Lampard និយាយថាលោក Mourinho នៅតែជាគ្រូបង្វឹកដែលអស្ចារ្យដដែល

អតីតកីឡាកររបស់ក្រុមតោខៀវ គឺ Frank Lampard បាននិយាយដោយមិនលាក់លៀមថា លោក Jose Mourinho គឺនៅតែជាគ្រូបង្វឹកដ៏អស្ចារ្យដដែល មុននឹងគាត់ដឹកនាំក្រុម Derby County នៅលីគទី២ ទៅប្រកួតជាមួយក្រុម Manchester United ដែលដឹកនាំដោយអតីតគ្រូបង្វឹករបស់ខ្លួន នៅពាន EFL Cup។

ការប្រកួតដើមរដូវកាលរបស់ក្រុម Man Utd គឺមានគ្រប់រសជាតិ ឈ្នះ ចាញ់ ហើយថ្មីៗនេះទើបតែប្រកួតស្មើរ 1-1 ជាមួយក្រុម Wolves នៅកីឡាដ្ឋាន Old Trafford។

ការប្រជែងយកពាន EPL និងទំនាក់ទំនងរបស់លោក Mourinho ជាមួយកីឡាករសំខាន់របស់ក្រុម គឺកីឡាករ Paul Pogba កំពុងតែមានការតាមដានយ៉ាងខ្លាំងបំផុត។ ប៉ុន្តែ Lampard ដែលទើបតែបានដឹកនាំក្រុមលីគទី២ Derby ជាលើកដំបូង បាននិយាយគោរពលោក Mourinho ណាស់ ដោយបានរំលឹកពីកាលលេងនៅ Chelsea ហើយគាត់ជឿថា ការឈ្នះពានដល់ទៅ២របស់ក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Mourinho កាលពីរដូវកាល 2016-17 បានបញ្ជាក់ពីសមត្ថភាពច្បាស់ណាស់។

Lampard បាននិយាយប្រាប់អ្នកកាសែតថា “នៅពេលដែលអ្នកជាគ្រូបង្វឹកក្រុម Manchester United នៅពេលដែលមានប្រវត្តិដ៏ល្អ ដូចជាលោក Jose Mourinho នេះគឺមិនមែនជាប្រវត្តិសាស្ត្រចាស់នោះទេ នេះគឺជាប្រវត្តិថ្មីៗបំផុត ដូចជាការឈ្នះពាន Europa League និង League Cup ជាដើម។ ក្នុងនាមជាគ្រូបង្វឹកដែលមានឈ្មោះក្រៅ Special One គឺគ្រាន់តែជាពាក្យធម្មតាប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគាត់គឺជាគ្រូបង្វឹកដ៏ល្អម្នាក់។ គាត់ក៏ជាមនុស្សដែលចូលចិត្តរំលែកទុក្ខរបស់អ្នកដទៃផងដែរ៕”

ប្រភព៖ sportskeeda

error: Content is protected !!