Neymar ចេញមុខបដិសេធដំណឹងចាកចេញពី Paris Saint-Germain

មានការផ្សាយរបស់សារព័ត៌មានជាច្រើនក្នុងពេលថ្មីៗនេះថា Neymar នឹងចាកចេញពីក្លឹបអ្នកមាន Paris Saint-Germain របស់បារាំង ហើយគេអាចនឹងត្រឡប់ទៅកាន់ក្រុមអ្នកមានបុណ្យ FC Barcelona វិញ ឬក៏អាចនឹងទៅចូលរួមជាមួយក្រុមអធិរាជស Real Madrid អតីតក្រុមគូសត្រូវក្រុមចាស់របស់គេ ប៉ុន្តែសាមីខ្លួនគេបានចេញមុខមកធ្វើការបដិសេធជាមួយនឹងព័ត៌មាននេះដោយខ្លួនឯងផ្ទាល់។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានថតខ្សែវីដេអូ ហើយបានបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់គេ ដោយគេបាននិយាយផ្ទុយពីការចុះផ្សាយរបស់ស្ថានប័នសារព័ត៌មាននានា ដោយគេនិយាយថា គេសប្បាយចិត្តក្នុងការនៅជាមួយក្លឹបជើងឯក Ligue 1 បច្ចុប្បន្នណាស់ ហើយគេក៏សប្បាយចិត្តជាមួយជីវិតរបស់គេនៅក្នុងទីក្រុងប៉ារីសផងដែរ។

Neymar បាននិយាយថា “ខ្ញុំចង់ក្លាយទៅជា Superman ប៉ុន្តែខ្ញុំមិនអាចនៅកន្លែង២ដាច់ដោយឡែកពីគ្នាបានទេ ខ្ញុំមិនអាចបំបែកកាយឡើយ៕”

ប្រភព៖ Marca

error: Content is protected !!