ការវិភាគរវាងក្រុម Cardiff City vs Manchester City

ក្រុមដែលមានមូលដ្ឋាននៅប្រទេសវែលស៍ ភាគខាងត្បូង និងត្រូវបង្ហាញខ្លួននៅក្របខណ្ឌ Premier League នឹងត្រូវប្រកួតជាមួយក្រុម Manchester City របស់លោក Pep Guardiola ក្នុងទីក្រុង Cardiff City ផ្ទាល់តែម្ដង។

កំណត់ត្រារបស់លោក Guardiola នៅលីគកំពូល Premier League ពិតជាល្អមែនទែននៅដើមរដូវកាលនេះ ប៉ុន្តែបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលពេលប្រកួត Champions League ចាញ់ក្រុម Lyon 2-1 នៅក្នុងដីខ្លួនឯង កាលពីពាក់កណ្ដាលសប្ដាហ៍នេះ។ ក្នុងការប្រកួតនោះ លោក Guardiola ត្រូវបានពិន័យមិនឲ្យទៅដឹកនាំក្រុមដោយផ្ទាល់នោះទេ ប៉ុន្តែគាត់នឹងត្រឡប់ទៅកាន់កន្លែងបញ្ជារបស់គ្រូបង្វឹកដូចរាល់ដងវិញ ជាមួយលោក Warnock ដែលចង់បង្អាក់ដំណើររបស់ក្រុម Cardiff។

ក្រុមទាំង២បានជួបគ្នា២ដងនៅ Premier League កាលពីឆ្នាំ 2013-14 ដោយពេលនោះក្រុម Cardiff បានយកឈ្នះ 3-2 នៅក្នុងដី មុននឹងក្រុម Man City យកឈ្នះ 4-2 វិញនៅកីឡាដ្ឋាន Etihad៕

ទស្សទាយ៖ Cardiff City 0-2 Manchester City

ប្រភព៖ Standard

error: Content is protected !!