loading...

គ្រោះថា្នក់!!! កំហុស៥យ៉ាងពេលហាត់ប្រាណដែលប៉ះពាល់ដល់ស្បែក និងសក់

ទទួលស្គាល់ថា ការហាត់ប្រាណគឺជារឿងល្អ ជួយឲ្យស្បែកអ្នកភ្លឺថ្លា និងឈាមដើរស្រួល។ ប៉ុន្តែជារឿយៗពេលដែលអ្នកទៅហាត់ប្រាណនៅក្លឹប អ្នកតែងតែធ្វើទង្វើ ៥  ដែលបង្កឲ្យកើតមុន និងខូចស្បែក និងសក់។ ដូច្នេះសូមលោកអ្នកចៀសវាងឲ្យបាននូវកំហុសដូចខាងក្រោម៖

១. ម្សៅ

ពេលអ្នកហាត់ប្រាណ សូមកុំប្រើម្សៅទ្រនាប់លើផ្ទៃមុខ ព្រោះវានឹងបិទរន្ធញើសដែលនៅក្នុងស្បែករបស់អ្នក ធ្វើឲ្យកើតជាមុន និងបញ្ហាផ្សេងៗ។ បើអ្នកចង់ប្រើ គួរប្រើក្រែមបន្ទន់ស្បែក ឬជែលដែលមានជាតិប្រេងទើបជាការល្អ។

២. ថ្នាំបំបាត់ញើស

ជារឿងធម្មតា ពេលអ្នកបញ្ចេញកម្លាំង តែងតែមានហូរញើស ហើយមានក្លិនមិនល្អ។ ដូច្នេះអ្នកមិនគួរប្រើថ្នាំឬសារធាតុដែលបំបាត់ញើស សម្ងួតញើសជាដើម ព្រោះវានឹងបិទរន្ធញើសរបស់អ្នកមិនឲ្យបញ្ចេញជាតិពុលពីក្នុងខ្លួន។

៣. សក់

ចំពោះនារី ពេលអ្នកហាត់ប្រាណ មិនគួរចងសក់ឡើងលើ ឬបួងសក់ឡើយ។ សក់របស់អ្នកគួរតែចងម៉ូដកន្ទុយសេះ ឬក្រងល្អជាង។

៤. សក់ប៉ះមុខ

កន្លែងហាត់ប្រាណជាកន្លែងដែលអាចបង្កបញ្ហាដល់ស្បែក ជាពិសេសស្បែកមុខ។ ជាទូទៅ ពេលហាត់ប្រាណ សក់របស់អ្នកតែងតែប៉ះពាល់នឹងឥដ្ឋ ឬឧបករណ៍នានា ហើយជាប់នូវបាក់តេរីនឹងសក់។ ដូច្នេះអ្នកមិនត្រូវឲ្យសក់របស់អ្នកប៉ះត្រូវមុខឡើយ ព្រោះអាចឲ្យឆ្លងបាក់តេរីមកផ្ទៃមុខ បង្កជាមុន និងរោគផ្សេងៗ។ មួយទៀត អ្នកមិនត្រូវលាបអ្វីលើសក់របស់ទេ ដូចជាជែលជាដើម ព្រោះបើវត្ថុនោះប៉ះនឹងមុខ ក៏នាំឲ្យកើតបញ្ហាលើមុខដែរ។

វិធីសាស្ត្រល្អគឺពាក់បូការពារសក់ធ្លាក់មកលើមុខ។

៥. ដៃ

ក្នុងពេលហាត់ប្រាណ សូមអ្នកកុំយកដៃមកប៉ះមុខរបស់អ្នក ជាពិសេសពេលអ្នកហាត់លំហាត់បេះដូង និងលើកទម្ងន់។ ឧបករណ៍ហាត់ប្រាណបង្កើតមេរោគ និងបាក់តេរីមិនល្អជាច្រើន ដូច្នេះត្រូវបញ្ចៀសដៃរបស់អ្នកឲ្យឆ្ងាយពីមុខ ពេលអ្នកហាត់ប្រាណ។

ខាងលើនេះជាកំហុសដែលអ្នកហាត់ប្រាណតែងតែធ្វើ។ ដូច្នេះសូមកុំធ្វើសកម្មភាពនេះបន្តទៀត ដើមី្បការពារស្បែកមុខរបស់អ្នក៕

 

ប្រភព៖ ទំនើប

Related Post

តើអ្នកមានដឹងទេថា ចេកផ្ដល់អត្ថប្រយោជន៍អ្វ៉ខ្លះសុខភាពអ្នកអត់? សូមអានអត្ថបទមួយនេះអ្នកនិងដឹងច្បាស់ជាមិនខាន….... ចេក ជាផ្លែឈើដែលងាយស្រួលស្វែងរកបាន និងមានតំលៃថោកសមរម្យ ប៉ុន្តែវាផ្ដល់សារប្រយោជន៍ យ៉ាងច្រើនដល់រូបរាងកាយមនុស្សយើង ព្រោះវាសម្បូរទៅដោយវីតាមីន A,B6, B12, កាលស្យូម ផូស្វ័រ ប៉ូតាស្យូម ការបូអ៊ីដ្រាត ថាមពល ព្រមទាំងជួយព្យាបាលជំងឺផ្សេងៗ បានទៀតផង….។   ...
លំហាត់ប្រាណ ៥ក្បាច់ធ្វើឲ្យ ជើង និងត្រគាក ​របស់អ្នក​ស្រឡូន​ស្អាត... មនុស្សស្រី​តែងតែប្រាថ្នា​ចង់បាន​ជើងស្រឡូន និងគ្មានជាតិខ្លាញ់ដោយ​មិនចាំបាច់​ធ្វើលំហាត់ប្រាណ។ អនុវត្ត​លំហាត់ប្រាណងាយៗ​ដែលអ្នក​អាច​ធ្វើនៅ​ផ្ទះបាន អ្នកនឹង​ត្រូវ​ការ​ភាព​អត់ធ្មត់ និងពេលវេលា​ខ្លះរហូត​ដល់អ្នក​បានឃើញ​លទ្ធផល។ ១. អង្គុយលោត ឈរបង្ហើប​កែង...
ដល់ម្លឹងផង! ​អ្នក​​គួរតែឡើងឋានសួគ៌​​រាល់យប់ព្រោះវាមានប្រយោជន៍ខ្លាំងណាស់!... ការរួមភេទទៀងទាត់មានសារៈសំខាន់ខ្លាំងណាស់ចំពោះទំនាក់ទំនងស្នេហា ជាពិសេសអ្នកដែលទើបនឹងរៀបការថ្មោងថ្មី។ លើសពីនេះទៅទៀត វាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។ អត្ថប្រយោជន៍ផ្លូវចិត្ត ការរួមភេទមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខមាលភាពផ្លូវអ...
ក្តៅៗហ៊ុយៗ៖ អត់រួមភេទផ្តល់​នូវផល​វិបាក​ ៦យ៉ាង... ភាព​មមាញឹក​នឹងការងារ, រវល់ធ្វើមុខ​ជំនួញ… ជាមូលហេតុ​បណ្តាលឲ្យ​ប៉ះពាល់​ដល់ជីវិតផ្លូវភេទ​របស់អ្នក។ ការមិន​បានរួមភេទ​អាចបណ្តាល​ឲ្យ​មានផលវិបាក ៦យ៉ាង​កើតឡើង ចំពោះ​សុខភាព​។ អ្នកនឹង​មានអារម្មណ៏​ធុញថប់ច្រើន អ្នកស្រាវជ្រាវ​ជនជាតិ ស្កុតឡេន បានរកឃើញថា អ្នក...
មិនគួរឲ្យជឿ! ពងមាន់ និងទឹកខ្មេះ អាចការពារជំងឺទឹកនោមផ្អែមបាន... បច្ចុប្បន្ន មានមនុស្សជាច្រើននៅទូទាំងពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺទឹកនោមផ្អែម នេះក៏ព្រោះតែកត្តារស់នៅប្រចាំថ្ងៃ រួមជាមួយនឹងការទទួលទានរបបអាហារមិនត្រឹមត្រូវ។ ពពួកអាហារ ជាពិសេសភេសជ្ជ:ដែលមានផ្ទុកជាតិផ្អែមខ្លាំង អាចបង្កឲ្យដំណើរការនៃគ្លុយកូសក្នុងឈាមមានភាពម...
error: Content is protected !!