loading...

ជឿអត់ថា ប៊ែលហ្សិកនឹងបំបាក់អង់គ្លេសម្ដងទៀត?

ក្រុមអង់គ្លេស និងក្រុមប៊ែលហ្សិក ត្រូវជួបគ្នាជាលើកទី២នៅ World Cup នេះ ដោយត្រូវប្រជែងគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ៣នៅក្នុងប្រទេសរុស្ស៊ី។

ក្រុមប៊ែលហ្សិក បានប្រកួតចាញ់ក្រុមបារាំងក្នុងលទ្ធផល 1-0 មុននឹងក្រុមក្រូអាតយកឈ្នះក្រុមតោកំណាចអង់គ្លេសក្នុងលទ្ធផល 2-1 នៅម៉ោងបន្ថែម ដែលក្រុមទាំង២ដែលចាញ់ត្រូវជួបគ្នាម្ដងទៀតនៅថ្ងៃសៅរ៏នេះ។

ក្រុមទាំង២ប្រាកដជាខកចិត្តដោយសារមិនបានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យស្អែកនេះ ប៉ុន្តែបើក្រុមអង់គ្លេសអាចឈ្នះការប្រកួតថ្ងៃនេះ ពួកគេនឹងបង្កើតប្រវត្តិសាស្ត្រល្អបំផុតមួយនៅ World Cup ចាប់តាំងពីឆ្នាំ១៩៦៦ មក។

ក្រុមអង់គ្លេសមានប្រវត្តិល្អជាងក្រុមប៊ែលហ្សិក ដោយធ្លាប់ជួបគ្នា២១ដង ក្នុងនោះក្រុមតោកំណាចអង់គ្លេសឈ្នះ១៥ប្រកួតមកហើយ។ ក្រុមទាំង២នេះ ក៏ធ្លាប់បានជួបគ្នាម្ដងរួចហើយនៅ World Cup 2018 គឺក្រុមប៊ែលហ្សិកបានយកឈ្នះអង់គ្លេសក្នុងលទ្ធផល 1-0 ពេលប្រកួតសន្សំពិន្ទុក្នុងពូល។

សម្រាប់គូរនេះ គេទាយថាក្រុមប៊ែលហ្សិកអាចឈ្នះក្រុមអង់គ្លេសម្ដងទៀត ក្នុងលទ្ធផល 3-1៕

ប្រភព៖ Standard

error: Content is protected !!