loading...

Updated: អាមេរិកបញ្ជាឲ្យទីប្រឹក្សាយោធាត្រៀមផែនការវាយប្រហារកូរ៉េខាងជើងជាបន្ទាន់…

លោកប្រធានាធិបតី ដូណល ត្រាំ បានបញ្ជាឲ្យទីប្រឹក្សាយោធាត្រៀមបញ្ជីជម្រើស ដើម្បីប្រឆាំងការគម្រាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោកឧត្តមសេនីយ ម៉ាកម៉ាស្ទើរ ទីប្រឹក្សាយោធាមួយរូប បានបញ្ជាក់ថាអគ្គមេបញ្ជាការរបស់លោកបានចេញបញ្ជាឲ្យវាយប្រហារកូរ៉េខាងជើង នៅពេលនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។ វាត្រូវបានគេជឿថាក្នុងចំណោមជម្រើសទាំងនេះ ត្រូវបានរួមបញ្ចូលការវាយលុកចូលរបស់កងទ័ពពិសេស និងការវាយប្រហារមីស៊ីលមិនប្រាប់ឲ្យដឹងជាមុន។

បញ្ហាមួយប្រឈមប្រតិបត្តិការដឹកនាំដោយអាមេរិកវាយប្រហារលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង គឺប្រព័ន្ធបណ្តាញផ្លូវរូងក្រោមដីស្មុគស្មាញនៅក្រោមទីក្រុងព្យូងយ៉ាង។

ក្រុមអ្នករៀបផែនការធ្វើសង្គ្រាម មានការលំបាករៀបចំផែនការតំបន់ក្រោយដី ហើយជឿថាមានទីតាំងយន្តហោះប្រយុទ្ធ និងកាំភ្លើងធំរាប់រយកន្លែង។

លោក ម៉ាកម៉ាស្ទើរ បានពិពណ៌នាការសម្រេចចិត្តដាក់ពង្រាយនាវាផ្ទុកយន្តហ៉ចម្បាំង USS Carl Vinson ជាថ្មីនៅសមុទ្រជប៉ុន នៅចំពេលមានការប្រុងប្រយ័ត្នចំពោះគំរូនៃទង្វើបង្កសង្គ្រាមរបស់កូរ៉េខាងជើង។

លោក ម៉ាកម៉ាស្ទើរ បានបញ្ជាក់ថា«លោកប្រធានធិបតីមុន និងលោកប្រធានាធិបតី ត្រាំ បានយល់ព្រមថាទង្វើរបស់កូរ៉េខាងជើងមិនអាចទទួលយកបានទេ ដែលអ្វីៗត្រូវតែកើតឡើង គឺឧបទ្វីបកូរ៉េខាងគ្មានអាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតីត្រាំ សុំឲ្យយើងត្រៀមផ្តល់ជម្រើសយ៉ាងពេលលេញសម្រាប់លុបបំបាត់ការគម្រាមកំហែងនោះ។»


ដំណឹងនេះកើតឡើង បន្ទាប់ពីលោកត្រាំបានបាញ់មីស៊ីលប្រឆាំងលោក អាសាដ នៅស៊ីរីកាលពីសប្តាហ៍មុន។ ជាលើកទីមួយ អាមេរិកបានវាយប្រហារដោយផ្ទាល់លើរបបស៊ីរីក្នុងអំឡុងសង្គ្រាម។

កូរ៉េខាងជើងបានប្រកាសប្រឆាំងនឹងការវាយប្រហារមីស៊ីលរបស់លោកត្រាំ ដោយចោទថាជាទង្វើនៃការឈ្លានពានមិនអាចអត់ឳនឲ្យបាន។

ប្រភព៖ jong-deng

Related Post

(សូមអាន) វិធីការពារខ្លួន ពីឥទ្ធិពលនុយក្លេអ៊ែរ បើសង្គ្រាមលោកទី៣កើតឡើងដោយសារពួកមហាអំណាច…... ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងគួរឲ្យភ័យខ្លាច សម្រាប់មនុស្សគ្រប់ៗគ្នាជុំវិញពិភពលោក។ ថ្វីត្បិតស្ថានការណ៍ហាក់ដូចជាមិនសូវធ្ងន់ធ្ងរ និងស្ងប់ស្ងាត់ទៅវិញខ្លះក្តី ក៏នៅមានមនុស្សជាច្រើននៅតែមានការបារម្ភ ភ័យខ្លាចថា ...
(ជួយស៊ែរ) នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង... យោងតាមប្រភពព័ត៌មាន Freshnews បានឲ្យដឹងថា ទីបំផុត «នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង» មុនការទៅដល់នៃនាវាដឹកយន្តហោះចម្បាំង Carl Vinson! (សេអ៊ូល)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលចតនៅ​កូរ៉េខាង...
ហេតុអ្វីកូរ៉េខាងជើង មានភាពក្អេងក្អាងខ្លាំងម្ល៉េះក្នុងឧបទ្វីបកូរ៉េ ហើយមិនញញើតមហាអំណាចដទៃ?... នៅពេលគេនិយាយដល់សន្តិសុខពិភពលោកសម័យទំនើបនេះ គេកម្រនឹងរំលងណាស់នូវបញ្ហាធំៗដូចជា អំពើភេរវកម្ម និង ការតម្លើងសាច់ដុំផ្នែកយោធារវាងប្រទេសមហាអំណាច តែក្នុង នោះគេក៏សង្កេតឃើញជារឿយៗផងដែរនូវប្រទេសមិនមែនមហាអំណាចតូចមួយដែលសារពត៌មានច្រើនចាប់អារម្មណ៍ ដែលនោះគឺ កូរ៉េខាងជ...
ចេះតែមានហើយ!!! ស្គាល់គ្នា​តាម​ FACEBOOK ខឹង​ខាង​ប្រុស​មិន​ព្រម​រួមភេទ​ជាមួយ​ខ្លួន​ រៀប​គម្រោង​សម្លាប់​យ៉ាង​សាហាវ​.. (វីដ... ឥណ្ឌូណេស៊ី៖ ប៉ូលិស​បានចាប់ខ្លួន​ស្ត្រី​ម្នាក់​និង​បុរស​ផ្សំគំនិត​ម្នាក់ទៀត​ក្នុង​ការ​សម្លាប់​បុរស​ម្នាក់​ទម្លាក់​ក្នុង​លូទឹក​កាលពី​អំឡុង​ជាង​ 4ខែមុនដែលទើបរកសាកសពឃើញដោយប្រជាជនក្នុងភូមិ។ ជនរងគ្រោះ​មាន​ឈ្មោះ​ Andri Tristan (អាយុ 30 ឆ្នាំ) ត្រូវបានសំលាប់...
សង្គ្រាមនុយក្លេអ៊ែអាចផ្ទុះឡើងនៅថ្ងៃទី១៥នេះ? កូរ៉េខាងជើងបានរៀបចំរួចជាស្រេចបង្ហោះនុយក្លេអ៊ែររបស់របស់ខ្លួនលើកទី6 ហើយប្រកាស់... មកដល់ពេលនេះមានអ្នកកាសែតរាប់រយអ្នកកំពុងតែស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាង ដើម្បីតាមដានព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗសំខាន់ជាពិសេសគឺបញ្ហាការបង្ហោះនុយក្លេអ៊ែរលើកទី ៦ របស់កូរ៉េខាងជើង និងដំណើរការសង្គ្រាមរបស់អាមេរិកទៅលើកូរ៉េខាងជើង។ ថ្ងៃនេះកូរ៉...
error: Content is protected !!