Valverde: “Barcelona នឹងជួបផលប៉ះពាល់មួយចំនួន នៅពេលបាត់បង់ Messi”

ទោះបីជាគាត់មិនសូវបារម្ភពីរបួសរបស់ Lionel Messi ក៏គ្រូបង្វឹករបស់ Barcelona គឺលោក Ernesto Valverde បាននិយាយថា លោកពិបាកសម្រេចចិត្តទៅលើអ្នក ដែលត្រូវប្ដូរចូលជំនួស។

ប្រធានក្រុម Barcelona រូបនេះ ត្រូវបានប្ដូរចេញនៅក្នុងតង់ទី១ ដោយសាររបួសដៃ ដែលបានកើតឡើងដោយការដណ្ដើមបាល់គ្នាជាមួយ Franco Vazquez ហើយគេអាចនឹងត្រូវសម្រាកព្យាបាលរបួសរយៈពេល៣សប្ដាហ៍។

លោក Valverde បាននិយាយប្រាប់ទូរទស្សន៍ Movistar Partidazo ថា “យើងនឹងរងចាំមើលការពិនិត្យសិន ក្នុងពេលនេះយើងមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយទេ។ យើងត្រូវតែមានសង្ឃឹម ប៉ុន្តែកត្តាដែលធ្វើឲ្យ Messi ត្រូវប្ដូរចេញគឺជារឿងសំខាន់។ យើងត្រូវតែត្រៀមខ្លួន និងធនធានក្នុងការជំនួសគេ ទោះបីជានៅក្នុងការប្រកួតដែលពិបាកក្ដី។”

ក្រុម Barcelona ក៏នឹងត្រូវប្រកួត Champions League ជាមួយ Inter Milan និងការប្រកួត El Clasico ដោយគ្មានប្រធានក្រុមរូបនេះចូលរួមផងដែរ៕

ប្រភព៖ 9sportpro

error: Content is protected !!