ជប៉ុនចូលរួមជាមួយមន្ទីរបញ្ចកោណរបស់អាមេរិក នឹងធ្វើតេស្ដមីស៊ីលពីនាវាពិឃាតស្ទាក់ចាប់ហើយបាញ់ទម្លាក់មីស៊ីល របស់កូរ៉េខាងជើង

អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា នៅខែឧសភាខាងមុខនេះ មន្ទីរបញ្ចកោណរបស់អាមេរិក នឹងធ្វើតេស្ដសាកល្បងសមត្ថភាពបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង។

ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើតេស្ដដែលកំណត់រយៈពេលយូរនេះ ហើយធ្វើឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាផ្នែកមួយនៃកម្មវិធីការពារមីស៊ីលអន្តរទ្វីប ដើម្បីប្រឆាំងការគំរាមកំហែងរបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ ប៉ុន្តែមន្ត្រីក្រសួងការពារជាតិអាមេរិកបានថ្លែងថា ការធ្វើតេស្ដនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបានថាសហរដ្ឋអាមេរិក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ការពារប្រឆាំងនឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

មន្ត្រីក្រសួងការពារជាតិបានថ្លែងថា សកម្មភាពនៃការធ្វើតេស្ដមួយទៀតដែលពាក់ព័ន្ធគ្នា ក៏នឹងត្រូវធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពមីស៊ីលបាញ់ចេញពីនាវាពិឃាត។ ការធ្វើតេស្ដនឹងត្រូវធ្វើនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ដោយសារតែទីតាំងនោះ មានទំហំធំគ្រប់គ្រាន់សម្រាប់ការបាញ់មីស៊ីល។

ប្រភពព័ត៌មានបានបន្តថា កម្មវិធីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានការចូលរួមពីប្រទេសជប៉ុន ក្នុងគោលបំណងដើម្បីបាញ់ទម្លាក់មីស៊ីល របស់កូរ៉េខាងជើង រយៈចម្ងាយមធ្យម ដែលបានគំរាមកំហែងដល់ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក។

ការតេស្ដនេះ ក៏មានការចូលរួមពីមីស៊ីលស្ទាក់ចាប់ចម្ងាយឆ្ងាយ ដែលមានមូលដ្ឋាននៅលើដី ស្ថិតក្នុងរដ្ឋអាឡាស្កាផងដែរ។ កម្មវិធីនេះត្រូវបានបង្កើតឡើងជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែទទួលបានជោគជ័យតែពាក់កណ្តាលប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងការពារជាតិអាមេរិក។

ប្រភពបានបញ្ជាក់ថា ការធ្វើតេស្តនេះ ក៏ដើម្បីឲ្យមន្ទីរបញ្ចកោណ បន្តការស្វែងរកចំណុចអវិជ្ជមានថ្មីៗ ក្នុងអំឡុងពេលនៃការធ្វើតេស្ត។ ដោយនៅក្នុងការធ្វើតេស្តនាពេលខាងមុខនេះ មីស៊ីលមួយគ្រាប់ នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg នៅរដ្ឋ California និងព្យាយាមស្ទាក់មីស៊ីលក្លែងមួយ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក៕

ប្រភព៖ Khmerload

Related Post

ហេតុអ្វីកូរ៉េខាងជើង មានភាពក្អេងក្អាងខ្លាំងម្ល៉េះក្នុងឧបទ្វីបកូរ៉េ ហើយមិនញញើតមហាអំណាចដទៃ?... នៅពេលគេនិយាយដល់សន្តិសុខពិភពលោកសម័យទំនើបនេះ គេកម្រនឹងរំលងណាស់នូវបញ្ហាធំៗដូចជា អំពើភេរវកម្ម និង ការតម្លើងសាច់ដុំផ្នែកយោធារវាងប្រទេសមហាអំណាច តែក្នុង នោះគេក៏សង្កេតឃើញជារឿយៗផងដែរនូវប្រទេសមិនមែនមហាអំណាចតូចមួយដែលសារពត៌មានច្រើនចាប់អារម្មណ៍ ដែលនោះគឺ កូរ៉េខាងជ...
ញ៉ាក់សាច់! កំពូលមីស៊ីល៥​ប្រភេទ​ដ៏​មាន​ឥទ្ធិពល​និង​ធំ​​​បំផុត​​ ​​ធ្លាប់​បាន​​ធ្វើតេស្ត​ជោគជ័យ​ រុស្សុីជាប់លេខ១…... ថ្មី​ៗ​នេះ ​ព្រឹត្តិការណ៍​ដ៏​ក្ដៅ​គគុក​រវាង​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ កំពុង​តែ​ធ្វើ​ឲ្យ​មហា​អំណាច​ក្នុង​ពិភពលោក​ក្ដៅ​ក្រហាយ​ ពិសេស​អាមេរិក​ និង​រុស្សី​ ដែល​សកម្មភាព​នេះ​អាច​បញ្ជាក់​បាន​ថា ​ពួក​គេ​កំពុង​ដាស់​សង្គ្រាម​លោក​លើក​ទី​៣​ឲ្យ​ភ្ញាក់...
កង់បីបុកឡានគេទៀតហើយ! បុកឥតល្ហែរ! តែលើកនេះអត់សំពះសំទោសទេ…... 😤 កង់បីបុកឡានគេទៀតហើយ!!​ បុកឥតល្ហែរ! 😬 តែលើកនេះអត់សំពះសំទោសទេ 😡 តែបែរជារករឿងឈ្លោះជាមួយម្ចាស់ឡានវិញទៀត!​ យ៉ាងណាយើងមិនទាន់ដឹងខាងណាខុសខាងណាត្រូវទេ ចង់ដឹងសាច់រឿង សូមទស្សនាវីឌីអូ។​ បើមានអ្នកដឹងរឿងច្បាស់ក៏សូម Comment ប្រាប់ផង។ 👉 តោះ​ទស្សនាវីដេអូទា...
យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ធុន Tu-95 បង្ខំចិត្តបកក្បាលភ្លាមៗ ពេលអាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​ធុន F-22 Rapt... គេហទំព័រ​សារព័ត៌មាន Sputniknews របស់​រុស្ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧​ម្សិលមិញ​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​ខ្នាត​ធំ​របស់​រុស្ស៊ី​ធុន Tu-95 មួយគ្រឿង​បានធ្វើ​ការហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​ពី​ត...
អីយ៉ាស់ក្តតខ្លាំងជាងមុនទៀត…! កូរ៉េខាងជើងត្រៀមអាវុធនុយក្លេអ៊ែរខ្លាំងជាងមុន១៤ដង… (មានវីដេអូ)... បរទេស៖ យោងតាមប្រភពពត័មានពី express.co.uk បានអោយដឹងកាលពីរសៀលថ្ងៃនេះថា ក្រុមសាស្ត្រាចារ្យអាមេរិក បានព្រមានថាកូរ៉េខាងជើង ខណៈកំពុងរៀបចំបាញ់អាវុធនុយក្លេអ៊ែរ ដ៍វិនាសកម្មដែលមានកម្លាំងខ្លាំងជាងអាវុធនុយក្លេអ៊ែរលើកមុនរបស់ខ្លួនរហូតដល់១៤ដង។ បន្ទាប់ពីកូរ៉េខាងជើងប...
error: Content is protected !!