តែខ្លាំង​ក្រោយពី​នាង​បានបង្ហាញ​មុខ​ក្នុង​ឈុត​សម្លៀកបំពាក់​បុរាណ​រហូតដល់​ថ្នាក់​គេហទំព័រ​កម្មវិធី​ប្រកួត​សម្រស់​កញ្ញាឯក​ល្បី​មួយ​សរសើរ​និង​ស្នើ​ឲ្យ​នាង​ចូលរួម​ប្រកួតប្រជែង​ផ្នែក​សម្រស់​ផងដែរ​។

គេហទំព័រ​ASEANBeautyPageant​ស​សើរ​និង​ប្រៀបធៀប​សម្រស់​ដូច​រាជ​នី​ហើយ​គេហទំព័រ​នេះ​រំពឹងថា​នាង​អាច​នឹងចូលរួម​ប្រកួត​កម្មវិធី បវ​កញ្ញា​កម្ពុជា នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​ផងដែរ​៕

error: Content is protected !!