ម៉ែអើយ! ស្បថលែងហ៊ានដេកម្នាក់ឯងទៀតហើយ៖ ព្រលឹងខ្មោចក្នុងបន្ទប់សណ្ឋាគារ
ខ្ញុំធ្វើការនៅក្រុមហ៊ុនមួយដែលជួនកាលក្រុមហ៊ុនបានតម្រូវឲ្យខ្ញុំចុះទៅតាមខេត្តដើម្បីទំនាក់ទំនងអតិថិជន។ថ្ងៃនោះដែរខ្ញុំបានចុះទៅកាន់ខេត្តសៀមរាប ចំនួន៣យប់ ទម្រាំទៅដល់សៀមរាបជិតយប់ទៅហើយខ្ញុំបានទៅជួលបន្ទប់សណ្ឋាគារតម្លៃមិនថ្លៃពេកមួយដើម្បីស្នាក់នៅ ដោយថ្ងៃនោះសណ្ឋាគារមានភ្ញៀវពេញអស់ទៅហើយនៅសល់តែបន្ទប់មួយលេខ៣៣៣ ដែលនៅជាន់ខាងលើគេបង្អស់ ណាមួយខ្ញុំអស់កម្លាំងពេកផង ខ្ញុំមិនបានជាសួរនាំអ្វីច្រើននោះទេ។ក្រោយពីប្រគល់សោររួចមកខ្ញុំក៏ចាក់បើកទ្វារចូល តែមានអារម្មណ៍ថាស្អុយតិចតិច តែដោយសាររហត់នឿយនឹងការធ្វើដំណើរផ្លូវឆ្ងាយខ្ញុំដេកលង់លក់ទាំងមិនខ្ចីផ្លាស់ខោអាវសោះ កំពុងតែដេកសុខៗ ខ្ញុំដូចជាមានអារម្មណ៍ថាមានមនុស្សគេងនៅក្បែរខ្ញុំឈោងដៃបើកភ្លើងអំពូលនៅជិតនោះ តែមិនឃើញមាននរណាសោះខ្ញុំគ្រវីក្បាលគិតម្នាក់ឯង<<យីចេះរវើរវាយផ្តេសផ្តាសទៅកើតអញ>>។ យប់ដំបូងនោះខ្ញុំគេងលក់ទើសភ្លឺ ហើយព្រឹកឡើងទៅបំពេញការងារតាមធម្មតា។យប់ទី២ ក្រោយពីស្រស់ស្រូបអាហារហើយ ខ្ញុំអង្គុយសរសេររបាយការណ៍រហូតដល់ម៉ោង១២យប់។ កំពុងតែសរសេរខ្ញុំរបានឮសម្លេងអ្វីម៉្យាងដូចជាសម្លេងមនុស្សដើរចុះដើរឡើង ជួនកាលឮសម្លេងបើកទ្វារបន្ទប់ទឹក ខ្ញុំគិតថាប្រហែលជាភ្ញៀវបន្ទប់ផ្សេងទេដឹងយប់ថ្មើនេះហើយមិនព្រមដេកពួន ខ្ញុំបើកទ្វារមើលទៅខាងក្រៅតែមិនឃើញមាននរណានោះទេ
Read more