ឱ្យតែ​ចង់​រៀន ទោះជា​ចំណាស់​ណា​ក៏​មិន​ហួសពេល​ដែរ​

លោកយាយ កាយ​សន ស៊ុ​ក​សើម (Kaysorn Sukserm) មាន​អាយុ ៨៤ ឆ្នាំ​ទៅហើយ ប៉ុន្តែ​គាត់​ទើបតែ​ចូល​ប្រឡង​ថ្នាក់​ទី​៦ ប៉ុណ្ណោះ​។ នោះ​គឺ​ដោយសារតែ​គាត់​ស្តាយ​ដែល​មិនបាន រៀន​កាលពី​ក្មេង​។

​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា លោកយាយ​ជនជាតិ​ថៃ ដែល​រស់នៅ​តំបន់​ជនបទ​ក្នុង​ខេត្ត យ៉ា​សូ​ថុ​ន (Yasothon) ប្រទេស​ថៃ ខាងលើនេះ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ទៅ​ប្រឡង​ថ្នាក់​ទី​៦ នៅ​សាលា Kum Keun Kaew Chanoopathum School ដែលជា​កន្លែង​ធ្វើតេស្ត​សម្រាប់​ការ សិក្សា​ក្រៅ​ប្រព័ន្ធ​។​

​គ្រូ​ម្នាក់​ឈ្មោះ វុ​តទី​ឆៃ ស៊ូ​ផាប (Wuttichai Suphap) ដែល​បង្រៀន​នៅ​សាលា​ខាងលើ​បាន​ថត រូប​លោកយាយ​រូបនេះ ពេល​ឃើញ​គាត់​ជិះ​កង់​ទៅផ្ទះ​ក្រោយ​ប្រឡង​ចប់​។

​ក្រោយពេល​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មិនបាន​ប៉ុន្មាន រូបថត​នេះ​ទទួលបាន​ការចាប់ អារម្មណ៍​យ៉ាងខ្លាំង ដោយ​ភាគច្រើន​ភ្ញាក់ផ្អើល និង​កោតសរសើរ​លោកយាយ​រូបនេះ​យ៉ាងខ្លាំង​៕

error: Content is protected !!