Ronaldo នឹងអវត្តមានក្នុងក្រុមជម្រើសជាតិ ដោយសារហេតុផលមួយ…

ក្រុមជម្រើសជាតិព័រទុយកាល់ បានបង្ហាញបញ្ជីឈ្មោះកីឡាករ ដែលនឹងត្រូវចូលរួមប្រកួតអន្តរជាតិខាងមុខជាមួយនឹងក្រុមប៉ូឡូញ និងក្រុមស្កតឡែនហើយ ដោយគេឃើញថា កីឡាករដែលមានតម្លៃខ្លួន ១១០លានអឺរ៉ូ Cristiano Ronaldo គ្មានឈ្មោះសាជាថ្មីម្ដងទៀតហើយ។ Ronaldo បានជួយក្រុម Juventus ឲ្យចាប់ផ្ដើមការប្រកួតក្នុងលីគឲ្យមានដំណើរយ៉ាងរលូន ដោយពួកគេឈ្នះទាំង៩ប្រកួតដើមរដូវកាលនេះ។

Ronaldo អវត្តមានម្ដងទៀតពីក្រុមជម្រើសជាតិព័រទុយកាល់ ចាប់តាំងពីបញ្ចប់ការប្រកួតពាន World Cup នៅប្រទេសរុស្សីមក ហើយ Ronaldo ក៏នឹងនៅតែស្នាក់នៅទីក្រុង Turin ប្រទេសអ៊ីតាលីដដែលជាមួយក្រុម Juventus ដើម្បីធ្វើការហ្វឹកហាត់ជាមួយលោក Massimiliano Allegri និងក្រុមទាំងមូល។ នេះក៏ដោយសារតែសាមីខ្លួនគេបានស្នើទៅលោក Fernando Santos គ្រូបង្វឹកក្រុមព័រទុយកាល់ដោយខ្លួនឯង។

ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិព័រទុយកាល់៖
អ្នកចាំទី៖ Beto, Claudio Ramos, Rui Patricio
ខ្សែការពារ៖ Cedric Soares, Joao Cancelo, Kevin Rodrigues, Luis Neto, Mario Rui, Pedro Mendes, Pepe, Ruben Dias
ខ្សែបម្រើ៖ Bruno Fernandes, Danilo Pereira, Gedson Fernandes, Pizzi, Renato Sanches, Ruben Neves, Sergio Oliveira, William Carvalho
ខ្សែប្រយុទ្ធ៖ André Silva, Bernardo Silva, Bruma, Eder, Gonçalo Guedes, Helder Costa៕

ប្រភព៖ 9sportpro

error: Content is protected !!