កូរ៉េ​ខាង​ជើងអាម៉ាស់មុខយ៉ាងខ្លាំង ខណៈ​បាញ់សាក​ល្បងមីសុីល ប៉ះចំមីសុីលស្អុយ…

ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ទទួល​បរាជ័យ​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​នេះ​បើ​តាម​កង​ទ័ព​អាមេរិក។ ការ​បាញ់​សាក​ល្បង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុង​យ៉ាង​បាន​បង្អួត​មីស៊ីល​របស់​ខ្លួន ​ជា​ច្រើនប្រភេទ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​មួយ កាល​ពីថ្ងៃ​សៅរ៍​ម្សិល​មិញ​។

ការ​បរាជ័យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ភាព​អាម៉ាស់​មួយ​របស់​របប​ដឹក​នាំ​កូរ៉េ​ខាង​ជើង ចំពេល​ដែលភាព​តាន​តឹង​ក្នុង​ឧប​ទ្វីប​កូរ៉េ​ខាង​កើន​ឡើង លើ​មហិច្ឆតា​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

 

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា មីស៊ីល​ត្រូវ​បាន​បាញ់​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ សកម្មភាព​នៃ​ការ​បាញ់​សាកល្បង​នេះ ក៏​ត្រូវ​បាន​កូរ៉េខាង​ត្បូង​ចាប់​សញ្ញា​បាន​ផង​ដែរ​។ ប៉ុន្តែ​ក្រុម​ជំនាញ​របស់​កូរ៉េ​ខាងត្បូង​ និង​អាមេរិក​មិន​អាច​កំណត់​បាន​ពី​អត្តសញ្ញាណ​នៃ​ប្រភេទ​មីស៊ីល​នេះ​ទេ។​ ការ​សាកល្បង​ធ្វើ​ឡើង​នាព្រឹក​ព្រលឹម​ពី​តំបន់ Sinpo ជា​តំបន់​មួយ ​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​កូរ៉េ​ខាង​ជើង ហើយ​ក៏​ជា​កន្លែងមួយ​សម្រាប់​ផលិត​នាវា​របស់​ប្រទេស​នេះ​ដែរ​។

ការ​បាញ់​សាក​ល្បង​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុង​ព្យុង​យ៉ាង​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​គ្រាប់​មីស៊ីល​ប្រមាណ​៦០​គ្រាប់ រួម​បញ្ចូល​ទាំង​ប្រភេទ​មីស៊ីល​អន្តរ​ទ្វីប ដែល​អាច​បាញ់​ឆ្លង​ទ្វីប​បាន​។ ការ​ដាក់​បង្ហាញ​មីស៊ីល​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៥​មេសា ក្នុង​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ ដើម្បី​រំលឹក​ខួប​កំណើត​១០៥​ឆ្នាំរបស់​លោក​គីម អ៊ីលស៊ុង ជា​បីតា​ស្ថាប​និក​កូរ៉េ​ខាង​ជើង​។

 

ព្រឹត្តិការណ៍​ព្យុហយាត្រា​ដ៏​សម្បើម​របស់​កូរ៉េខាង​ជើង ដើម្បី​បង្ហាញ​សាច់​ដុំ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ប្រព័ន្ធផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ជា​ច្រើន​។ ខណៈ​ដែល​ក្រុម​អ្នកកាសែត​អន្តរ​ជាតិ​មិន​ទាន់​ចាក​ចេញ​ផុត ពីទី​ក្រុង​ព្យុងយ៉ាង​ផង​នោះ ស្រាប់​តែ​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ​នៅ​ក្នុង​ថ្ងៃទី​១៦ ខែ​មេសា​នេះ​។

ការ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​របស់​កូរ៉េខាង​ជើង​នេះ ក៏​កើត​ឡើង​មុន​ពេល​ប៉ុន្មាន​ម៉ោង ដែល​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក Mike Pence នឹង​លើក​យក​បញ្ហា​កម្ម​វិធីអាវុធ​របស់​កូរ៉េ​ខាង​ជើង​មក​ជជែក​ពិភាក្សា​ជា​មួយ​កូរ៉េខាងត្បូង​។

 

ជា​ការ​កត់​សម្គាល់​កូរ៉េ​ជើង​តែង​តែ​ធ្វើ​ការ​សាកល្បង​អាវុធ​របស់​ខ្លួន ដើម្បី​រំលឹក​ខួប​អ្វី​មួយ ដែល​មេ​ដឹក​នាំប្រទេស​នេះ ចាត់​ទុក​ថា​ជា​ថ្ងៃ​សំខាន់ ហើយ​ភាគ​ច្រើន​ការ​សាក​ល្បង​នេះ ក៏​ធ្វើ​ឡើង​ចំពេល ដែល​មាន​ដំណើរទស្សនកិច្ច​របស់​មន្ត្រី​សំខាន់ៗ​នៃ​រដ្ឋាភិបាល​អាមេរិក ក្នុង​តំបន់​ដែរ។​

សូម​បញ្ជាក់​ថា​កាល​ពី​ខែ​សីហា ឆ្នាំ​មុន នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​សាក​ល្បង​មីស៊ីល​បាលីស្ទីក​ក្នុង​តំបន់ Sinpo ដោយ​បាញ់​បាន​ចម្ងាយ​ប្រមាណ​៥០០គីឡូ​ម៉ែត្រ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន។ នៅ​ពេល​នោះមេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ុន បាន​ចាត់​ទុក​ថា​នេះ គឺ​ជា​ការ​សាកល្បង​ដ៏​ជោគជ័យ​មួយ​របស់​កូរ៉េខាង​ជើង​។

ទោះ​​បី​ជា​មិន​បាន​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ក្តី ប៉ុន្តែ​ទី​តាំង​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​នេះ ​ត្រូវ​បាន​ក្រុម​ជំនាញ​អាមេរិក​បញ្ជាក់​ថា​បាន​ត្រៀម​រួច​រាល់​ជា​ស្រេច​។ កូរ៉េ​ខាង​ជើង​បញ្ជាក់ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ ដើម្បី​ធ្វើ​សង្រ្គាម​ជា​មួយ​នឹង​អាមេរិក ខណៈ​ដែល​កង​ទ័ព​កូរ៉េខាង​ជើង​បានលើក​ឡើ​ង​ដែរ​​ថា​ពួក​គេ​នឹង​ឆ្លើយ​តប គ្មាន​មេត្តា ចំពោះ​ការ​បង្ក​ហេតុ​ណា​មួយ​របស់​សហ​រដ្ឋ​អាមេរិក​៕

ប្រភព៖​ rfi.fr

Related Post

ដំណឹងល្អ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រេចទិញផ្ទះអោយលោក រិន សាវ៉េត…... កាលពីព្រឹកមិញនេះដែរ លោក ឃ្លាំង ហួត បានធ្វើការស្នើរសុំលោក ពង់ ខៀវសែ ដើម្បីផ្តល់ផ្ទះជូនលោក រិន សាវ៉េត រស់នៅដោយឥតបង់ប្រាក់រយៈពេល ២ឆ្នាំ ក្នុងការកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់លោក។ ប៉ុន្តែស្រាប់តែមុននេះបន្តិចលោក អភិបាលខណ្ឌជ្រោយចង្វារ រូបនេះបានអោយដឹងថា សម្តេ...
ក្តៅៗ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដាស់តឿនដល់ប្រជាជនខ្លួន ឱ្យត្រៀមទទួលភាពចាំបាច់នៃសង្គ្រាមលោកលើកទី៣... យើងរាល់គ្នា សុទ្ធតែធ្លាប់បានទស្សនាភាពយន្ត ស្តីពីសង្គ្រាមលោកលើកទី ១ ទី ២ ខ្លះមកហើយ ព្រមទាំងដឹងពីមូលហេតុផងដែរ ។ ចុះបច្ចុប្បន្ន តើស្ថានភាពនយោបាយ និង យោធាលើពិភពលោក ជាសញ្ញានៃការបង្កភ្លើងសង្គ្រាមលោកលើកទី ៣ ឬទេ ?   មនុស្សជាច្រើនសុទ្ធតែប៉ងប្រាថ្នា...
«ជួយចែកចាយផង» ស្ថាន​ភាពទឹក​ក្នុង​​ខេត្ត​កំពត ២៦ កក្កដា ២០១៧! (មានវីដេអូ)... យោងទៅតាមប្រភព កំពតកំពូលដួងចិត្ត បានបង្ហោះតាមហ្វេសប៊ុកផេករបស់ខ្លួនថា៖ «ស្ថាន​ភាពទឹក​ក្នុង​​ខេត្ត​កំពត ២៦ កក្កដា ២០១៧! ដោយ​សារ​មាន​​ភ្លៀវ​ធ្លាក់​ជាប់​គ្នា​ជា​ច្រើន​ថ្ងៃ កំរិត​ទឹក​កើន​ឡើង ទើប​មាន​ការ​បង្ហូរ​ទឹក​ ដើម្បី​សុវត្ថិភាព ហើយ​ធ្វើ​ឲ្យ​មាន​ការ​លិ...
ទស្សនាវិថីដ៏អស្ចារ្យទាំង ៨ ក្នុងពិភពលោក មួយជីវិតគួរបានទៅដល់ម្តង (រូបភាពស្អាតៗ)... ដំណើរកំសាន្តដ៏រីករាយមួយចាប់ផ្តើមពីទីកន្លែងកំសាន្ត ទេសភាព និងអនុស្សាវរីយ៍នានាដែលអ្នក ទទួលបានពីដំណើរកំសាន្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ តើអ្នកធ្លាប់បានគិតទេថា ការ​បើកបរលើវិថីមួយ ក៏អាចក្លាយជាដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន ដែរឬទេ? មនុស្សមួយ​ចំនួនបានម...
«តម្លៃមនុស្ស» គ្រូម្នាក់បង្ហាញក្រដាស់ប្រាក់២០ដុល្លារ១សន្លឹក ធ្វើអោយកូនសិស្សភ្លឺភ្នែកគ្រប់គ្នាដូចទើបងើបពីដេក…... លោកគ្រូមួយរូប កំពុងបង្រៀនសិស្សអោយស្គាល់អត្ថន័យថា #តម្លៃ លោកបានយកក្រដាសប្រាក់ ២០ ដុល្លារ ថ្មីស្រឡាងមួយសន្លឹក មកបង្ហាញអោយសិស្សក្នុងថ្នាក់៖ គ្រូ៖ នេះជាក្រដាសប៉ុន្មាន ?? សិស្ស៖ ២០ ដុល្លារ (សិស្សឆ្លើយព្រមគ្នា) គ្រូ៖ ចុះបើខ្ញុំញីក្រញីក្រញុក តើអ...
error: Content is protected !!