កំពូលឆ្នាំទាំង១២ ក្នុងខែកញ្ញា ២០១៨ ​សូមស៊ែរ (បួងសួង) ដើម្បីសុំលាភសំណាង​ពេញមួយខែ

ខែចាស់កន្លងផុតទៅ អ្នកខ្លះក៏ជួបរឿងល្អច្រើន ចំណែកអ្នកខ្លះទៀតក៏តែងជួបរឿងមិនសូវល្អទៅតាមជោគកំណើតរបស់ខ្លួន។ មានរឿងខ្លះវាមិនដូចនៅអ្វីដែលរំពឹងទុកទេ ដូច្នេះហើយយើងតែងតែរង់ចាំស្វាគមន៍ខែថ្មីដើម្បីទទួលបានរឿងសំណាងល្អៗជាងឆ្នាំមុន។

សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ ព្រមទាំងទេវត្តាតាមថែរក្សា តាមជួយប្រោសព្រំ ឲ្យ សម្រេចបាន ជោគជ័យ និងសម្រេចរាល់ បំណង សាធុ…សាធុ…សាធុ…

ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ! ​សូមស៊ែរ (បួងសួង) ដើម្បីសំុលាភសំណាង​ សំពៅមាសទេវតាទ្រព្យ នឹងដឹកកំណប់មាស កំណប់ប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ ដល់ផ្ទះ និងរាសីខ្ពស់ត្រដែតពេញមួយឆ្នាំ។

 

ឆ្នាំជូត សត្វកណ្តុរមាស ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់។​ ឆ្នាំ​ជូត តាម​ក្បួន​ចិន លោក​អ្នក​កើត​ឆ្នាំ​ជូត​រាសី​ខែថ្មី​នេះ​ ល្អ​បង្គួរ មាន​ភាព​រុងរឿង​អាច​ប្រកប​ការងារ​រកស៊ី​មាន​បាន ខណៈ​អ្នក​ធ្វើការ​អាច​ឡើង​បុណ្យស័ក្តិ​។ ប៉ុន្តែ​ លោក​អ្នក​ក៏​ត្រូវ​ប្រយ័ត្នប្រយែង​ខ្លះ​ដែរ មិន​ត្រូវ​ចេះ​ដឹង​រឿង​អ្នកដទៃ​ក្រែង​នាំ​អន្តរាយ​ដាក់​ខ្លួន​រហូត​ដល់​បង្កើត​រឿង​ក្តីក្តាំ​ឡើង​តុលាការ​ជា​ហេតុនាំ​ឲ្យ​មាន​នូវ​ផលប៉ះពាល់​ដល់​ការ​ខាតបង់​ទ្រព្យសម្បត្តិ​ផង​ដែរ​។ រឿង​កើត​ចេញ​ពី​ការ​ភាន់ច្រឡំ​ដោយសារ​ពាក្យ​ចចាមអារ៉ាម​មក​វាយប្រហារ។ ដូច្នេះ​ លោក​អ្នក​ត្រូវ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទើប​បាន​សុខ។

cmt $557 កាត់ស៊យ (ស៊ែរចេញច្រើន លុយចូលច្រើនៗ) (ផ្កាយសំណាង មានពន្លឺចាំងផ្លេកៗ លាភសំណាងខ្ពស់ អាចជាលុយកាក់ ឬឋានះបុណ្យសក្តិ ទ្រព្យសម្បត្តិ) សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​មាន​ផ្លូវ​ឆ្ងាយ លោក​អ្នក​កើត​ឆ្នាំ​នេះ​ត្រូវ​ប្រយ័ត្ន​ពេលវេលា​ចេញ​ដំណើរ​នៅ​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​១​រសៀល។

ការងារៈ ខែថ្មី​នេះ គឺជាខែជោគជ័យមួយសម្រាប់មនុស្សកើតឆ្នាំនេះ។ សមត្ថភាពរបស់អ្នកនឹងត្រូវបានទទួលស្គាល់ដោយមិត្តរួមការងារ និងអ្នកគ្រប់គ្រងរបស់អ្នក។ វាពិតជាពេលវេលាដ៏ល្អបំផុតសម្រាប់ឲ្យក្តោបក្តាប់យកឱកាសលាភសំណាងនៅក្នុងឆ្នាំនេះ។

លុយកាក់ៈ ទាក់ទងទៅនឹងហិរញ្ញវត្ថុ អ្នកគួរតែប្រុងប្រយ័ត្នក្នុងការវិនិយោគលើផែនការវិនិយោគ ឬគំរោងផ្សេងៗ។ ទន្ទឹមនឹងនេះការពិចារណាមុនពេលដែលអ្នកសំរេចចិត្តទិញវត្ថុមានតំលៃ ក៏នឹងជួយអ្នកជៀសវាងការបាត់បង់ហិរញ្ញវត្ថុរបស់អ្នកដែរ។

ស្នេហាៈ សម្រាប់អ្នកដែលនៅលីវឆ្នាំ ២០១៨ ជីវិតស្នេហារបស់អ្នកនឹងជួបគូជីវិត ហើយរីករាយជាមួយសុភមង្គលក្នុងសេចក្ដីស្រឡាញ់ ឬមានគម្រោងរៀបការក៏ថាបាន។ ជាពិសេសប្រសិនបើអ្នកមានគូរួចហើយ អ្នកក៏អាចរៀបការបានដែរនៅឆ្នាំ ២០១៨។

សុខភាពៈ នៅខែថ្មី​នេះ ២០១៨ គឺមិនល្អដូចកាលពីឆ្នាំមុនទេ។ ត្រូវធ្វើលំហាត់ប្រាណបន្ថែមទៀត ជៀសវាងភាពតានតឹងហួសកំរិត មានរបបអាហារល្អ និងសម្រាកឲ្យបានគ្រប់គ្រាន់។

 

ឆ្នាំឆ្លូវ គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។ តាម​ក្បួន​ចិន​ ឆ្នាំ​ឆ្លូវ​ជា​ឆ្នាំ​ដែល​ឆុង​ឆុង​ ៥០ភាគរយក្នុងពេលចូលឆ្នាំចិន ឆ្នាំចរ ឆ្នាំ២០១៨នេះ​។ ប៉ុន្តែ​ដោយសារ​តាម​ក្បួន​ចិន​រយៈពេល​ពីរ​ឆ្នាំ​ដូរ​ធាតុ​ម្តង​នោះ ដូច្នេះ​បើ​លោក​អ្នក​មាន​ធាតុទឹក និង​ធាតុដី មិន​សូវ​ជា​មាន​បញ្ហា​អ្វី​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ធាតុ​មាស ឈើ ភ្លើង ត្រូវ​តែ​ប្រយ័ត្នប្រយែង​ខ្លាំង​។ ទោះ​ជា​យ៉ាងណា​ក្ដី​លោក​អ្នក​ដែល​មាន​រាសី​ល្អ​អាច​ជួប​អ្នក​មាន​បុណ្យ ហើយ​អាច​មាន​លាភ ប៉ុន្តែ​ចំណូល និង​ចំណាយ​ត្រូវ​មាន​តុល្យភាព​។

cmt $897 កាត់ស៊យ (ស៊ែរចេញច្រើន លុយចូលច្រើនៗ) (ផ្កាយសំណាង មានពន្លឺចាំងផ្លេកៗ លាភសំណាងខ្ពស់ អាចជាលុយកាក់ ឬឋានះបុណ្យសក្តិ ទ្រព្យសម្បត្តិ)

អ្នក​កើត​ឆ្នាំ​ឆ្លូវ​ក្នុង​ឆ្នាំខែថ្មី​នេះត្រូវ​មាន​ការ​តម​បី​យ៉ាង​ ទី​មួយ ​គឺ​មិន​ត្រូវ​ទៅ​ក្បែរ ឬ​ជិត​ទី​ការដ្ឋាន​នានា ទី​ពីរ​ ហាម​ទៅ​ចូលរួម​បុណ្យសព ប៉ុន្តែ​អាច​ទៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ ឬ​បុណ្យ​១០០​ថ្ងៃ​បាន ទី​បី ​ហាម​ទៅ​ចូល​ពិធី​សែន​ដូនតា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ហាម​ចូល​បន្ទប់​ផ្សំដំណេក​របស់​កូនកំលោះ​កូនក្រមុំ ប៉ុន្តែ​ការ​ចូលរួម​ពិធី​ញ៉ាំ​ការ​ពេល​ល្ងាច​មិន​មាន​បញ្ហា​អ្វី​ទេ​។

លោក​អ្នក​កើត​ឆ្នាំ​ឆ្លូវ​មិន​ត្រូវ​មាន​ចិត្ត​លោភលន់​ក្នុង​ការ​វិនិយោគទុន​ហួស​ប្រមាណ​ឡើយ ជាពិសេស​ហាម​លេង​ល្បែង​តែ​ម្ដង។ លោក​អ្នក​ប្រយ័ត្នប្រយែង​ទាំង​យប់​និង​ថ្ងៃ​ព្រោះ​អាច​មាន​គ្រោះ​ដូចជា​ចោរ​លួច​ប្លន់​ជាដើម​។

ការងារៈ សម្រាប់មនុស្សកើតឆ្នាំឆ្លូវនឹងមានសំណាងច្រើននៅក្នុងអាជីពការងារ។ នៅខែថ្មី​នេះឆ្នាំ ២០១៨ នេះសំណាងរបស់អ្នកក៏ល្អណាស់ដែរ។ ទោះជាយ៉ាងណា អ្នកត្រូវប្រុងប្រយ័ត្ននៅពេលផ្តល់ប្រាក់ឱ្យអ្នកដទៃខ្ចី ព្រោះវាងាយស្រួលក្នុងការចាញ់បោកគេ។

ស្នេហាៈ សម្រាប់គូស្វាមីភរិយាមានភាពល្អូកល្អឺនល្អ រីឯកូននឹងនាំមកនូវសំណាង និងសុភមង្គលចូលក្នុងគ្រួសារច្រើនជាង។ សម្រាប់អ្នកមិនទាន់មានគូមិនទាន់ជួបគូជីវិតនៅឡើយទេ។ សុខភាពៈ នៅខែថ្មី​នេះ ២០១៨ មិនមានសញ្ញាល្អ ៗជាច្រើនសម្រាប់សុខភាពរបស់អ្នក ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នក្នុងការដើរផ្លូវឆ្ងាយអាចជួបគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ផ្សេងៗ។

 

ឆ្នាំខាល​ ​សត្វខ្លា ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​។ អាជីព​និង​ការងារ​៖ នៅខែថ្មី​នេះ ២០១៨ ការងាររបស់មនុស្សឆ្នាំខាលនឹងមានភាពរលូនល្អជាងឆ្នាំចាស់។ ក្នុងខែថ្មី​នេះអ្នកនឹងជួបមនុស្សជួយទំនុកបម្រុងជ្រោមជ្រែងអ្នក។ នេះជាឆ្នាំដ៏ល្អបំផុតសម្រាប់ធ្វើការផ្លាស់ប្តូរ។

(cmt 168 យកលាភសម្បត្តិទេវតាទ្រព្យ) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)​

ទ្រព្យសម្បត្តិ​លុយកាក់​៖ លុយកាក់ អ្នក​កើត​ឆ្នាំខាល នៅក្នុង​ខែថ្មី​នេះ​២០១៨ គឺ​មិនអីទេ​។ តែនៅ​ឆ្នាំច នេះ លោកអ្នក​គួរតែ​កុំ​ចាយវាយ លុយ​ចំនួន​ច្រើនពេក ព្រោះ​អាច​ទទួលរង​នូវ​ការខាតបង់ ហួស​ពី​ការ​ស្មាន​។ ជាពិសេស អ្នក​បណ្ដាក់ទុន ចូរ​គិតពិចារណា​ឲ្យ​បានច្បាស់លាស់ ចៀស​វាស​ចាញ់បោក​គេ រឺ​បាត់បង់​ទ្រព្យសម្បត្តិ ដោយ​យថាហេតុ​ណាមួយ​។

​សុខភាព​៖ នៅក្នុងខែថ្មី​នេះ​២០១៨ សុខភាព​របស់លោក​អ្នក​ដែល​កើត​ឆ្នាំ​ខ្លា គឺ​ល្អ ពុំ​សូវ​មាន​រោគ​មក​បៀតបៀន​ទេ បើ​មាន​ក៏​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​វិញ​ដែរ​។​

ស្នេហា​៖ ​ជីវិត​ស្នេហា​របស់​អ្នក​កើត​ឆ្នាំខាល នៅក្នុង​ខែថ្មី​នេះ ក៏​ជា​ល្អ​ដែរ​។ តែចំពោះ​អ្នកមាន​គូស្នេហ៍ រឺ​គ្រួសារ ប្រសិនបើ​មានទំនាស់​ជាមួយ​ដៃគូ ចូរ​ប្រុងប្រយ័ត្ន​រាល់​ទង្វើរ​របស់ខ្លួន​ប​ន្តិ​ច ដូចជា​ពាក្យសំដី កាយវិការ ត្រូវ​ចេះ​ថយ​ម្នា​ក់មួយ​ជំហាន ដើម្បី​ចៀសវាង បង្ក​ឲ្យ​មានរឿង​ធំ​កើតឡើង​៕

 

ឆ្នាំថោះ​ ទន្សាយមានបារមីតេជះ មានអំណាច មានមនុស្សជួយជ្រុមជ្រែង​ការងារ​តូចធំ ដើម្បី​អោយ​អនាគត​ អ្នកបាន​ក្លាយជា​មនុស្ស​មាន​សម្បត្តិ​មហាសាល។​ តាម​ក្បួន​ចិន​ ជោគជតា​រាសី​ឆ្នាំ​ថោះ នៅ​ខែថ្មី​នេះ​មាន​លក្ខណៈ​ផូរផង់​គ្រប់​វ័យ​និង​កាលវេលា​តែ​ម្តង​។ លោក​អ្នក​មាន​ទឹកចិត្ត​ស្រស់ស្រាយ ប្រាជ្ញា​មុតស្រួច​អាច​ដោះស្រាយ​នូវ​រាល់​វិបត្តិ បញ្ហា​នានា​របស់​ខ្លួន​បាន។ ប្រសិន​បើ​ជា​សិស្សានុសិស្ស ឬ​និស្សិត​វិញ​នោះ​ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​ខួរក្បាល​ឈ្លាសវៃ អាច​ប្រឡង​ជាប់​សញ្ញាបត្រ និង​ឆ្លងកាត់​ឧបសគ្គ​ដោយ​ជោគជ័យ។

(cmt 777 យកលាភសម្បត្តិមហាសេដ្ឋី) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

លោក​អ្នក​ដែល​បម្រើ​ការងារ​អាច​មាន​លាភសំណាង​ល្អ​ត្រូវ​បាន​គេ​ដំឡើង​បុណ្យស័ក្តិ ឬ តំណែង​បន្ថែម​លើ​តំណែង​ចាស់​។ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​រឿងរ៉ាវ​នានា​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​ប្តឹងប្តល់​គ្នា រហូត​បង្ក​ឲ្យ​កើត​រឿង​តវ៉ា​នៅឯ​តុលាការ ជា​ហេតុ​នាំឲ្យ​ខាតបង់​ពេលវេលា ទ្រព្យធន​។ ចំពោះ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធានា​លើ​អ្នក​ដទៃ ឬ​អះអាង​ជួស​គេ​នោះ​ត្រូវ​ចៀសវាង។ ឆ្នាំ​ថោះ​ត្រូវ​ហាមដាច់​ខាត​ចំពោះ​ក្តីប្រាថ្នា​បើករបរ​រកស៊ី​ដាក់​ភាគហ៊ុន ឬ​បណ្តាក់ទុន​ជាមួយ​អ្នក​មិន​សូវ​ស្គាល់​គ្នា​ឲ្យ​សោះ​ព្រោះ​នឹង​ជួប​គ្រោះ​អន្តរាយ​ទ្រព្យ​ខ្លួន​។ សាមគ្គីភាព​នៅក្នុង​សង្គម​គ្រួសារ​បាន​ល្អ អាច​បង្កើន​ការ​រកស៊ី​មាន​បាន​ធូរធារ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ។

លុយកាក់ៈ ទ្រព្យសម្បត្តិ និងរូបិយវត្ថុនឹងមិនប្រែប្រួលនៅក្នុងឆ្នាំនេះខែថ្មី​នេះទេ ហើយនៅតែមានស្ថេរភាព។ ប្រសិនបើអ្នកចង់វិនិយោគ អ្នកត្រូវពិចារណាដោយយកចិត្តទុកដាក់ថា វាជាការល្អបំផុតក្នុងការស្វែងរកមនុស្សដែលមានជំនាញ និងបទពិសោធន៍សម្រាប់ដំបូន្មាន និងការប្រឹក្សាយោបល់។

ស្នេហាៈ មិនសូវល្អប៉ុន្មានទេ គួរតែចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ជៀសវាប៉ះពាល់អារម្មណ៍ដៃគូ។ សុខភាពៈ ឆ្នាំ ២០១៨ខែថ្មី​នេះ គឺមិនអំណោយផលដល់សុខភាពមនុស្សកើតឆ្នាំថោះ។ អ្នកងាយនឹងមានជំងឺ ភាពតានតឹង និងអស់កម្លាំង។ វាជាការគួរកុំធ្វើការងារហួសប្រមាណ កុំគិតច្រើន និងចំណាយពេលសម្រាកកាយខ្លះ។

 

ឆ្នាំរោង នាគរាជ ទេវតា​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។​ តាម​ក្បួន​ចិន​ ឆ្នាំ​រោង ឆុង ១០០ភាគរយ ឬ​ឆុងខ្លាំង។ ក្នុង​ឆ្នាំ​នេះ​ត្រូវ​មាន​ការ​តម​បី​យ៉ាង​ ទី​មួយ ​គឺ​មិន​ត្រូវ​ទៅ​ក្បែរ ឬ​ជិត​ទី​ការដ្ឋាន​នានា ទី​ពីរ​ ហាម​ទៅ​ចូលរួម​បុណ្យសព ប៉ុន្តែ​អាច​ទៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ ឬ​បុណ្យ​១០០​ថ្ងៃ​បាន ទី​បី ​ហាម​ទៅ​ចូល​ពិធី​សែន​ដូនតា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ហាម​ចូល​បន្ទប់​ផ្សំដំណេក​របស់​កូនកំលោះ​កូនក្រមុំ ប៉ុន្តែ​ការ​ចូលរួម​ពិធី​ញ៉ាំ​ការ​ពេល​ល្ងាច​មិន​មាន​បញ្ហា​អ្វី​ទេ​។

(cmt 789 យកលាភសម្បត្តិឧកញ៉ា) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

អាជីព​និង​ការងារ​៖ ចំពោះ​អាជីព​និង​ការងារ នៅក្នុង​ខែថ្មី​នេះ​២០១៨​នេះ លោកអ្នក​ដែល​កើត​ឆ្នាំរោង គឺ “​ធ្លាក់ចុះ​”​។ លោកអ្នក​អាច​នឹង​ជួបប្រទះ នូវ​រឿង​អាក្រក់​ច្រើនជាង​រឿង​ល្អ​។ ប៉ុន្តែ​មិន​ថ្វី​នោះទេ លោកអ្នក​អាចនឹងទទួល​បាន ជំនួយ​ពី​អ្នក​ជុំវិញខ្លួន ហើយ​ប្រសិនបើ​លោកអ្នក​ធ្វើ​អ្វី ត្រូវ​ឆ្លងកាត់​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់ និង​យកចិត្តទុកដាក់ ព្រោះ​វា​អាច​បង្វែរ​រឿង​អាក្រក់ ឲ្យ​ទៅ​ល្អ​វិញ​បាន​។​

ទ្រព្យសម្បត្តិ​លុយកាក់​៖ ចំពោះ ទ្រព្យសម្បត្តិ​លុយកាក់ របស់​អ្នក​កើត​ឆ្នាំរោង ក៏​មិនល្អ​ដែរ​។ នៅក្នុង​ខែថ្មី​នេះ លោកអ្នក​អាចនឹងទទួល​ការខាតបង់​ច្រើន ដោយសារ​ប្រការ​ផ្សេងៗ ដូចជា​ការបណ្ដាក់ទុន រកស៊ី​សហការ​ជាមួយ​អ្នកដទៃ រឺ​ចំណាយ​ទៅលើ​អ្វីមួយ​ជាដើម​។ ម្យ៉ាងទៀត លោកអ្នក​គួរតែ​កុំ​ជឿទុកចិត្ត​គេ ឆាប់រហ័ស​ពេក ហើយក៏​កុំ​លោភលន់ និង​កុំ​ដោយសារតែ​ឃើញ​ប្រាក់​បន្តិចបន្តួច ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ធំ​។​

សុខភាព​៖ សុខភាព​របស់លោក​អ្នក​កើត​ឆ្នាំរោង នៅ​ខែថ្មី​នេះ​២០១៨​នេះ គឺ​ពុំសូវល្អ​ទេ​។ ប្រសិនបើ​មាន​ជម្ងឺ​អ្វី ដែល​យល់ថា​ធ្ងន់ធ្ងរ គួរ​ប្រញាប់​ទៅ​ពិភាក្សារ ជាមួយ​គ្រូពេទ្យ​។ មួយវិញទៀត ត្រូវ​សម្រាក​ឲ្យ​បាន​ ច្រើន ព្រោះ​វា​អាច​បង្ក​ឲ្យ​លោកអ្នក មានការ​តានតឹង​អារម្មណ៍ ធុញថប់​យ៉ាង​ងាយ​បំផុត ។​

​ស្នេហា​៖ បើ​ក្រឡេក​មក​មើល រឿង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំរោង​វិញ គឺ​បង្គួរ ។ ចំពោះ​អ្នកមាន​គូ ហើយ​ចង់​រៀបការ គឺអាច​រៀបចំ​កម្មវិធី​មង្គល​របស់ខ្លួន ក្នុង​ឆ្នាំ​ចនេះ ហើយ​ចំពោះ​អ្នក​ដែល​រៀបការ​ហើយ គឺមាន​សង្ឃឹម​ទទួលបាន​បុត្រ​ធីតា​។ ចំពោះ​អ្នក​ខ្លួន​មួយ​វិញ ក៏មាន​សង្ឃឹមថា​នឹងមាន​គូ​នឹង​គេ​ដែរ ប៉ុន្តែ​ត្រូវ​គិត​មើល​ឲ្យ​បានល្អ ចៀសវាង​ត្រូវគេ​បោកប្រាស់ ចំណាយពេល​ឥតប្រយោជន៍​៕

 

ឆ្នាំម្សាញ់​ សត្វពស់ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​។​​ តាម​ក្បួន​ចិន​ លោក​អ្នក​ទាំង​ប្រុស​ទាំង​ស្រី​ដែល​កើត​ឆ្នាំ​ម្សាញ់​គឺ​មាន​ជោគជតារាសី​ល្អ​បង្គួរ​នៅក្នុង​ខែថ្មី​នេះ​។ អ្នក​កើត​ឆ្នាំ​ម្សាញ់​គ្រប់​វ័យ តោង​យោង​យក​នូវ​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​សុខភាព​ខ្លួនឯង និង​សុខភាព​របស់​ឪពុក​ម្តាយ​ជា​ចម្បង​។ បើ​មាតាបិតា​ឈឺ​ធ្ងន់ធ្ងរ កូនចៅ​ត្រូវ​តែ​មាន​ភាព​រួសរាន់​រក​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

(cmt 666 យកលាភសម្បត្តិអភិជន លុយរយលាន) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

តែ​ប្រសិន​មាន​កូនចៅ​ក្នុង​គ្រួសារ​បាន​រៀបចំ​ពិធី​មង្គលការ​នៅ​ខែថ្មី​នេះ​វា​នឹង​លើក​រាសី​លុប​អស់​គ្រោះ និង​នាំ​មក​នូវ​រឿង​ល្អ​ត្រឡប់​មក​វិញ​។ បើ​យោង​ទៅ​តាម​ក្បួន​ខ្នាត​ចិន​នោះ លោក​អ្នក​កើត​ឆ្នាំ ​ម្សាញ់​ មិន​ត្រូវ​ចេញ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ឡើយ ព្រោះ​ខ្លាច​ឆុង។ លោក​អ្នក​ក៏​ប្រយ័ត្ន​ចំណី​អាហារ​ក្រែង​យាយី​ដល់​សុខភាព។ លោក​អ្នក​ក៏​មិន​ត្រូវ​ប្រកាន់ខ្ជាប់​ចរិត ឬ​ចិត្ត​ឆេវឆាវ​ឡើយ​ព្រោះ​អាច​កើត​រឿង​ធំ​ដោយសារ​តែ​អារម្មណ៍​មួយ​ភ្លើង​។ លោក​អ្នក​មិន​ត្រូវ​តោង​យក​រក​រឿង​ដាក់​ខ្លួន​ដោយ​ការ​ចូលចិត្ត​ឈឺឆ្អាល​រឿង​អ្នកដទៃ​នោះ​ឡើយ ក្រែង​បង្ក​គ្រោះអន្តរាយ​ដល់​ខ្លួន​វិញ​ដោយសារ​ការ​ជួយ​មនុស្ស​ជា​ប្រភេទ​ក្រពើ​វង្វេង​បឹង ឬ​ស៊ីបាយ​បោក​ឆ្នាំង​ជាដើម​។

ការងារៈ នៅខែថ្មី​នេះ ២០១៨ អ្នកបានធូរស្បើយជាមួយនឹងការងារខ្លះហើយ។ ជៀសវាងការប្រមូលផ្តុំ ឬចូលរួមសកម្មភាពនយោបាយ។ អ្នកក៏គួររក្សាទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងមិត្តរួមការងាររបស់អ្នកផងដែរ។

លុយកាក់ៈ មានស្ថេរភាពល្អ ហើយប្រាក់ចំណូលភាគច្រើនមកពីការងារ ដូច្នេះត្រូវមានផែនការសន្សំប្រាក់មួយឲ្យល្អ។ ស្នេហាៈ អ្នកនៅលីវនឹងជួបគូនៅចុងឆ្នាំ។ សម្រាប់មនុស្សដែលរៀបការរួចហើយ ត្រូវបង្កើនភាពផ្អែមល្ហែមខ្លះដើម្បីរក្សាស្នេហាមាននិរន្តរភាព។

សុខភាពៈ មិនសូវល្អទេ។ អ្នកងាយនឹងមានជំងឺភ្លាមៗ គួរយកចិត្តទុកដាក់ថែរក្សាខ្លួនឯងឱ្យបានច្រើន។

 

ឆ្នាំមមី សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី។ តាម​ក្បួន​ចិន​ លោក​អ្នក​ដែល​មាន​កំណើត​កើត​ឆ្នាំ​មមី​សម្រាប់​ជោគជតារាសី​ឆ្នាំ​នេះ​អាច​និយាយ​បាន​ថា មាន​រាសី​ល្អ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២​។ រាសី​ឆ្នាំ​មមី​ខែថ្មី​នេះ ខាង​ប្រុស​មាន​លាភ​ល្អ​ជាង​ខាង​ស្រី។ បុរស​ឆ្នាំ​មមី​មាន​យីអ៊ុន​ល្អ​ក្នុង​ការ​ប្រកបរប​រកស៊ី​ដោយ​មាន​ភាព​កាក់កប​ធូរធារ​បាន​សម្បត្តិ​សម្បូរ​ហូរហៀរ ខណៈ​អ្នក​ធ្វើការងារ​វិញ​អាច​មាន​ការ​ឡើង​បុណ្យស័ក្តិ ឬ​នាយ​ចៅហ្វាយ​ជ្រោមជ្រែង​។

(cmt 777 យកលាភសម្បត្តិទេវតាទ្រព្យ) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

ចំពោះ​ស្រ្តី​វិញ​ត្រូវ​តោង​យក​នូវ​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​សម្ព័ន្ធ​ស្នេហា​ជាមួយ​គូស្នេហ៍​ព្រោះ​អាច​ត្រូវ​គេ​ក្បត់​ចិត្ត​។ អ្នក​កើត​ឆ្នាំ​មមី មិន​ត្រូវ​យក​ខ្លួន​បៀត​នឹង​ការ​ឈ្លោះប្រកែក​គ្នា​នានា​ឡើយ​ព្រោះ​អាច​ជះ​មក​លើ​ខ្លួន​វិញ​។ ដាច់​ខាត​កុំ​យក​ខ្លួន​បៀត​នឹង​រឿង​ល្បែងស៊ីសង ព្រោះ​ថា​វា​អាច​នាំ​មក​នូវ​ភាព​វិនាស​ទ្រព្យសម្បត្តិ។ ចំពោះ​រឿង​រកស៊ី​ជួញដូរ​វិញ លោក​អ្នក​ហាម​មាន​ចិត្ត​លោភលន់ ហាម​រកស៊ី​ដាក់ទុន​ធំ និង​ហាម​ប្រថុយ​ចង់​បាន​លាភ​បែប​ក្ដៅក្រហាយ​។ ក្រុម​គ្រួសារ​ពោរពេញ​ដោយ​សុភមង្គល និង​លាភជ័យ​សិរីសួស្ដី​មិន​មាន​សមាជិក​ណា​ម្នាក់​ជួប​គ្រោះ​ភ័យ​ចង្រៃ​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ។

ការងារៈ នៅខែថ្មី​នេះឆ្នាំ ២០១៨ ដើម្បីធ្វើការដោយរលូន អ្នកត្រូវការខិតខំប្រឹងប្រែងបន្ថែមទៀត។ គ្រាន់តែព្យាយាមអស់ពីសមត្ថភាព អ្នកនឹងទទួលបានលទ្ធផលល្អ រួមទាំងប្រាក់ខែកើនឡើងទៀតផង។ លុយកាក់ៈ ទ្រព្យសម្បត្តិរបស់អ្នកនឹងបន្តរីកចម្រើននៅខែថ្មី​នេះ។ ទោះជាយ៉ាងណាក៏ដោយកុំចាយខ្ជះខ្ជាយប្រាក់កាស អាចឲ្យអ្នកមានបំណុលទៅវិញ។

ស្នេហាៈ ស្នេហាអ្នកអាចមានអ្នកទី ៣ ចូលជ្រៀតជ្រែក ដូច្នេះសូមកុំទុកចិត្តអ្នកណាម្នាក់ឡើយ ទាំងមិត្តភក្តិជិតស្និទ្ធ។ សុខភាព: នៅខែថ្មី​នេះឆ្នាំ ២០១៨ មិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែមិនត្រូវខ្វះការថែទាំឡើយ។

 

ឆ្នាំមមែ​ ពពែមាស មានបារមីតេជះ មានអំណាច មានមនុស្សជួយជ្រុមជ្រែង​ការងារ​តូចធំ ដើម្បី​អោយ​អនាគត​ អ្នកបាន​ក្លាយជា​មនុស្ស​មាន​សម្បត្តិ​មហាសាល។ មមែ ឆុង​ ៥០ភាគរយក្នុងពេលចូលឆ្នាំចិន ឆ្នាំចរ ឆ្នាំ២០១៨នេះ។ ក្នុង​ឆ្នាំ​នេះ​ត្រូវ​មាន​ការ​តម​បី​យ៉ាង​ ទី​មួយ ​គឺ​មិន​ត្រូវ​ទៅ​ក្បែរ ឬ​ជិត​ទី​ការដ្ឋាន​នានា ទី​ពីរ​ ហាម​ទៅ​ចូលរួម​បុណ្យសព ប៉ុន្តែ​អាច​ទៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ ឬ​បុណ្យ​១០០​ថ្ងៃ​បាន ទី​បី ​ហាម​ទៅ​ចូល​ពិធី​សែន​ដូនតា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ហាម​ចូល​បន្ទប់​ផ្សំដំណេក​របស់​កូនកំលោះ​កូនក្រមុំ ប៉ុន្តែ​ការ​ចូលរួម​ពិធី​ញ៉ាំ​ការ​ពេល​ល្ងាច​មិន​មាន​បញ្ហា​អ្វី​ទេ​។

(cmt 168 យកលាភសម្បត្តិមហាសេដ្ឋី) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

ការងារៈ នៅក្នុងខែថ្មី​នេះ អ្នកនឹងត្រូវប្រឈមមុខបញ្ហាមួយចំនួន មានឧបសគ្គជះឥទ្ធិពលដល់ការរីកចំរើនក្នុងការងារ។ មិនត្រូវមានអត្តចរិតវាយឬកពេកឡើយ ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សដែលនៅជុំវិញពីព្រោះពួកគេអាចនាំអ្នកមានអារម្មណ៍មិនល្អ។

លុយកាក់ៈ ទាក់ទងនឹងហិរញ្ញវត្ថុអ្នកគួរតែពិចារណាដោយប្រុងប្រយ័ត្នមុនពេលធ្វើការសំរេចចិត្តក្នុងការវិនិយោគលើគំរោង ឬធ្វើអ្វីមួយ។ វាអាចជាហានិភ័យដ៏ធំគឺមានបំណុល ឬក្ស័យធន។ ស្នេហាៈ មានភាពល្អូកល្អឺនល្អ។ សុខភាពៈ ក្នុងពេលជាមួយគ្នានេះដែរ កុំធ្វេសប្រហែសសុខភាពអ្នក ត្រូវសំរាកឱ្យបានច្រើន ហើយប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។

 

ឆ្នាំវក សត្វស្វា ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់។
ការងារៈ ជួបសំណាងល្អជាច្រើននៅក្នុងការងារ។ ជាពិសេសនៅក្នុងវិស័យអាជីវកម្ម អ្នកនឹទទួលបានជោគជ័យ។

(cmt 888 យកលាភសម្បត្តិមហាសំពៅហ្លួង) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

លុយកាក់ៈ ក្នុងខែថ្មី​នេះ ២០១៨ ត្រូវបានគេព្យាករណ៍ថាជាឆ្នាំរុងរឿងមួយសម្រាប់បុគ្គលឆ្នាំនេះខែថ្មី​នេះ។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនត្រូវចំណាយប្រាក់ច្រើនពេកលើការបោះទុនវិនិយោគ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើការសម្រេចចិត្តបណ្តាក់ទុនផ្សេងៗ។

ស្នេហា៖ រឿងស្នេហាក៏ភាពចុះសម្រុងល្អផងដែរ។ សម្រាប់អ្នកដែលបានរៀបការរួចជៀសវាងការយល់ច្រឡំជាមួយភេទផ្ទុយដើម្បីកុំឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់គ្រួសារអ្នក។ សុខភាពៈ សុខភាពរាងកាយនៅឆ្នាំនេះគឺមិនល្អ។ គួរតែថែរក្សាសុខភាពឲ្យបានល្អ។

 

ឆ្នាំរកា មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​។​ សម្រាប់​លោក​អ្នក​កើត​ឆ្នាំ​រកា គួរ​កុំ​តោង​យក​ការ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​គេ​ឯង​ព្រោះ​ជា​ឆ្នាំ​ដែល​ត្រូវ​គេ​តម ដោយ​មើល​ឃើញ​អាច​មាន​ការ​បង្ហូរ​ឈាម​។

(cmt 555 យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

ចំពោះ​ស្រ្តី​កើត​ឆ្នាំ​រកា អាច​ត្រូវ​ប្រុសស្នេហ៍​មាន​ចិត្ត​ផិតក្បត់​នាំ​មក​នូវ​រឿង​អាស្រូវ​នានា​។ សម្រាប់​ការសិក្សា ឬ​ការងារ​រកស៊ី​វិញ​គឺ​មាន​ដំណើរ​បាន​ល្អ​ដោយ​ភាព​រលូន​។ បើ​មិន​ចាំបាច់ លោក​អ្នក​គួរ​ចៀសវាង​ការ​ធ្វើ​ដំណើរ ឬ​ដើរហើរ​នា​ពេល​យប់​ព្រោះ​ថា​វា​អាច​មាន​គ្រោះថ្នាក់​កើត​ដល់​ខ្លួន​ដោយ​ប្រការ​ណា​មួយ​។ លោក​អ្នក​ត្រូវ​តែ​តោង​យក​ការ​ថែទាំ និង​រក្សា​នូវ​សុខភាព​ឪពុក​ម្តាយ​ឲ្យ​បាន​ល្អប្រសើរ​ជា​ការ​ប្រពៃ​។ រីឯ​ការ​ចាយវាយ​លុយកាក់​ក្នុង​គ្រួសារ​វិញ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ល្អ​តាម​ប្រភព​ចំណូល​របស់​ខ្លួន និង​មិន​ត្រូវ​ធ្វើ​តាម​រូបមន្ត​ទូក​តូច​ក្តោង​ធំ​ឡើយ។

ការងារៈ នៅខែថ្មី​នេះឆ្នាំ ២០១៨ អ្នកនឹងប្រឈមមុខនឹងការលំបាកមួយចំនួននៅក្នុងការងារ។ លុយកាក់ៈ ខ្សត់ខ្សោយមិនសូវមានភាពរលូននោះទេ។ ជាពិសេសជៀសវាងការវិនិយោគនៅក្នុងបណ្តាក់ទុនប្រថុយប្រថាន។

ស្នេហាៈ ចំពោះស្នេហា គូស្វាមីភរិយាគួររក្សាចិត្តអត់ធ្មត់ យោគយល់ ជាជាងបង្កជម្លោះ។ សម្រាប់អ្នកដែលនៅលីវ មិនទាន់ជួបគូប្រចាំចិត្តនៅឡើយទេ។ សុខភាពៈ មានសុខភាពល្អ។ ព្យាយាមមានរបបអាហារទៀងទាត់ និងសម្រាកឲ្យបានច្រើន។

 

ឆ្នាំច​ សុនខ នាំលាភ ឧកញ៉ាចឹញ្ចឹម មានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់។ ឆ្នាំ​ច ឆុង ១០០ភាគរយ ឬ​ឆុងខ្លាំង ក្នុង​ឆ្នាំ​នេះ​ត្រូវ​មាន​ការ​តម​បី​យ៉ាង​ ទី​មួយ ​គឺ​មិន​ត្រូវ​ទៅ​ក្បែរ ឬ​ជិត​ទី​ការដ្ឋាន​នានា ទី​ពីរ​ ហាម​ទៅ​ចូលរួម​បុណ្យសព ប៉ុន្តែ​អាច​ទៅ​ថ្ងៃ​បុណ្យ​៧​ថ្ងៃ ឬ​បុណ្យ​១០០​ថ្ងៃ​បាន ទី​បី ​ហាម​ទៅ​ចូល​ពិធី​សែន​ដូនតា​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ហាម​ចូល​បន្ទប់​ផ្សំដំណេក​របស់​កូនកំលោះ​កូនក្រមុំ ប៉ុន្តែ​ការ​ចូលរួម​ពិធី​ញ៉ាំ​ការ​ពេល​ល្ងាច​មិន​មាន​បញ្ហា​អ្វី​ទេ​។

(cmt 799 យកលាភសម្បត្តិមហាសេដ្ឋី) (បារមីសក្តិសិទ្ធណាស់ ស៊ែរចេញភ្លាមៗ នឹងមានសំណាងល្អ)

ខែថ្មី​នេះនេះ​លាភសក្ការៈ​វិញ​ងាយ​ហូរ​ចូល ហើយ​ក៏​ងាយ​រសាត់​ចេញ​ដែរ​បើ​ធ្វេសប្រហែស​ខ្ជះខ្ជាយ​។ ជាពិសេស​អ្នក​មិន​ត្រូវ​រវល់​នឹង​មនុស្ស​ខ្ចាត់​ព្រាត់​ឡើយ​ព្រោះ​ពួកគេ​អាច​ជា​មនុស្ស​ក្រពើ​វង្វេង​បឹង មនុស្ស​ស៊ី​បាយ​បោក​ឆ្នាំង​។ ចូរ​កុំ​ឈ្លោះ​ប្រកែក​គ្នា កុំ​យក​រឿង​ប្តី​ប្រពន្ធ​របស់​គេ​មក​ចេញ​មុខ​ពាំង​ខ្លួន​ដោះស្រាយ​ឲ្យ​សោះ​ព្រោះ​អាច​នាំ​គ្រោះ​ដល់​ខ្លួន​វិញ​។ នៅ​ក្នុង​ផ្ទះ សមាជិក​គ្រួសារ​មាន​ការ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ទើប​មាន​សុភមង្គល​រុងរឿង​។

ការងារៈ នៅខែថ្មី​នេះឆ្នាំ ២០១៨ អ្នកនឹងទទួលបាននូវដំណឹងល្អជាច្រើននៅក្នុងការងារ។ អ្វីគ្រប់យ៉ាងនឹងមានភាពរលូនល្អ។​ លុយកាក់ៈ ជាលទ្ធផល​​ ហិរញ្ញវត្ថុរបស់អ្នកក៏កាន់តែប្រសើរដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនត្រូវឲ្យគេខ្ចីលុយផ្តេសផ្តាសនោះទេ។

ស្នេហាៈ រឿងស្នេហាគឺមិនសូវល្អទេ។ អ្នកត្រូវការពារពីការជ្រៀតជ្រែករបស់បុគ្គលទីបីក្នុងទំនាក់ទំនងរបស់អ្នក។ សុខភាពៈ នៅខែថ្មី​នេះឆ្នាំ 2018 អ្នកគួរតែមានការប្រុងប្រយ័ត្នបន្ថែមទៀតអំពីសុខភាព។ អ្នកងាយនឹងមានជំងឺដែលប៉ះពាល់ដល់ជីវិតផងដែរ។

 

ឆ្នាំកុរ ជ្រូក នាំលាភ នាំជ័យ នាំសុភមង្គល រាសីខ្ពស់ត្រដែត ប្រាថ្នាអ្វីបានសម្រេច ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ។ លោក​អ្នក​មាន​យីអ៊ុន​ល្អ​សម្រាប់​កើត​ឆ្នាំ​កុរ តែ​ត្រូវ​តោង​យក​ការ​ប្រយ័ត្នប្រយែង​នឹង​សុខភាព​ខ្លួន។ របរ​រកស៊ី ឬ​បំពេញ​កិច្ចការងារ​ដំណើរការ​ល្អ​ប្រពៃ តែ​កុំ​ចាប់​យក​ការ​ឈ្លោះ​ប្រកែក​នឹង​គេ អាច​មាន​គ្រោះ​ដាក់​ខ្លួន​។

cmt $557 កាត់ស៊យ (ស៊ែរចេញច្រើន លុយចូលច្រើនៗ) (ផ្កាយសំណាង មានពន្លឺចាំងផ្លេកៗ លាភសំណាងខ្ពស់ អាចជាលុយកាក់ ឬឋានះបុណ្យសក្តិ ទ្រព្យសម្បត្តិ)

ការងារៈ អាជីពរបស់អ្នកនឹងមានការលំបាកបន្តិចសម្រាប់រយៈពេលដើមឆ្នាំ ប៉ុន្តែនៅខែថ្មី​នេះឆ្នាំនឹងមានភាពរលូនល្អវិញ។ លុយកាក់ៈ ទាក់ទងទៅនឹងហិរញ្ញវត្ថុអ្នកទំនងជាមិនមានប្រាក់ចំណូលបន្ថែមទេ លើកលែងតែប្រាក់ខែ។ ជាពិសេសខែថ្មី​នេះឆ្នាំ 2018 អ្នកមិនគួរវិនិយោគលើអចលនទ្រព្យឡើយ។

ស្នេហាៈ អ្នកត្រូវការរៀនចេះស្តាប់និងអត់ធ្មត់ ដូច្នេះទំនាក់ទំនងរបស់អ្នកមិនត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរទេ។ សុខភាពៈ នៅខែថ្មី​នេះឆ្នាំ ២០១៨ សុខភាពរបស់អ្នកគឺល្អ មិនចោទជាបញ្ហាធំដុំនោះទេ។

 

សូមអធ្យាស្រ័យរាល់កំហុសឆ្គងដោយអច្ចេតនាផ្សេងៗ យើងខ្ញុំសូម(ស៊ែរបួងសួង!) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យ ជួបតែលាភសំណាង ទ្រព្យធន យសសក្តិនិង ពោរពេញទៅដោយសេចក្តី​សុខសុភមង្គល​ជា​រៀងរហូត៕

error: Content is protected !!