តោះមកមើល ម៉ានីកា បង្អួតរាងដ៏សិចស៊ី ជាមួយនឹងឈុតប៊ីគីនី (មានវីដេអូ)

ភ្នំពេញ: តារាសម្តែងកញ្ញា ម៉ានីកា បានបង្អួតសម្រស់នៃភាពសិចស៊ីរបស់នាង ក្នុងឈុតប៊ីគីនី ពេលហែលទឹកយ៉ាងសប្បាយ ដែលជាការបង្ហាញមួយនៃឈុតក្នុងរឿងភាគថ្មីមួយដែលកំពុងថត។ ខ្សែវីឌីអូខ្លីនៃសកម្មភាព នៃហែលទឹកយ៉ាងសប្បាយ ស្ថិតក្នុងឈុតប៊ីគីនីយ៉ាងស្រស់ស្អាតរបស់នាង បានបង្កឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រពេញចិត្តនូវរូបសម្រស់របស់នាង។

សកម្មភាពថ្មីរបស់នាងលើកនេះ ត្រូវបានឱ្យដឹងថា នាងបានសម្តែងក្នុងរឿងភាគថ្មីគឺ “ភរិយាឥតខ្លាន់ស្លា” របស់ផលិតកម្មព្រំរដ្ឋា(PR) ដែលត្រៀមនឹងចាក់បញ្ចាំងលើស្ថានីយទូរទស្សន៍បាយ័ននាពេលខាងមុខនេះ។

កញ្ញា ម៉ានីកា បានឱ្យដឹងថា ឈុតសិចស៊ីពេលហែលទឹកនិងសកម្មភាពរបស់នេះលើកនេះ គ្រាន់តែជាការថតរឿងភាគថ្មីប៉ុណ្ណោះ មិនមែនចង់បង្អួតសម្រស់ និង ធ្វើអ្វីមួយប៉ះពាល់ដល់មហាជននិងក្រសួងវប្បធម៌វិចិត្រនិសិល្បៈឡើយ។ ហេតុដូច្នេះសូមមហាជននិងក្រសួងមេត្តាជ្រាបនិងកុំយល់ច្រឡំ ឬ រិះគន់។

សូមបញ្ជាក់ផងដែរថា កញ្ញា ម៉ានីកា តារាសម្តែងសិចស៊ីនិងតារាបង្ហាញម៉ូត ទើបតែមានបញ្ហាសុខភាព ត្រង់ផ្នែកច្រមុះ(អាឡែកស៊ី) ចេញទៅព្យាបាលនៅប្រទេសវៀតណាម ក្រោយពីមានអាការៈធ្វើទុក្ខអស់រាប់ឆ្នាំមិនស្មានដល់ថាមានជម្ងឺផ្នែកច្រមុះ។ តារាស្រីរូបនេះសម្រាប់ឆ្នាំនេះក៏កំពុងលេចធ្លោក្នុងសម្តែងជាច្រើនរឿង ហើយជាពិសេសម្រាប់រឿងដុំវិញ នាងក៏មានទីផ្សារខ្លាំងគ្រាន់បើ៕


error: Content is protected !!