តារាចម្រៀង​រាង​តូច​ច្រ​ឡឹង រតនៈ​ពិសី ​ត្រូវក្រសួង​វប្បធម៌​ពិន័យ​ក្នុង​ការបង្ហាញ​ភាព​សិច​ស៊ី​លើ​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញៈ​ តារាចម្រៀង​ស្រី​រាង​តូច​ច្រ​ឡឺ​ង កញ្ញា រតនៈ ពិសី ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានដាក់​ពិន័យ​រឿង​ការបង្ហាញ​ភាព សិច​ស៊ី​ដែល​ចាត់ទុកថា ធ្វើ​ឲ្យ​ប៉ះពាល់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​រហូត​មានការ​ថ្នាំងថ្នាក់​យ៉ាងខ្លាំង​ពី​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គឺមាន​អ្នកនាង​សុខ​ស្រី​ម៉ុ​ច​,​កញ្ញា​រតនៈ​ពិសី​,​កញ្ញា​ពេជ្រ​អា​វី​ហ្សា​និង​អេ​ន​ឌី​។​

ក្នុងជំនួប​តាម​ទូរស័ព្ទ​ជាមួយ​កញ្ញា​រតនៈ​ពិសី​បាន​ឲ្យ​ភ្នាក់ងារ​រស្មី​កម្ពុជា​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២១​កញ្ញា​នេះ​ថា នាង​មិនបាន​ប្រឆាំងនឹង​បំរាម​របស់​ក្រសួង​ឡើយ ។​គឺ​គ្រាន់តែ​ហាក់ដូចជា​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានដាក់​ពិន័យ​រឿង​ការបង្ហាញ​ភាព សិច​ស៊ី​ដែល​ចាត់ទុកថា ធ្វើ​ឲ្យ​ប៉ះពាល់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​។​រហូត​មានការ​ថ្នាំងថ្នាក់​យ៉ាងខ្លាំង​ពី​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

ស្រី​ស្រស់​រូបនេះ​បាន​បន្តថា រាល់​ការឡើង​ប៉ុស្តិ៍​ទូរទស្សន៍ គឺ​នាង​ខ្ញុំ​មិនដែល​ស្លៀកពាក់​បង្ហាញ ឬ​ប​ញេ្ច​ញ​សាច់​នោះឡើយ​គឺ​ពាក់​ជិតៗ​តែម្តង​។​បើតាម​កម្មវិធី​ធំៗ​ផ្លូវការ​និង​កម្មវិធី​សប្បុរសធម៌​ក៏​មិនដែល​ស្លៀកពាក់​សិច​ស៊ី​អ្វី​ដែរ​។​តែ​ក្រសួង​ក៏​មិនបាន​លើកសរសើរ​នោះទេ​ដល់ពេល​មាន​កំហុស​បន្តិចបន្តួច​លើក​យកមក​ដាក់ពិន័យ​តែម្តង ហើយ​ណាមួយ​រូបថត​ដែល​លើក​យកមក គឺជា​រូប​ចាស់​នោះទេ ។​

ដោយមាន​ការមិន​អស់ចិត្ត​តារាចម្រៀង​សំឡេង​ទាក់ទាញ​បេះដូង​យុវវ័យ កញ្ញា រតនៈ ពិសី បាន​បន្ថែមទៀតថា គ្រាន់តែ​សំណូមពរ​ថា អ្វីដែល​បាន​ផុស​រូបថត​មួយចំនួន​លើ​ហ្វេ​ស​ប៊ុ​ក គឺជា​រឿង​ធម្មតាៗ​នោះទេ ហើយ​បើ​មាន​ការមិន​ពេញចិត្ត​នាង​នឹង​កាត់បន្ថយ​ជាង​នេះ​ទៅ ទៀត ។​

យើង​បានដឹងហើយថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លេង​ធម៌​ក្ដៅ ចាត់វិធានការ​យ៉ាង​ចាស់ដៃ ទៅ​តារា​ល្បីៗ ដែល​តែងតែ​បញ្ចេញ​ភាព​សិច​ស៊ី តាម​បណ្ដាញ​សង្គម និង​តាម​កម្មវិធី​សាធារណៈ​ផ្សេងៗ ។​

ខណៈដែល​ថ្មីៗ​នេះ បន្ទាប់ពី​ក្រសួង​បាន​ផ្អាក​សកម្មភាព​សិល្បៈ លើ​តារា​សម្ដែង​សិច​ស៊ី កញ្ញា សេង សូ​ណា​រយៈពេល​១​ឆ្នាំ​រួចមក​នៅពេលនេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានចេញ​លិខិត​ប្រកាស​ព្រមាន​ជា​ផ្លូវការ ដល់​តារា​ប្រុស​ស្រី​ល្បីៗ ចំនួន​៤​ដួង​ទៀត មានដូចជា អ្នកនាង សុខ ស្រី​ម៉ុ​ច​, កញ្ញា រតនៈ ពិសី​, កញ្ញា ពេជ្រ អា​វី​ហ្សា និង​លោក អេ​ន​ឌី ក្រោយពី​ក្រសួង​រកឃើញថា តារា​ទាំងអស់នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រពៃណី និង​វប្បធម៌​ខ្មែរ​៕

error: Content is protected !!