កុំចាំដល់គេអាចរស់នៅដោយគ្មានអ្នកបានហើយ ទើបចេះស្តាយក្រោយ…

ផ្ញើជូន អ្នកមានសង្សារ👫💕 មានសង្សារហើយ​ត្រូវថែ​រក្សា​​គ្នា​ឲ្យ​បាន​ល្អ ត្រូវ​ចាំ​ទុក​ថា សង្សារ​ល្អ​ពិបាក​រក​ណាស់ ភាគ​ច្រើន ​មាន​តែ​ពួក​ព្រាន បោកប្រាស់ ផ្លាស់​មួយ​ចូល​មួយគិត​ទៅ​មើល​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​​ហ៊ាន​និយាយ​ពេញ​ៗ​មាត់​ថា “ម្នាក់​នេះ​ជា​សង្សារ​ខ្ញុំ”

បើជួប​គេ​ហើយ គួរ​ថែ​រក្សា​គ្នា​ឲ្យ​បាន​ល្អ​ទៅ មុន​នឹង​គេ​បាត់​ខ្លួន​ទៅ​វិញ

ហើយ​ត្រូវ​ចាំ​ទុក​ថា​បើ​ទោះ​បី​សង្សារ ពូកែ​ប្រច័ណ្ឌ ពូកែ​ខឹង ងង៉ក់ ចូលចិត្ត​តាម ក្បាល​រឹង​ប៉ុណ្ណា ប៉ុន្តែ​​ហេតុផល​តែ​ម្យ៉ាងគត់​​ដែល​គេ​បែប​នេះ​គឺ​ដោយ​សារ #គេស្រលាញ់អ្នក !!!! 👫💕 គ្មាន​អ្នក​ណា​ទៅ​ធ្វើ​ចរិត​អីចឹងៗ​ជាមួយ​អ្នក​ទេ បើ​គេ​មិន​ស្រលាញ់​អ្នក

ហើយ​ត្រូវ​ចាំ​ទុក​!!! បើ​សិន​ថ្ងៃ​ណា​មួយ មាន​រឿង #ឈ្លោះគ្នា ក៏​កុំ​ទៅ​ប្រកែក​ ឬ​ចង់​ឈ្នះ​គ្នា​ធ្វើ​អី គួរ​ដើរ​ចេញ​សិន កុំ​​រអិល​មាត់​និយាយ​ថា​បែក​គ្នា​ដាច់​ខាត គួរ​និយាយ​គ្នា​ដោយ​ចិត្ត​ត្រជាក់​ៗ

ព្រោះ​បើ​នៅ​តែ​ប្រកែក​យក​ឈ្នះ​រៀង​ៗ​ខ្លួន ទី​បំផុត​គឺ #បែកគ្នា ហើយ​នៅ​ថ្ងៃ​មួយ​… អ្នក​នឹង​​ស្ដាយ​ក្រោយ​ខ្លាំង ហើយ​បើ​ទោះ​បី​អ្នកយំ​​ស្ដាយ​ខ្លាំង​ប៉ុណ្ណា ក៏​ទឹក​ភ្នែក​អ្នក​មិន​អាច​ទាញ​ស្នេហា​នោះ​ឲ្យ​ត្រលប់​មក​វិញ​ដែរ 😭

ហើយ​ម្យ៉ាងទៀត!!!

មាន​សង្សារ​ហើយ ស្រលាញ់​គ្នា​ហើយ គួរ​កុំ​ទៅ​ដើរ​រាយ​មន្ត​ស្នេហ៍ ផ្ដល់​ក្ដី​ស្រលាញ់ ឬក្ដី​សង្ឃឹម​ឲ្យ​អ្នក​ដទៃ​ទៀត ឬ​ព្យាយាម​រក​មនុស្ស​​ផ្សេង​និយាយ​គ្នា​លេង ដើម្បី​កែ​អផ្សុក ឬ​ពេល​ឈ្លោះ​ជាមួយ​សង្សារ។ បើ​សិន​សង្សារ​យើង​ដឹង​តាម​ក្រោយ​ គិត​មើល​ទៅ​ថា​គេ​​ខូច​ចិត្ត​ប៉ុណ្ណា?

 

ខ្ញុំ​សន្យា​ថា​ស្រលាញ់​អ្នក​តែ​ម្នាក់​គត់
#Tag ទៅមនុស្សដែលអ្នកស្រលាញ់
Credit: #ផ្ទះស្នេហ៍

error: Content is protected !!