ជាថ្មីម្ដងទៀត! កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែសីហា ឆ្នាំ​២០១៨​នេះ​បានប្រកាសថា​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើនពេក​បង្ក​ឱ្យ​ទឹក​ជន​ហូ​រលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ភូមិ​ទី​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​និង​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៩​ទៅ​លេខ​៩០​។​ស្ថានភាព​បែបនេះ​ត្រូវបាន​អាជ្ញាធរ​ផ្អាក​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទីនោះ​ជា​បណ្តោះអាសន្ន​ចំពោះ​រថយន្ត​ធុន​ធំៗ​ដែល​បើក​ឆ្លងកាត់​។​

​លោក​ប្រធាន​មន្ទីរ​ធនធានទឹក បាន​បញ្ជាក់ថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ថ្មី​ម្តងទៀត​ត្រង់ចំណុច​ស្ពាន​អូរ​គគី ។​គីឡូម៉ែត្រ ១០៦-​ទៅ​លេខ​១០៧​ភូមិ​ស្ទឹងច្រាល​ឃុំ​អូរ​បាក់រទេះ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​និង​ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៨៩​ទៅ​លេខ​៩០​ស្ថិតនៅ​ក្នុងភូមិ​ទី​០៤​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៨​នេះ​ចរាចរណ៍​ឆ្លងកាត់​នៅ​ចំណុច​ខាងលើ​ត្រូវបាន​អាជ្ញាធរ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​ហើយ​មិនអោយ​ឆ្លងកាត់​ឡើយ​ដោយសារតែ​ខ្លាច​ខូច​ផ្លូវជាតិ​នោះ​)​។​លោក​សែម​វុ​ឌី​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ត្រែ​ត្រ​យឹ​ង​ក៏បាន​ឱ្យ​ដឹងផង​ដែលថា​ស្ថានភាព​ទឹកជំនន់​នេះ​នាំ​ឲ្យ​ការឆ្លងកាត់​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ហើយ​កម្លាំង​នគរបាល​របស់លោក​ស​ហ​ការ​ជាមួយ​កម្លាំង​អាវុធហត្ថ​និង​អាជ្ញាធរ​មូលដ្ឋាន​បាននិងកំពុង​ជួយ​អន្តរាគមន៍​នៅ​ទីនោះ​។​

​ជាមួយគ្នានេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះ​គីឡូម៉ែត្រ​89-90 ក៏ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផងដែរ​។​បើ​គិត​មកដល់ពេលនេះ​កម្ពស់​ទឹក​ហូរ​កាត់​ផ្លូវជាតិ​ជ្រៅ​បំផុត​កម្ពស់​ប្រហែល​១​តឹក និង​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ សមត្ថកិច្ច​កំពុង​សម្រួល​ចរស​ចរណ៍​ក៏ប៉ុន្តែ​តែ​ភ្លៀង​នៅតែ​រលឹម​មិនទាន់​ឈប់​ទេ​៕

error: Content is protected !!