ចប់ហើយ! រុស្ស៊ី និង អាមេរិក បញ្ជាអោយក្រសួងការពារជាតិរៀងខ្លួនបង្កើនប្រសិទ្ធភាពប្រព័ន្ធអាវុធនុយក្លេអ៊ែរ…

មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ីបង្កើនប្រសិទ្ធភាពប្រព័ន្ធអាវុធនុយក្លេអ៊ែរក្នុងកងទ័ពរុស្ស៊ី ដើម្បីបំផ្លាញប្រព័ន្ធប្រឆាំងខាងផ្លូវអាកាសរបស់សត្រូវគ្រប់ប្រភេទ

«យើងចាំបាច់ត្រូវបង្កើនអានុភាពនៃប្រព័ន្ធអាវុធនុយក្លេអ៊ែរខាងយោធា ដោយឡែកប្រព័ន្ធមីស៊ីល ដែលមានតួនាទីបំផ្លាញប្រព័ន្ធប្រឆាំងមីស៊ីលឆ្លងទ្វីបដែលមានបច្ចុប្បន្ន» ។ លោក ពូទីន និយាយ ។

លោក សឺហ្គេ សយគូ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ទទួលស្គាល់ថា បានយកប្រទេសស៊ីរីជាកន្លែងធ្វើតេស្តសាកល្បងអាវុធថ្មី ជាមួយកងទ័ពរុស្ស៊ី ដោយពោលថា រុស្ស៊ីបានធ្វើតេស្តអាវុធទំនើបចំនួន 162 ប្រភេទ នៅក្នុងប្រតិបត្តិការខាងយោធា រួមទាំងយន្តហោះចម្បាំង ស៊ូខយ (SUKHOI) យន្តហោះមិចប្រដេញ និង ឧទ្ធម្ភាគចក្រផងដែរ ។

ចំណែកសហរដ្ឋអាមេរិក ក៏ក្រអឺតផងដែរ នៅពេលលោក ដូណាល់ ត្រាំ អំពាវនាវតាម Twitter ឱ្យអាមេរិកបង្កើនសក្តានុពលខាងអាវុធនុយក្លេអ៊ែរ ក្រោយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ីបង្កើនអានុភាពអាវុធនុយក្លេអ៊ែរ ខាងយោធារួចមក ។ សម្តីលោក Trump ក្នុង Twitter នោះថា «សហរដ្ឋអាមេរិកត្រូវបង្កើនភាពរឹងមាំ និង ពង្រីកសក្តានុពលខាងនុយក្លេអ៊ែរឱ្យខ្លាំងច្រើនឡើង» ។

មុននេះ លោក Trump បានជួបពិភាក្សាជាមួយមន្ត្រីយោធាផ្នែកទិញ-លក់ជាច្រើននាក់ ដើម្បីពិភាក្សារឿងថវិកាខាងវិស័យយោធា ក្នុងនោះមានលោកឧត្តមសេនីយ័ទោ ចេត វេនស្តេន នាយរងសេនាធិការយុទ្ធសាស្ត្រការពារបង្ក្រាបខាងនុយក្លេអ៊ែររបស់កងទ័ពអាកាស បានរំពឹងទុកថា នាពេលបច្ចុប្បន្នអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ 7.000 គ្រាប់ តិចជាងរុស្ស៊ី ។

តើនៅពេលមហាអំណាចធំៗ ប្រជែង អួតគ្នារឿងសព្វាវុធ ពិសេសអាវុធនុយក្លេអ៊ែរ វាប្រៀបដូចកំពុងយកភ្លើងទៅដុតសភាពការណ៍ឱ្យក្តៅពិភពលោក ហើយតើវាអាចឆ្ពោះទៅបញ្ឆេះភ្លើងសង្គ្រាមលោកលើកទី ៣ បានឬទេ?

ប្រភព Matenak

Related Post

ប៉ុបពីបង្ហោះសុទ្ធតែសារខូចចិត្ត ប៉ុន្តែកុំមើលរូប បញ្ចេញល្វែងលើគ្មានសល់!... កញ្ញា ប៉ុបពី ដែលគេស្គាល់ថាជាតារាភេទទី៣ មានសម្រស់ស្រស់ស្អាតនារីល្មមៗសុំចាញ់ ថ្មីៗនេះការបង្ហោះសារខូចចិត្ត អមជាមួយនឹងរូបថតមួយសន្លឹករបស់នាង បានធ្វើឲ្យបុរសៗក្តៅខ្លួនមិនស្ទើរនោះទេ។ យ៉ាងណាមិញ សារខូចចិត្តរបស់នាងមានន័យថា៖ «ខ្ញុំគ្មានកម្លាំងកាយ តែកម្លាំ...
ក្តៅៗ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដាស់តឿនដល់ប្រជាជនខ្លួន ឱ្យត្រៀមទទួលភាពចាំបាច់នៃសង្គ្រាមលោកលើកទី៣... យើងរាល់គ្នា សុទ្ធតែធ្លាប់បានទស្សនាភាពយន្ត ស្តីពីសង្គ្រាមលោកលើកទី ១ ទី ២ ខ្លះមកហើយ ព្រមទាំងដឹងពីមូលហេតុផងដែរ ។ ចុះបច្ចុប្បន្ន តើស្ថានភាពនយោបាយ និង យោធាលើពិភពលោក ជាសញ្ញានៃការបង្កភ្លើងសង្គ្រាមលោកលើកទី ៣ ឬទេ ?   មនុស្សជាច្រើនសុទ្ធតែប៉ងប្រាថ្នា...
កូរ៉េ​ខាង​ជើងអាម៉ាស់មុខយ៉ាងខ្លាំង ខណៈ​បាញ់សាក​ល្បងមីសុីល ប៉ះចំមីសុីលស្អុយ…... ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ទទួល​បរាជ័យ​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​នេះ​បើ​តាម​កង​ទ័ព​អាមេរិក។ ការ​បាញ់​សាក​ល្បង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុង​យ៉ាង​បាន​បង្អួត​មីស៊ីល​របស់​ខ្លួន ​ជា​ច្រើនប្រភេទ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​មួយ ក...
ក្តៅៗ…ជួយ Share បន្ត! អាមេរិក និង​ កូរ៉េខាងជើង ប្រកាសសង្គ្រាម​ដែល​ត្រូវ​ប្រើ​ប្រើ​អាវុធ​កំរិតធ្ងន់…!... ​កូរ៉េខាងជើង​បាន​ត្រៀម​រួចរាល់​ទីតាំង​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​។ នេះ​បើតាម​រូបភាព​ផ្កាយរណប​បង្ហាញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មេសា ដោយ​វិ​ប​សៃ​តិ៍​អាមេរិកាំង 38 North ដែល​តាមដាន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​។ អ្នកជំនាញ​វាយតម្លៃថា កូរ៉េខាងជើង​...
ត្បិតអាម៉ាស់បាញ់ប៉ះគ្រាប់ស្អុយម្តងហើយ ក៏កូរ៉េខាងជើង នៅតែបន្តការព្រមាន បាញ់សាកល្បង​មីស៊ីល​រាល់សប្ដាហ៍ ប្រចាំ​ខែ និង​ប្រចា... កូរ៉េខាងជើង នឹង​បន្ត​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល បើ​ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ផ្នែក​យោធា ជាមួយ​សហរដ្ឋអាមេរិក​ក្តី។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាងជើង​ម្នាក់ ប្រាប់​ទៅ​កាន់​សារព័ត៌មាន BBC នៅ​ក្នុង​...
error: Content is protected !!