Newcastle ធ្លាប់បដិសេធតារាឆ្នើមរបស់ក្រុម Real Madrid

អតីតប្រធានផ្នែករើសបុគ្គលិក និងកីឡាករ របស់ក្រុម Newcastle គឺលោក Tony Jimenez បាននិយាយថា លោក Kevin Keegan ប្រធានក្លឹបបនេះ ធ្លាប់បដិសេធតារាឆ្នើមរបស់ក្រុម Real Madrid ម្នាក់គឺកីឡាករខ្សែប្រយុទ្ធ Karim Benzema។

បើយោងតាមកំណត់ហេតុជីវប្រវត្តិរបស់លោក Keegan ក្នុងការកាន់តំណែងជាលើកទី២ នៅក្រុម Newcastle កាលពីឆ្នាំ២០០៨ លោក Jimenez បាននិយាយថា ប្រធានក្លឹបរូបនោះ បានបដិសេធក្នុងការទិញយកកីឡាករឆ្នើមៗ មួយចំនួនទៀត ដូចជា បដិសេធទិញយក Luka Modric ពីក្លឹប Dinamo Zagreb ដោយសារគេមានគីឡូស្រាលពេក សម្រាប់មកលេងនៅលីគ Premier League ហើយក្រៅពីកីឡាករទាំង២ខាងលើ ប្រធានក្លឹប Newcastle ពេលនោះ ក៏បានបដិសេធក្នុងការទិញយកកីឡាករ Hatem Ben Arfa, Samir Nasri, Daniel Sturridge, Peter Crouch, Jermain Defoe និង Lassana Diarra ផងដែរ។

ប៉ុន្តែផ្ទុយទៅវិញគាត់ចង់បានកីឡាករ David Beckham, Frank Lampard, Ronaldinho និង Kaka ដែលមានតម្លៃខ្លួនថ្លៃកប់ពពក រហូតដល់ទៅ ៤០០លានផោនឯណោះ៕

ប្រភព៖ 9sportpro

error: Content is protected !!