Real Madrid ត្រូវបានក្រុមម្ចាស់ផ្ទះ Sevilla លត់ ៣-០

ក្រុម Real Madrid បានបាត់បង់៣គ្រាប់ជាលើកដំបូង នៅក្នុងតង់ទី១ ក្នុងការប្រកួតដែលចាញ់ក្រុមម្ចាស់ផ្ទះ Sevilla ៣-០ កាលពីរាត្រីថ្ងៃពុធ ហើយក៏បានបាត់បង់ឱកាស ក្នុងការឡើងទៅឈរនៅកំពូលតារាងផងដែរ បន្ទាប់ពីក្រុម Barcelona ចាញ់ក្រុម Leganes ២-១។

ខ្សែប្រយុទ្ធព័រទុយកាល់ Andre Silva រកបានគ្រាប់បាល់នៅនាទីទី១៧ និងទី២១ ហើយកីឡាករ Wissam Ben Yedder បានបន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៣៩ ឲ្យក្រុម Sevilla ធ្វើឲ្យពួកគេឈ្នះយ៉ាងសប្បាយចិត្តបំផុត នៅទឹកដី Ramon Sanchez-Pizjuan Stadium។

លទ្ធផលការប្រកួតនេះ ធ្វើឲ្យក្រុម Real Madrid និង Barcelona មាន១៣ពិន្ទុប៉ុណ្ណោះ ក្នុង៦ប្រកួតរបស់ពួកគេ។ Real ត្រូវបានបង្អាក់ដំណើរ ចាប់តាំងពីការប្រកួតស្មើគ្នាជាមួយ Athletic Bilbao ម៉្លេះ។ Luka Modric បានស៊ុតបញ្ចូលទីនៅក្នុងតង់ទី២ ប៉ុន្តែត្រូវបានពិនិត្យមើលវិដេអូឡើងវិញ ហើយឃើញថា ជាគ្រាប់បបាល់ជំហរក្រៅល្បែង (offside) ហើយ Marcelo ក៏ហាក់បីដូចជាមានរបួសសរសៃផងដែរនៅក្នុងតង់ទី២ ដែលជារឿងគួរឲ្យបារម្ភមួយសម្រាប់លោក Julen Lopetegui សម្រាប់ប្រកួតបន្តបន្ទាប់ទៀត៕

ប្រភព៖ sportskeeda

error: Content is protected !!