ក្តៅៗ…ជួយ Share បន្ត! អាមេរិក និង​ កូរ៉េខាងជើង ប្រកាសសង្គ្រាម​ដែល​ត្រូវ​ប្រើ​ប្រើ​អាវុធ​កំរិតធ្ងន់…!

​កូរ៉េខាងជើង​បាន​ត្រៀម​រួចរាល់​ទីតាំង​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​។ នេះ​បើតាម​រូបភាព​ផ្កាយរណប​បង្ហាញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មេសា ដោយ​វិ​ប​សៃ​តិ៍​អាមេរិកាំង 38 North ដែល​តាមដាន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​។ អ្នកជំនាញ​វាយតម្លៃថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង គ្រាប់បែកនុយក្លេអ៊ែរ​លើ​ក​ទី ៦ នាឱកាស​បុណ្យខួបកំណើត​លោក​គីម អ៊ី​ល​ស៊ុ​ង ជីតា​របស់លោក​គីម​ជុង​អ៊ុន​នៅ​ថ្ងៃ​សៅរ៍​ទី ១៥​មេសា​។​

នៅ​ថ្ងៃ​សៅរ៍​ខាងមុខ កូរ៉េខាងជើង​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ខួបកំណើត ១០៥​ឆ្នាំ របស់​ស្ថាបនិក​កូរ៉េខាងជើង គឺ​លោក​គីម អ៊ី​ល​ស៊ុ​ង ដែលជា​ជីតា របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន​។ បើសិន​ទីតាំង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ត្រៀមខ្លួន​រួចរាល់​ហើយ មានន័យថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​ថ្ងៃបុណ្យ​ខួបកំណើត​ជីតា​របស់​មេដឹកនាំ​គីម ជុង​អ៊ុន​។ កន្លងមក នៅពេល​រៀបចំ​ពិធីបុណ្យ​ជាតិ​សំខាន់ កូរ៉េខាងជើង តែង​បាញ់​សាកល្បង​មី​ស៊ី​ល ដើម្បី បង្អួត បច្ចេកវិទ្យា និង​កម្លាំងយោធា​របស់​ខ្លួន​។​

​បើសិន​កូរ៉េខាងជើង​នៅតែ​ផ្គើន​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មែន នោះ អាមេរិក​ប្រហែល​មិន​ជ្រើស​យក​ជម្រើស​យោធា ដើម្បី​ឆ្លើយតប​នឹង​កូរ៉េខាងជើង​ទេ​។ កូរ៉េខាងជើង​មិនមែន​ស៊ី​រី ដែល​អាមេរិក​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​មួយ​ប្រា​វហើយ ក៏​ចប់​នោះទេ​។ កូរ៉េខាងជើង​ដែលមាន​កងទ័ព និង​សព្វាវុធ​សន្ធឹកសន្ធាប់​បាន​ព្រមាន​រួចហើយ​នឹងធ្វើ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ ដើម្បី ដើម្បី​វាយបក ប្រឆាំងនឹង​ការវាយប្រហារ ឈ្លានពាន​ណាមួយ​របស់​អាមេរិក​។

អាមេរិក​ដឹងថា ផ្លូវ​យោធា ទោះ​ជាមួយ​ជំហាន​តូច ដោយ​បាញ់​មី​ស៊ី​ល​ព្រមាន​កូរ៉េខាងជើង គឺ​នឹង​អាច​បណ្តាល​មាន​សង្គ្រាម​ផ្ទុះ​ឆាបឆេះ នៅ​ឧបទ្វីប​កូរ៉េ​ទាំងមូល​។ គេ​ជឿថា បើ​មើល​តាម​កម្លាំង​ទ័ព​កូរ៉េខាងជើង ដែល​ឈរជើង​នៅតាម​ព្រំដែន កូរ៉េ​ទាំងពីរ កូរ៉េខាងជើង​នឹង​អាច​បាញ់​ខ្ទេចខ្ទីរ​ទីក្រុង​សេ​អ៊ូ​ល បើសិន​មានការ​ផ្ទុះអាវុធ​ណាមួយ ចាប់ផ្តើម​ឡើង​ដោយ​អាមេរិក​។ រដ្ឋបាល​អាមេរិក របស់លោក​ដូ​ណា​ល់ បាន​បញ្ជូន​កង​នាវាចម្បាំង​ទៅ​ឧបទ្វីប​កូរ៉េ ដើម្បី គ្រាន់តែ​កំញើញ​ប៉ុណ្ណោះ ពោលគឺ​អាមេរិក​នៅ​មិនទាន់​ត្រៀមខ្លួន ហើយក៏​មិន​ចង់​ប្រឈមមុខ​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ដែរ​។ តាម​មន្ត្រី​របស់​សេត​វិមាន ដែល​បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters រដ្ឋបាល​អាមេរិក​អាច​ជ្រើស​រើសយក​ជម្រើស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជាជាង​ប្រើ​ជម្រើស​យោធា ក្នុងករណី​ដែល​កូរ៉េខាងជើង​នៅតែ​ហ៊ាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តងទៀត​នោះ​។ ម្យ៉ាងវិញទៀត រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ សង្ឃឹម​ច្រើន​ថា លោក​ប្រធានាធិបតី​ចិន នឹង​ជួយ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

ប្រភព៖​ pageth

Related Post

ដូណាល់ត្រាំ៖ អាមេរិកត្រូវតែខ្លាំងលើគេ ហើយត្រូវតែមានក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនជាងរុស្ស៊ី ជាដាច់ខាត!!!... ក្រោយពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៊ី បង្កើនអានុភាព និង ប្រសិទ្ធភាព ខាងនុយក្លេអ៊ែរ ក្នុងឆ្នាំ ២០១៧ នេះ ថ្មីៗនេះ លោក ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានលើកឡើងពីការបង្កើនអានុភាព ខាងអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកដែរថា បច្ចុប...
ចាក​ចេញពី​អា​មេ​រិ​ក​ភ្លាម​ប្រធានាធិបតី​ចិន​ ប​ញ្ចូ​ន​ឧប្បការី​ទៅ​កាន់​កូរ៉េ​ខាងត្បូង​... ឧប្បការី​របស់​រដ្ឋ​ភិ​បាល​ចិន​ បាន​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ ដើម្បី​ពិភាក្សា​ពី​ បញ្ហា​កូរ៉េ​ខាងជើង​ ក្រោយ​ពេល​ ប្រធានាធិបតី​ចិន​បាន​ចាក​ចេញពី​អា​មេ​រិ​ក​ភ្លាម​។​ ​នៅ​ថ្ងៃ​ទី​១០​ខែមេសា​ ឧប្បការី​រដ្ឋាភិបាល​ចិន​ បាន​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ ក្នុង​គោលដៅ​ព...
សង្គ្រាមនុយក្លេអ៊ែអាចផ្ទុះឡើងនៅថ្ងៃទី១៥នេះ? កូរ៉េខាងជើងបានរៀបចំរួចជាស្រេចបង្ហោះនុយក្លេអ៊ែររបស់របស់ខ្លួនលើកទី6 ហើយប្រកាស់... មកដល់ពេលនេះមានអ្នកកាសែតរាប់រយអ្នកកំពុងតែស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាង ដើម្បីតាមដានព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗសំខាន់ជាពិសេសគឺបញ្ហាការបង្ហោះនុយក្លេអ៊ែរលើកទី ៦ របស់កូរ៉េខាងជើង និងដំណើរការសង្គ្រាមរបស់អាមេរិកទៅលើកូរ៉េខាងជើង។ ថ្ងៃនេះកូរ៉...
(ជួយស៊ែរ) នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង... យោងតាមប្រភពព័ត៌មាន Freshnews បានឲ្យដឹងថា ទីបំផុត «នាវាមុជទឹក-នុយក្លេអ៊ែរ បំពាក់គ្រាប់មីស៊ីលអាមេរិក លេចមុខនៅកូរ៉េខាងត្បូង» មុនការទៅដល់នៃនាវាដឹកយន្តហោះចម្បាំង Carl Vinson! (សេអ៊ូល)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានចូលចតនៅ​កូរ៉េខាង...
កូរ៉េ​ខាង​ជើងអាម៉ាស់មុខយ៉ាងខ្លាំង ខណៈ​បាញ់សាក​ល្បងមីសុីល ប៉ះចំមីសុីលស្អុយ…... ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ទទួល​បរាជ័យ​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​នេះ​បើ​តាម​កង​ទ័ព​អាមេរិក។ ការ​បាញ់​សាក​ល្បង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុង​យ៉ាង​បាន​បង្អួត​មីស៊ីល​របស់​ខ្លួន ​ជា​ច្រើនប្រភេទ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​មួយ ក...
error: Content is protected !!