តើក្រុមណាខ្លះជា Top 4 នៅ Premier League រដូវកាលនេះ?

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup និងមានការដោះដូរកីឡាករក្នុងទីផ្សារដ៏មមាញឹកមក ពេលនេះការចាប់ផ្ដើមរដូវកាលថ្មី ជាធម្មតាឡើងវិញហើយ។ គូទី១គឺក្រុម Manchester United និង Leicester City ដែលជាគូបើកឆាក Premier League រដូវកាល 2018/19 ដែលត្រូវបានប្រកួតនៅទឹកដី Old Trafford ដែលបានធ្វើឡើងកាលពីយប់ថ្ងៃសុក្រ។

ពេលនេះទីផ្សារដោះដូរកីឡាករក៏បានបិទកាលពីមុនការចាប់ផ្ដើមរដូវកាលថ្មីនេះទៅហើយដែរ ហើយក្លឹបដែលនៅក្នុងលីគ Premier League ក៏មិនអាចទិញកីឡាករណាមកបន្ថែមទៀតដែរ។

ក្រុម Liverpool ត្រូវបានគេមើលឃើញថាជោគជ័យមែនទែនក្នុងទីផ្សារនេះដោយពួកគេបានទិញចូលកីឡាករលំដាប់ពិភពលោកមួយចំនួន ចំណែកក្រុមកាំភ្លើងធំ Arsenal វិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Unai Emery ក៏បានធ្វើការនាំចូលកីឡាករល្អៗមួយចំនួនផងដែរ។ ក្រុមតោខៀវ Chelsea វិញក៏បានមមាញឹកក្នុងថ្ងៃចុងក្រោយមុនទីផ្សារបិទនេះ ក៏ទិញបានកីឡាករល្អដែរ។ សម្រាប់ក្រុមបងប្អូន Manchester វិញហាក់ដូចជាស្ងាត់បន្តិច ហើយក្លឹប Manchester United វិញត្រូវបានខកចិត្តជាមួយទីផ្សារដោះដូរនេះទៅវិញ ដោយសារមិនអាចទិញបានកីឡាករល្អឡើយ។

ដោយយោងទៅតាមហេតុផលខាងលើនេះ និងគុណភាពកីឡាកររបស់ក្រុមនីមួយៗ គេអាចធ្វើការទស្សន៏ទាយក្រុមដែលនឹងមានចំណាត់ថ្នាក់កំពូលតារាងទាំង៤ក្រុមដូចខាងក្រោម៖
ចំណាត់ថ្នាក់លេខ១គឺ Manchester City
ចំណាត់ថ្នាក់លេខ២គឺ Liverpool
ចំណាត់ថ្នាក់លេខ៣គឺ Manchester United
ចំណាត់ថ្នាក់លេខ៤គឺ Chelsea

ប្រភព៖ sportskeeda

error: Content is protected !!