កីឡាករ Lloris របស់ក្រុម Spurs ត្រូវបានផាកពិន័យមិនឲ្យបើកបររយៈពេល២០ខែ

កីឡាករអ្នកចាំទី និងជាប្រធានក្រុមរបស់ក្រុមបារាំងដែលជាម្ចាស់បាន World Cup នៅប្រទេសរុស្ស៊ី កាលពីខែកក្កដា Hugo Lloris ត្រូវបានចៅក្រមកាត់ទោសពិន័យមិនឲ្យបើកបររថយន្ដរយៈពេល២០ខែ
ដោយសារមានការពិនិត្យឃើញជាតិស្រវឹង។ តុលាការនៅក្នុងទីក្រុងឡុង ក៏បានផាកពិន័យជាប្រាក់ចំនួន 50,000 ផោនផងដែរ ទៅលើកីឡាករអ្នកចាំទីក្រុម Tottenham Hotspurs រូបនេះ។

កីឡាករ Lloris វ័យ៣១ឆ្នាំ បានសារភាពថាគាត់បានសេពគ្រឿងស្រវឹងហួសកម្រិតមែន កាលមានពិធីជប់លៀងមួយនៅក្នុងទីក្រុងឡុង នៅពេលប៉ូលិសបានត្រួតពិនិត្យមើលខ្យល់ដង្ហើម។
បើតាមសេចក្ដីរាយការណ៏នានា ក៏បានផ្សាយថា គេក៏បានរកឃើញកំអួតរបស់គេផងដែរនៅក្នុងឡានដែលចាប់ត្រួតពិនិត្យនោះ។

លោក David Sonn ដែលជាមេធាវីរបស់គាត់ក៏បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មានផងដែរថា ពេលនោះគាត់បានមានពិធីជួបជុំមួយជាមួយនឹងមិត្តភក្ដិនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុងឡុងនោះ៕

ប្រភព៖ marca

error: Content is protected !!