ថ្ងៃទី១៨នេះ ផ្លូវជាតិលេខ៤ ផ្អាកចរាចរបណ្ដោះអាសន្នដោយសារជំនន់ទឹកភ្លៀង

កំណាត់​ផ្លូវជាតិ​លេខ​៤​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​ កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៨ ​ខែសីហា ​ឆ្នាំ​២០១៨​នេះ​។​



ក្រសួង​ធនធានទឹក​និង​ឧតុនិយម ​បានបញ្ជាក់​ឲ្យ​ដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ជន់​ហូរ​កាត់​ពីលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ថ្មី​ម្តងទៀត ត្រង់ចំណុច​ស្ពាន​អូរ​គគី (​គម ១០៦-១០៧) ភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ៕

error: Content is protected !!