ការវិភាគរវាងក្រុម Manchester United vs Wolves

ក្រុម Manchester United ត្រូវប្រកួតជាមួយក្រុមដែលទើបតែរះឡើង នៅថ្ងៃសៅរ៍នេះ ដោយពួកគេនឹងត្រូវទទួលស្វាគមន៍ក្រុម Wolves មកកាន់ទឹកដី Old Trafford។

ក្រុម Man Utd បានប្រកួតចាញ់ជាបន្តបន្ទាប់គ្នា នៅក្នុងការប្រកួត EPL កន្លងមកនេះ ប៉ុន្តែពួកគេបានប្រកួតឈ្នះ៣ប្រកួតចុងក្រោយនេះ រួមទាំងការប្រកួតឈ្នះ 3-0 នៅពាន Champions League លើក្រុម Young Boys។ ប៉ុន្តែនៅពេលដែលក្រុមបិសាចក្រហម ត្រៀមខ្លួនចូលមកវិញ ក្រុម Wolves ក៏មានទំនុកចិត្តខ្លាំងលើក្រុមរបស់ខ្លួនផងដែរ បន្ទាប់ពីមានការចាប់ផ្ដើមរដូវកាលដោយមានលទ្ធផលវិជ្ជមាន ហើយលោក Nuno Espirito Santo ដែលជាគ្រូបង្វឹករួមសញ្ជាតិជាមួយនឹងលោក Mourinho ក៏មានការជាប់ទាក់ទងនឹងការទៅធ្វើជាអនាគតគ្រូបង្វឹកក្រុម Man Utd ផងដែរកាលពីសប្ដាហ៍ថ្មីៗនេះ។

ក្រុមទាំង២នេះធ្លាប់ជួបគ្នា៨ដងនៅ Premier League ក្នុងនោះក្រុម Man Utd ឈ្នះ៦ប្រកួត ហើយក្រុម Wolves មិនដែលយកឈ្នះលើក្រុមបិសាចក្រហមនៅទឹកដី Old Trafford នោះទេកន្លងមក។ ការជួបគ្នាចុងក្រោយរបស់ពួកគេគឺនៅរដូវកាល 2011-12 ដែលក្រុម Man Utd ឈ្នះ 4-1 នៅក្នុងផ្ទះ និង ឈ្នះ 5-0 នៅក្រៅដី៕

ទស្សទាយ៖ Manchester United 1-0 Wolves

ប្រភព៖ Standard

error: Content is protected !!