ភ័យបះសក់! ភ្ញាក់ពីដេកទៅដោះមង​ បែរជាជាប់ក្រពើនៅក្នុងស្ទឹងមេទឹក ខេត្តពោធិ៍សាត់

ពោធិ៍សាត់: បុរសម្នាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វក្រពើ ដ៏ធំមួយក្បាល ជាប់មងដែលខ្លួនបានដាក់រកត្រី​ ក្នុងស្ទឹងមេទឹក​។ ហេតុការណ៍​នេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម​ ថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។ ប្រជាពលរដ្ឋឈ្មោះ មឿន​

Read more

មុននេះបន្តិច ឆេះ​ក្លឹប​កម្សាន្ដ​ចិន​ “ENTERTAIMNENT CLUB” នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ​: នៅវេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់ ថ្ងៃ​២៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​អគ្គិភ័យ​កំពុង​ឆេះ​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​មួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​ ​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា ភ្លាមៗ​នោះ​សមត្ថកិច្ច​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​តាម​បច្ចេកទេស​។ គេ​នៅ​មិនទាន់​ដឹង​ពី​ដើមហេតុ អគ្គិភ័យ​នេះ​នៅឡើយ​។ ​យ៉ាងណាក៏ដោយ ក្នុង​អគ្គិភ័យ​នេះ ក្រៅពី​ខូចខាត​សម្ភារៈ​មួយចំនួន​នៅក្នុង​ក្លឹប មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕

Read more

សាហាវណាស់! គ្រាន់តែមើលមុខសោះ ក៏ខឹងដកកាំភ្លើងបាញ់ស្លាប់ម្នាក់ទាំងព្រឹកព្រលឹម!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ ព័ត៌មានបឋមមកថា បុរសអ្នកអូសបន្លែម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារត្រូវចំនួន ៤គ្រាប់ បណ្ដាលឲ្យស្លាប់ ផ្កាប់មុខក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម នៅម្ដុំផ្សារនាគមាស ទល់មុខផ្ទះសំណាក់A5 សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

Read more

សុំប្រពន្ធរួមរ័កមិនបាន តូចចិត្តទៅចងកសម្លាប់ខ្លួន

កំពង់ស្ពឺ: បុរសម្នាក់ខឹងប្រពន្ធមិនឲ្យរួមរ័កសម្រេចចិត្តចងកសម្លាប់ខ្លួន។ ហេតុការណ៍នេះ កើតឡើងនៅចំណុចភូមិព្រៃទួល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។ មន្ត្រីនគរបាលបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ អ៊ឹម កេ អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃទួល ឃុំវល្លិសរ ស្រុកសំរោងទង។

Read more

ចាប់ខ្លួនជនសង្ស័យដែលឆក់ការបូបលោកអធិការរងខណ្ឌមានជ័យបានហើយ

ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ការបូប លោកអធិការរងខណ្ឌមានជ័យពេលនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញឃាត់ខ្លួន កាលពីរវេលាម៉ោង ៦ល្ងាច នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស

Read more

ចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងសាជាថ្មី

ព្រះសីហនុ: ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ចរាចរ តាមដងផ្លូវជាតិលេខ៤ ទៀតហើយ នាល្ងាចថ្ងៃនេះ។ មន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់សិលាបានថ្លែងថា គិតត្រឹមម៉ោងជិត ៥ល្ងាចថ្ងៃ១៧ កញ្ញា ២០១៨នេះ ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សីលា បានបិទទាំងស្រុងហើយ ទាំងរថយន្តធំ និងរថយន្តតូចៗទាំងអស់ មិនអនុញ្ញាតឲ្យបើកបរឆ្លងកាត់ឡើយ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ក្រោយមានជំនន់ទឹកភ្លៀង

Read more

រឿងមេប៉េអឹមខេត្តព្រះវិហារស៊ីដាច់លុយឧបត្ថម្ភចំនួន ៨០លានរៀល ត្រូវនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យធ្វើអធិការកិច្ចហើយ

ភ្នំពេញ: នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស បានបញ្ជាឲ្យគណៈកម្មការចំពោះកិច្ចចុះធ្វើអធិការកិច្ចរឿងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ត្រូវបានកូនចៅក្រោមឱវាទចោទប្រកាន់ថា បានស៊ីដាច់លុយឧបត្ថម្ថចំនួន ៨០លានរៀល ដែលជាលុយឧបត្ថម្ភដល់អង្គភាព ដើម្បីចែកមន្ត្រីអាវុធហត្ថ។ គណៈកម្មការចំពោះកិច្ចបានចុះទៅដល់ខេត្តព្រះវិហារហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៨ ខែកញ្ញា

Read more

ក្រសួងពាណិជ្ជកម្ម: តម្លៃលក់ប្រេងឥន្ធនៈកើនឡើង១០០រៀលក្នុងមួយលីត្រ

ភ្នំពេញ: តាមកត់សម្គាល់តម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយនានា ក្នុងរាជធានីភ្នំពេញបានកើនថ្លៃ ១០០រៀលក្នុងមួយលីត្រ នេះប្រៀបធៀបរយៈពេល១៥ថ្ងៃដូចគ្នាកន្លងទៅ សម្រាប់តម្លៃលក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨បានឲ្យដឹងថា តម្លៃលក់ប្រេងឥន្ធនៈ ដែលកំណត់ដោយអន្តរក្រសួងរយៈពេល១៥ថ្ងៃម្តង គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ក្រសួងកំណត់ឲ្យលក់សម្រាប់ប្រេងសំាងធម្មតាថ្លៃ៤.១៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតថ្លៃ៤.០០០រៀលក្នុងមួយលីត្រ។ ដោយឡែក

Read more

បេ​ក្ខ​នារី​ម្នាក់​រំភើប​ស្រក់​ទឹកភ្នែក​នូវ​លទ្ធផល​ប្រឡង​របស់ខ្លួន​ពី​និទ្ទេស​ D​ មក​និទ្ទេស​ A

ព្រះ​វិហារៈ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​បេ​ក្ខ​នារី​មួយរូប​នៅ​ខេត្តព្រះវិហារ​មួយរូប​បាន​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ក្រោយពី​និទ្ទេស​D​ប្រែ​មក​ទទួលបាន​និទ្ទេស​A​វិញ​។​ ​បេ​ក្ខ​នារី​រូបនេះ​ឈ្មោះ ជួប ណា​ម៉ាន អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A មកពី​វិទ្យា​ល​យ័រ​វៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​ថា លទ្ធផល​ប្រឡង​បាក់​ឌុប ដែល​ប្រកាស​លើក​ទី​១ នាង​ទទួលបាន​និទ្ទេស D​។ នាង​មិនសូវ​សប្បាយចិត្ត នឹង​លទ្ធផល​បែប​នោះទេ ព្រោះ​ដោយសារ​មុខវិជ្ជា​គណិតវិទ្យា នាង​ធ្វើ​បានល្អ ប៉ុន្តែ​បែ​ជា​ធ្លាក់​ទៅវិញ​។​

Read more

ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ក្នុងគ្រោះថ្នាក់ម៉ូតូបុកម៉ូតូ នៅ​ស្រុក​ចុងកាល់​

ឧ​ត្ត​រ​មានជ័យ​: មនុស្សម្នា​ក់បាន​ស្លាប់ និង​របួស​ម្នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ វេលា​ម៉ោង​៣​និង​១២​នាទី​រសៀល​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​បឹង​ឈូក ស្ថិតនៅ​ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ អ្នកបើកបរ​ម៉ូតូ​បើកបរ​ម៉​តូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1X 3873 មានឈ្មោះ រ៉ែ​ម

Read more

​ឃាត់ខ្លួនមនុស្ស​៣​នាក់ ករណីចាប់​កោស​ក់​ចោរលួច​ទូរស័ព្ទ

ភ្នំពេញ​: មនុស្ស​៤​នាក់ មាន​ស្ត្រី​ម្នាក់​ជា​អាជីវករ​ផ្សារ​ព្រៃទា ក្រោយពី​ផ្ទុះ​រឿង សង្ស័យ​ប្រើ​អំពើហិង្សា វាយ​ធ្វើ​ទារុណកម្ម ទៅលើ​នារី​ម្នាក់​សង្ស័យ ប្រព្រឹត្ត​អំពើ​លួច​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ រហូតមកដល់​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា នេះ​សមត្ថកិច្ច​បាន​ហៅ​នាំ​មនុស្ស​៤​នាក់ ស្រី​១​នាក់ មក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ រហូតដល់​ព្រលប់​ថ្ងៃ​ដដែល​នេះ ជន​៣​នាក់ ក្នុងចំណោម​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅតាម​បង្គាប់​តុលាកា

Read more

បណ្តាំ​ចុងក្រោយ​របស់​ម្ចាស់​ឱសថស្ថាន​សុខសាន្ត​ដ៏​ល្បី​នៅ​ក្រុង​សិរីសោភ័ណ​: មិន​ផ្តាំ​សុខភាព តែ​សុំ​សន្សំសំចៃ​បុណ្យសព​

បន្ទាយមានជ័យ​: បណ្តាំ​ចុងក្រោយ​របស់​ម្ចាស់​ឱសថស្ថាន​សុខសាន្ត​ដ៏​ល្បី​និង​ធំ ហើយ​លក់ដាច់​ជាងគេ​នៅ​ក្រុង​សិរីសោភ័ណ ស្ថិតនៅ​តាមផ្លូវ​ខាងកើត​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មិន​ផ្តាំ​អី​សោះ​ពី​សុខភាព តែ​ប្រាប់​ឲ្យ​សន្សំសំចៃ​។ តែបើ​ស្លាប់​ទៅហើយ កុំ​សែន​ឬ​ធ្វើបុណ្យ​ធំ​ជូន​សព​អី ព្រោះ​វា​មិនបាន​ដល់​អី ដូច​ជំនឿ​នោះទេ ឬថា​សូម​សន្សំសំចៃ​។​ ​ក្រុមគ្រួសារ និង​សមត្ថកិច្ច​ឲ្យ​ដឹងថា លោក​ឱសថការី អ៊ិន សំណាង

Read more

បញ្ចប់ការភាន់ច្រឡំ! សមត្ថកិច្ចអះអាងថា ការស្លាប់របស់យុវតីម្នាក់ ពុំពាក់ព័ន្ធនឹងការប្រឡងធ្លាក់នោះទេ

សៀមរាប: នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានការយករូបថតយុវតីម្នាក់ ដែលធ្វើអត្តឃាតខ្លួនឯង ភ្ជាប់សាច់រឿងជាមួយ ការប្រឡងធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអប់រំ។ ដើម្បីបញ្ចៀសការភាន់ច្រឡំនេះ សមត្ថកិច្ចបានបញ្ជាក់ថា យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ គឺដោយសារមានបញ្ហានៅក្នុងគ្រួសារ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ចិត្រ ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត

Read more

ចោទរឿងចេះអំពើអាបធ្មប់, បុរសម្នាក់ត្រូវជនដៃដល់កាប់៣កាំបិតស្លាប់ភ្លាមៗ

កំពង់ស្ពឺ: ករណីឃាតកម្មដោយសារថា ជនរងគ្រោះចេះអំពើអាបធ្មប់ ត្រូវបានជនសង្ស័យកាប់១កាំបិតស្លាប់ នៅក្នុងថ្លុកឈាម នៅចំណុចភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហេតុការណ៍ឃាតកម្មនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨។ មន្ត្រីអាវុធហត្ថស្រុកភ្នំស្រួច បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានឈ្មោះ ហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំត្រែងត្រយឹង

Read more

អាណិតណាស់! ឪពុកនាំកូនស្រី​ទៅ​រាយ​សន្ទូច​នៅក្នុង​បឹង ដើរ​ធ្លា​ក់ជើង​ចូល​រណ្ដៅ​អេស្កា​លង់​ស្លាប់​ទាំង​២​នាក់​

ព្រៃវែង​: សព​ឪពុក​និង​កូនស្រី​២​នាក់ ត្រូវបាន​គេ​ប្រទះឃើញអណ្ដែត​ទឹក​បឹង បង្ក​ការភ្ញាក់ផ្អើល កាលពីម៉ោង៦ព្រឹកថ្ងៃទី១៣កញ្ញានេះ នៅ​ចំណុច​បឹង​ក្រោយ ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង។​ ជនរងគ្រោះ​ទាំង​២​នាក់​រួមមាន​ ឪពុក​ឈ្មោះ ​រឿន រិត មាន​អាយុ​៤៥​ឆ្នាំ និង​កូន​ស្រីឈ្មោះ​ រិត ស្រី​ម៉ិច ​អាយុ​១៤​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រៀង​ត្បូង

Read more

នាំស្រីស្នេហ៍ចូលផ្ទះសំណាក់ដើម្បីឡើងឋានសួគ៌ សង្ស័យរំភើបពេកស្លាប់លើបង្គងតែម្ដង

ភ្នំពេញ:​ បុរសម្នាក់​ បានដេកស្លាប់ផ្កាប់មុខនៅលើពូកនៅក្នុងបន្ទប់ផ្ទះសំណាក់​ យីហោ​ បេ៩​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅចំណុចផ្ទះលេខ43B9 ផ្លូវ៨៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ សពបុរសដែលស្លាប់ ឈ្មោះ​ ជី​ ពៅ​ អាយុ​ ៣៥ឆ្នាំ​

Read more

ពិតជារឿងគួរឱ្យសោកស្តាយចំពោះត្មាតនាំសំណាង!

ភ្នំពេញ: ត្មាតនាំសំណាង!។ ជាការពិតណាស់ត្មាតគឺជាប្រភេទ សត្វស្លាបដ៏កម្រ និងមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេសក្នុងការសម្អាតបរិស្ថាន។ត្មាតមិនសម្លាប់សត្វធ្វើជាអាហារនោះទេ ពួកវាបរិភោគសាកសពស្អុយរលួយដែលងាប់ក្នុងព្រៃនិងក្បែរសហគមន៍ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺ និង មេរោគ ហើយថែមទាំងជួយបង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍ផងដែរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់អង្គការជាច្រើនដែលធ្វើសកម្មភាពទាក់ទងនឹងការអភិរក្សសត្វព្រៃនៅកម្ពុជាក្នុងឱកាសទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិថ្ងៃ១កញ្ញា។ ប្រភពដដែលរំលឹកថា ជាអកុសលសត្វត្មាតនៅប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ ដែលឈានទៅរកការផុតពូជ ខណៈពេលដែលលទ្ធផល នៃការអង្កេតតាមដានបានបង្ហាញថាចំនួនរបស់សត្វត្មាតបានធ្លាក់ចុះដល់៥០ភាគរយ បើគិតចាប់តាំងពីឆ្នាំ២០០០មក។ ការធ្លាក់ចុះនេះត្រូវបានកត់សម្គាល់ជាពិសេស នៅតាមព្រៃឈើក្នុងតំបន់ការពារទេសភាពភាគខាងកើត ដែលជាទីតាំងកាលពីអតីតកាល

Read more

ជនសង្ស័យប្រុសស្រី៤នាក់ និងគ្រឿងញៀន៣២កញ្ចប់ ត្រូវបញ្ជូនទៅតុលាការខេត្តសៀមរាប

សៀមរាប: កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ដោយបានចូលរួមសហការ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ចុះបង្ក្រាបការរក្សាទុកជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ហើយត្រូវកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។ នាយការិយាល័យនគរបាលប្រឆាំងគ្ររឿងញៀន លោកវរសេនីយ៍ឯក អ៊ុ សាអាត បានឲ្យដឹងថា ជនដែលឃាត់ខ្លួនទី១:ឈ្មោះ ណន ស៊ីឌីន

Read more

អគ្គិភ័យឆេះភូមិគ្រឹះមួយកន្លែង នៅអូរបែកក្អម

ភ្នំពេញ: ភូមិគ្រឹះមួយកន្លែងជាន់ទី១ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន កាលពីវេលាម៉ោង១៨និង១៥នាទីព្រលប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិគ្រឹះលេខ២៦ ផ្លូវ២៧១ ក្រុម១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ប្រភពបានឲ្យដឹងថា ភូមិគ្រឹះដែលរងការឆាបឆេះខាងលើនេះ មុនកើតហេតុម្ចាស់កំពុងអង្គុយនិយាយគ្នាលេងនៅជាន់ខាងក្រោម ស្រាប់តែឃើញមានផ្សែងហុយចេញពីជាន់ទី១ មកបណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់ចំនួន២គ្រឿង ទើបរលត់ទៅវិញ។ អគ្គិភ័យឆាបឆេះខាងលើនេះ

Read more

បុរសម្នាក់ជាអ្នកនេសាទម្នាក់ ចុះសារមងពីយប់ ព្រឹកឡើងប្រទះឃើញសពក្នុងទឹកត្រពាំង

ភ្នំពេញ: បុរសប្រកបរបរនាសាទត្រី ដោយដាក់មងម្នាក់ បន្ទាប់ពីស្រវឹងស្រា ចុះទៅសារមងក្នុងត្រពាំងតាំងពីយប់ ព្រឹកឡើងពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងត្រពាំងទឹក ក្នុងភូមិព្រៃកុដិ សង្កាត់បំបូល ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញណមានអាយុជាង៣០ឆ្នាំ គ្រាន់តែពលរដ្ឋនៅកន្លែងកើតហេតុ គេធ្លាប់ឃើញ មកដាក់មង រកត្រីនៅចំណុចខាងលើ

Read more

អាជ្ញាធរសូមមើលផ្លូវផង! ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌមានជ័យជួយដោះស្រាយកំណាត់ផ្លូវបេតុង ដែលខូចខាតបង្កការគ្រោះថ្នាក់

ភ្នំពេញ: កំណាត់ផ្លូវបេតុងមួយកន្លែង ដែលតែងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ជាញឹកញាប់មានធ្ងន់ មានស្រាល ជាពិសេសនៅពេលភ្លៀងលិចផ្លូវ និងនៅពេលយប់ងងឹត មិនអាចមើលឃើញផ្ទាំងផ្លូវបេតុង ដែលខូចខាតគលើគ្នានៅចំកណ្តាលផ្លូវតែម្តង។ ផ្លូវបេតុងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវសាលារៀន នៃអង្គការភាពញញឹម នៃកុមារ PSE ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជាក់ស្កែងដែលក្រុមការងារបានចុះមកថត ដើម្បីយកព័ត៌មានឃើញថា ផ្លូវបេតុងដែលមានប្រជាពលរដ្ឋ

Read more
error: Content is protected !!