BBC៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង Call ទៅ ដូណាល់ ត្រាំអំពាវនាវឲ្យអាមេរិក…

ចិន៖ យោងតាមការចុះផ្សាយសារពត៌មាន BBC បានអោយដឹងនៅល្ងាចនេះថា លោកប្រធានាធិបតី ស៊ី ជិនពីង បានអំពាវនាវដល់អាមេរិក និងកូរ៉េខាងជើងឲ្យអត់ធ្មត់ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណល ត្រាំ នៅថ្ងៃច័ន្ទនេះ នៅពេលជប៉ុនបានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយក្រុមនាវាវាយប្រហារអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson ធ្វើដំណើរឆ្ពោះទៅកាន់ដែនទឹកកូរ៉េខាងជើង។ ក្រុមនាវាវាយប្រហារត្រូវបានបញ្ជូនមកដោយលោក ត្រាំ​

Read more

អីយ៉ាស់ក្តតខ្លាំងជាងមុនទៀត…! កូរ៉េខាងជើងត្រៀមអាវុធនុយក្លេអ៊ែរខ្លាំងជាងមុន១៤ដង… (មានវីដេអូ)

បរទេស៖ យោងតាមប្រភពពត័មានពី express.co.uk បានអោយដឹងកាលពីរសៀលថ្ងៃនេះថា ក្រុមសាស្ត្រាចារ្យអាមេរិក បានព្រមានថាកូរ៉េខាងជើង ខណៈកំពុងរៀបចំបាញ់អាវុធនុយក្លេអ៊ែរ ដ៍វិនាសកម្មដែលមានកម្លាំងខ្លាំងជាងអាវុធនុយក្លេអ៊ែរលើកមុនរបស់ខ្លួនរហូតដល់១៤ដង។ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលដ៍មានឥទិ្ធពលមក ក្រុមសាស្ត្រាចារ្យនៅសាកលវិទ្យាល័យចន ហបគីន បានព្រមានថា ឥឡូវនេះ ទីក្រុងព្យូងយ៉ាងស្ថិតនៅក្នុងដំណាក់កាលរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរមួយទៀត។មិនតែប៉ុណ្ណោះ លោក គឹម ជុងអ៊ុន ក៏បានបញ្ជាឲ្យកម្មករទាំងអស់ជីកផ្លូវរូងក្រោមដី ដើម្បីបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ ក្នុងបេះដូងរបស់កងកាំភ្លើងធំ

Read more

កូរ៉េ​ខាងជើង​គំរាម​វាយ​អូស្ត្រាលីដោយ​អាវុធ​នុយក្លេអ៊ែរ​​ បើ​ដើរ​តាម​អា​មេ​រិ​កហើយ…

ដោយ​ដកស្រង់​សម្តី​តំណាង​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ម្នាក់​ទូរទស្សន៍​ABC រាយការណ៍​ថា ក្រុង​ព្យុ​ង​យ៉ាង​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​អូស្ត្រាលី ប្រសិនបើ​ប្រទេស​នោះ​ពុំ​កែប្រែ​នយោបាយ​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាងជើង ហើយ​បន្ត​ដើរ​តាម​មាគ៌ាអា​មេ​រិ​ក​ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ។ ក្រោយ​សេចក្តីថ្លែងការណ៍​នា​ពេល ថ្មី​ៗ​នេះ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​លោកស្រី JULIE BISHOP ដែល​និយាយ​ថា កម្មវិធី​នុយក្លេអ៊ែរ កូរ៉េ​ខាងជើង​ជា​ការ​គំរាម​ក​កំហែង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​អូស្ត្រាលី​តំណាង​កូរ៉េ​ខាងជើង និយាយ​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បច្ចុប្បន្ន​ដើរ​ទាំង​ងងឹតងងល់​តាម​សហរដ្ឋអាមេរិក ។ ប្រសិនបើ​អូស្ត្រាលី​នៅ​តែ​ដើរ​តាម​អា​មេ​រិ​ក​បែប​នេះ សំដៅ​គាបសង្កត់​កូរ៉េ​ខាងជើង នោះ​នឹង​ក្លាយជា​អំពើ​អត្តឃាត​មួយ​ព្រោះ​ប្រទេស​នោះ​នឹង​បញ្ចូល​ក្នុង​តំបន់​វាយប្រហារ​នុយក្លេអ៊ែរ​របស់​កងកម្លាំង​យុទ្ធសាស្ត្រ​កូរ៉េ​ខាងជើង​ឡើយ ។ លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ពុំ​បដិសេធ​ពី​លទ្ធភាព​វាយប្រហារ​ប្រទេស​លោកស្រី

Read more

ក្តៅៗ៖ ភ័យខ្លាចអាមេរេចវាយកូរ៉េខាងជើង រុស្សីដាច់ចិត្តបញ្ជូនកងទ័ពនិងបរិក្ខាយោធាទៅកាន់ព្រំប្រទល់កូរ៉េខាងជើង…

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងតែបញ្ជូនកងទ័ពរួមជាមួយនិងបរិក្ខាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅ​កាន់​ព្រំប្រទល់ ជាប់ជាមួយ​ប្រទេសកូរ៉េខាងជើង នៅចំពោះមុខភាពភ័យព្រួយបារម្ភថាសហរដ្ឋអាមេរិក ត្រៀមរៀបចំបើកការវាយប្រហារទៅលើប្រមុខដឹកនាំកំពូ​ល​​របស់​ទីក្រុង​ព្យុងយ៉ាងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧។ ប្រភពព័ត៌មានដដែលបានឲ្យដឹងដូច្នេះថា លោកប្រធានាធិបតីរុស្ស៊ី មានក្តីបារម្ភថានឹងកើតមានជនភៀសខ្លួនកូរ៉េខាងជើងយ៉ាងច្រើន​សន្ធឹកសន្ធាប់

Read more

ជប៉ុនចូលរួមជាមួយមន្ទីរបញ្ចកោណរបស់អាមេរិក នឹងធ្វើតេស្ដមីស៊ីលពីនាវាពិឃាតស្ទាក់ចាប់ហើយបាញ់ទម្លាក់មីស៊ីល របស់កូរ៉េខាងជើង

អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា នៅខែឧសភាខាងមុខនេះ មន្ទីរបញ្ចកោណរបស់អាមេរិក នឹងធ្វើតេស្ដសាកល្បងសមត្ថភាពបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង។ ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើតេស្ដដែលកំណត់រយៈពេលយូរនេះ ហើយធ្វើឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាផ្នែកមួយនៃកម្មវិធីការពារមីស៊ីលអន្តរទ្វីប ដើម្បីប្រឆាំងការគំរាមកំហែងរបស់កូរ៉េខាងជើង និងអ៊ីរ៉ង់ ប៉ុន្តែមន្ត្រីក្រសួងការពារជាតិអាមេរិកបានថ្លែងថា ការធ្វើតេស្ដនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីធានាឲ្យបានថាសហរដ្ឋអាមេរិក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ

Read more

ឃាត់គេមិនស្តាប់! ប្រាប់គេមិនធ្វើតាម! មហាអំណាចចិន ចាប់ផ្ដើមធ្វើសមយុទ្ធ​បាញ់មីស៊ីលដែរហើយ បាញ់ពីនាវា​ពិឃាដថ្មី នៅក្បែរ​ឧបទ្វីប​កូរ៉េ…

កងទ័ព​ជើងទឹក​របស់​ប្រទេស​ចិន បាន​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល ចេញ​ពី​នាវា​ពិឃាដ​ថ្មី​របស់​ខ្លួន ប្រភេទ Type 052D Destroyer មាន​ឈ្មោះ​ថា Xining ជា​លើក​ដំបូង​បង្អស់។ សម​យុទ្ធ​មួយ​នេះ​បាន​ធ្វើ​ឡើង នៅ​លើ​សមុទ្រ​លឿង (Yellow Sea) ដែល​ស្ថិត​នៅ​រវាង​ប្រទេស​ចិន និង​ឧបទ្វីប​កូរ៉េ។ នាវា​ពិឃាដ​ ប្រភេទ Type 052D

Read more

ត្បិតអាម៉ាស់បាញ់ប៉ះគ្រាប់ស្អុយម្តងហើយ ក៏កូរ៉េខាងជើង នៅតែបន្តការព្រមាន បាញ់សាកល្បង​មីស៊ីល​រាល់សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចាំ​ឆ្នាំ…

កូរ៉េខាងជើង នឹង​បន្ត​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល បើ​ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​យោធា ជាមួយ​សហរដ្ឋអាមេរិក​ក្តី។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ប្រាប់​ទៅ​កាន់​សារព័ត៌មាន BBC នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ លោក Han Song-ryol អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង «យើង​នឹង​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ប្រចាំ​សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចាំ​ឆ្នាំ»។ លោក Han Song-ryol អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង

Read more

គីម ជុងអ៊ុន បង្ហាញកងទ័ព​កុម្ម៉ង់ដូ​ពិសេសថ្មី សម្រាប់ទប់ទល់​កងទ័ព SEAL Team 6 របស់អាមេរិក…

យោង​តាម​គេហទំព័រ Dailystar របស់​ចក្រភព​អង់គ្លេស ដែល​បាន​ចុះផ្សាយ នៅ​ថ្ងៃ​ច័ន្ទ ទី​១៧​នេះ បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​បង្ហាញ​កងទ័ព​កុម្ម៉ង់ដូ​ពិសេស​ថ្មី «Lightning Death Squad» ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ទប់ទល់​ជាមួយ​កងទ័ព​​ជើង​ទឹក​សហរដ្ឋអាមេរិក «SEAL Team 6»។ កងកម្លាំង​ប្រតិបត្តិការ​ពិសេស

Read more

កូរ៉េ​ខាង​ជើងអាម៉ាស់មុខយ៉ាងខ្លាំង ខណៈ​បាញ់សាក​ល្បងមីសុីល ប៉ះចំមីសុីលស្អុយ…

ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ទទួល​បរាជ័យ​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​នេះ​បើ​តាម​កង​ទ័ព​អាមេរិក។ ការ​បាញ់​សាក​ល្បង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុង​យ៉ាង​បាន​បង្អួត​មីស៊ីល​របស់​ខ្លួន ​ជា​ច្រើនប្រភេទ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​មួយ កាល​ពីថ្ងៃ​សៅរ៍​ម្សិល​មិញ​។ ការ​បរាជ័យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ភាព​អាម៉ាស់​មួយ​របស់​របប​ដឹក​នាំ​កូរ៉េ​ខាង​ជើង ចំពេល​ដែលភាព​តាន​តឹង​ក្នុង​ឧប​ទ្វីប​កូរ៉េ​ខាង​កើន​ឡើង លើ​មហិច្ឆតា​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។   ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា មីស៊ីល​ត្រូវ​បាន​បាញ់​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ សកម្មភាព​នៃ​ការ​បាញ់​សាកល្បង​នេះ ក៏​ត្រូវ​បាន​កូរ៉េខាង​ត្បូង​ចាប់​សញ្ញា​បាន​ផង​ដែរ​។ ប៉ុន្តែ​ក្រុម​ជំនាញ​របស់​កូរ៉េ​ខាងត្បូង​ និង​អាមេរិក​មិន​អាច​កំណត់​បាន​ពី​អត្តសញ្ញាណ​នៃ​ប្រភេទ​មីស៊ីល​នេះ​ទេ។​ ការ​សាកល្បង​ធ្វើ​ឡើង​នាព្រឹក​ព្រលឹម​ពី​តំបន់

Read more

ហេតុអ្វីកូរ៉េខាងជើង មានភាពក្អេងក្អាងខ្លាំងម្ល៉េះក្នុងឧបទ្វីបកូរ៉េ ហើយមិនញញើតមហាអំណាចដទៃ?

នៅពេលគេនិយាយដល់សន្តិសុខពិភពលោកសម័យទំនើបនេះ គេកម្រនឹងរំលងណាស់នូវបញ្ហាធំៗដូចជា អំពើភេរវកម្ម និង ការតម្លើងសាច់ដុំផ្នែកយោធារវាងប្រទេសមហាអំណាច តែក្នុង នោះគេក៏សង្កេតឃើញជារឿយៗផងដែរនូវប្រទេសមិនមែនមហាអំណាចតូចមួយដែលសារពត៌មានច្រើនចាប់អារម្មណ៍ ដែលនោះគឺ កូរ៉េខាងជើង ។ បើនិយាយឱ្យសាមញ្ញកូរ៉េខាងជើងក្លាយជាប្រធានបទក្ដៅគគុកមួយនៃសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិចដោយសារប្រទេសនេះព្យាយាមប្រព្រឹត្តិសកម្មភាពដែលគម្រាមកំហែងដល់ប្រទេសក្បែរខាង ជាពិសេសកូរ៉េខាងត្បូង និង ពេលខ្លះសកម្មភាពគេក៏មាន ផលប៉ះពាល់ដល់ដែនទឹកជប៉ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះ ហ៊ានទាំងបោះពាក្យសម្ដីគម្រាមវាយប្រហារ និងប្រឈមដល់ទៅសហរដ្ឋអាមេរិកនៅត្រើយម្ខាងទៀតនៃប៉ាស៊ីហ្វិចទៅទៀត។ ហេតុអ្វីបានជាកូរ៉េខាងជើងហ៊ានដល់ម្ល៉ឺង?

Read more
Page 1 of 11
error: Content is protected !!