Eden Hazard បានបង្ហាញអារម្មណ៍ចង់ចាកចេញពីក្លឹប Chelsea កាន់តែច្បាស់

Eden Hazard បាននិយាយថា គាត់អាចនឹងចាកចេញពីក្រុម Chelsea ដោយប្រឡោយពាក្យថា “វាដល់ពេលដែលត្រូវស្វែងរកអ្វីដែលថ្មីហើយ។”

បន្ទាប់ពីចប់ការប្រកួត World Cup ខាងមុខនេះ Hazard និយាយថា Real Madrid ដឹងថា ពួកគេត្រូវធ្វើយ៉ាងម៉េចហើយ ដើម្បីទិញរូបគេបាន ដោយបានបញ្ជាក់ថា គាត់ក៏ចាប់អារម្មណ៍ចង់ផ្ទេរទៅក្លឹបមួយនេះផងដែរ។

ពេលនេះ Real Madrid ត្រូវចូលទីផ្សារដើម្បីរកកីឡាករថ្មីក្រោយពេល Cristiano Ronaldo បានចាកចេញទៅលេងនៅ Juventus ហើយកាលពីថ្មីៗនេះ ពួកគេក៏បានធ្វើការបដិសេធក្នុងការទិញ Neymar ពី PSG ផងដែរ។

ក្រោយការប្រកួតដែលក្រុមប៊ែលហ្សិកឈ្នះ 2-0 លើក្រុមអង់គ្លេស Hazard បានប្រាប់កាសែត HLN ថា “បន្ទាប់ពីនៅជាមួយក្លឹប Chelsea ៦ឆ្នាំមក ពេលនេះវាដល់ពេលស្វែងរកអ្វីដែលថ្មីហើយ។” គាត់បន្តថា “ជាការពិត បន្ទាប់ពី World Cup នេះចប់ ខ្ញុំអាចសម្រេចចិត្តថាត្រូវនៅជាមួយក្លឹប Chelsea បន្តឬចាកចេញ ប៉ុន្តែ Chelsea ជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។ បើពួកគេចង់ឲ្យខ្ញុំទៅ អ្នកពិតជាដឹងច្បាស់ហើយថាគោលដៅរបស់ខ្ញុំទៅកន្លែងណានោះ៕”

ប្រភព៖ Sky Sports

error: Content is protected !!