Sergio Ramos ប្រកាសក្ដែងៗជាថ្មីថា “Real Madrid នឹងឈ្នះពានធំៗម្ដងទៀត”

ក្រោយពេលប្រកួតចាញ់ពាន European Super Cup ក្នុងលទ្ធផល 4-2 ជាមួយក្រុម Atletico Madrid មិនបាន២៤ម៉ោងផង ប្រធានក្រុម Real Madrid កីឡាករខ្សែការពារ Sergio Ramos មានការមិនសប្បាយចិត្តយ៉ាងខ្លាំងផងដែរ ប៉ុន្តែគេក៏បានសរសេរសារបង្ហោះ នៅលើបណ្ដាញសង្គម ដើម្បីលើកទឹកចិត្តក្រុមទាំងមូល។

វាពិតជាការឈឺចាប់ណាស់ សម្រាប់ក្រុមដែលមិនធ្លាប់ចាញ់វគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតពានអឺរ៉ុបធំៗ ចាប់តាំងពីឆ្នាំ២០០០មកនោះ។ កីឡាករ Ramos បានសរសេរនៅលើគណនីបណ្ដាញសង្គម Twitter ថា “ពួកយើងនឹងឈ្នះពានធំៗម្ដងទៀត។ ពួកយើងតែងតែរៀនអ្វីមួយពីការបរាជ័យ ពួកយើងនឹងធ្វើឲ្យក្រុមនេះឈ្នះសាជាថ្មី។ #HalaMadrid កាលពីម្សិលមិញ ថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូតទៅ។”

ប្រភព៖ Marca

error: Content is protected !!