Marcelo: កីឡាកររបស់ក្រុម Real ទាំងអស់ នឹងនៅជាមួយលោក Lopetegui រហូតដល់ដង្ហើមចុងក្រោយ

ដូចអ្វីដែល Dani Ceballos បាននិយាយដែរ កីឡាករ Marcelo បានគាំទ្រលោក Julen Lopetegui ដែលជាគ្រូបង្វឹកក្រុម Real Madrid យ៉ាងពេញទំហឹង បន្ទាប់ពីក្រុមម្ចាស់ជើងឯងអឺរ៉ុបមួយនេះ បានប្រកួតចាញ់ម្ដងទៀតហើយនៅថ្ងៃសៅរ៍នេះ។

Marcelo ខ្លួនឯងបានស៊ុតបញ្ចូលទី ដើម្បីបញ្ចប់ការប្រកួត ដែលមិនអាចរកគ្រាប់បាល់បានរបស់ក្រុម Real Madrid ក្នុងជំនួបដែលចាញ់ 2-1 លើក្រុម Levante នៅក្នុងទឹកដីខ្លួនឯង។

Marcelo បាននិយាយប្រាប់ទូរទស្សន៍ beIN LaLiga ក្រោយចប់ការប្រកួតថា “យើងនឹងនៅជាមួយគាត់រហូតដល់ដង្ហើមចុងក្រោយ។ យើងបាននិយាយគ្នាច្បាស់លាស់ ជាមួយគាត់ហើយ ហើយពួកយើងក៏មានទំនាក់ទំនងល្អជាមួយគ្នាផងដែរ យើងត្រូវតែឲ្យគាត់បន្តការងារនេះទៀត។ ខ្ញុំស្រឡាញពណ៌របស់ក្លឹបនេះ ហើយខ្ញុំក៏មានអារម្មណ៏មិនសប្បាយចិត្តផងដែរនៅពេលប្រកួតចាញ់។ អ្នកមិនអាចប្រៀបធៀប Lopetegui ជាមួយលោក Benitez បានទេ៕”

ប្រភព៖ Marca

error: Content is protected !!