Cristiano Ronaldo និយាយការពារខ្លួនក្នុងករណីចោទថាគេចាប់រំលោភ

កីឡាករខ្សែប្រយុទ្ធ Juventus គឺ Cristiano Ronaldo បានធ្វើការបដិសេធថាគេមិនបានធ្វើអ្វីខុសនោះទេ នៅពេលនាង Kathryn Mayorga បានចោទថាកីឡាកររូបនេះបានចាប់រំលោភនាងនៅក្នុងទឹកដីអាមេរិកកាលពីឆ្នាំ ២០០៩។

ប៉ូលិស នៅទីក្រុង Las Vegas បានបើកការស៊ើបអង្កេតលើរឿងនេះសារជាថ្មី លើករណីចាប់រំលោភនៅក្នុងសណ្ឋាគារ Palms Hotel ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ បន្ទាប់ពីមានស្ត្រីម្នាក់ប្ដឹង។

កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយកាល់បានសរសេរនៅលើ Twitter ថា “ខ្ញុំសូមប្រកាសបដិសេធលើរាល់ករណីចោទប្រកាន់មកលើរូបខ្ញុំ ខ្ញុំចាត់ទុកថាការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរណាស់ ហើយទង្វើរបែបនេះវាផ្ទុយពីឆន្ទៈរបស់ខ្ញុំទាំងស្រុង។ ហើយដើម្បីជម្រះឈ្មោះរបស់ខ្ញុំមិនឲ្យជាប់ពាក្យព័ន្ធនឹងរឿងនេះ ខ្ញុំក៏ប្រកាសសូមបដិសេធក្នុងការឆ្លើយតបទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានាទាក់ទងនឹងរឿងនេះផងដែរ៕”

ប្រភព៖ Marca

error: Content is protected !!