loading...

Man United ត្រៀមប្រាក់ ៥០លានផោនសម្រាប់ទិញ Harry Maguire ពីក្រុម Leicester

ក្លឹប Manchester United ត្រូវបានគេរំពឹងថា អាចនឹងទិញយកខ្សែការពាររបស់ក្រុមអង់គ្លេស Harry Maguire ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អនៅ World Cup។

ក្រុមបិសាចក្រហម នឹងត្រូវបង់ប្រាក់យ៉ាងច្រើនរហូតដល់ទៅ ៥០លានផោន ដើម្បីនាំយកកីឡាកររូបនេះពីក្រុម Leicester ដែលម្ចាស់ក្លឹបជាជនជាតិថៃ នឹងព្យាយាមចង់ទុករូបគេបន្តទៀត។

Maguire បានផ្ទេរមកពីក្រុម Hull City ក្នុងតម្លៃ ១៧លានផោន កាលពីឆ្នាំមុន ប៉ុន្តែតម្លៃនេះ បានកើនឡើងយ៉ាងគំហុក បន្ទាប់ពីគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងប្រទេសរុស្ស៊ីមក។

បើក្រុម Manchester United ទិញរូបគេបានពិតមែន គេអាចលេងជំនួសកីឡាករ Phil Jones ឬ Chris Smalling នៅក្នុងតារាងរបស់លោក Mourinho ដូចអ្វីដែលគាត់បានធ្វើជាមួយក្រុមជម្រើសជាតិអង់គ្លេស នៅពេលនេះផងដែរ៕

ប្រភព៖ DailyMail

error: Content is protected !!