Messi ប្រាប់ Barca ឲ្យលក់កីឡាករដែលជាគោលដៅរបស់ក្រុមបិសាចក្រហម Man Utd ចេញ

តារាបាល់ទាត់ឆ្នើមរបស់ក្រុម Barcelona កីឡាករ Lionel Messi ត្រូវបានគេរាយការណ៏ថា គេចង់ឲ្យកីឡាករ Nelson Semedo ដែលជាគោលដៅរបស់ក្រុមបិសាចក្រហម Manchester United ចាកចេញពីក្លឹប នៅខែមករាខាងមុខនេះ។

កីឡាករខ្សែការពារខាងស្ដាំរូបនេះ បានមកចូលរួមជាមួយក្រុម Barcelona កាលពីរដូវកាលមុនក្នុងតម្លៃខ្លួន ៣០.៥លានអឺរ៉ូ ពីក្រុម Benfica របស់ប្រទេសព័រទុយកាល់។ ហើយចាប់តាំងពីពេលនោះមក គេមិនបានធ្វើឲ្យក្លឹបមានការចាប់អារម្មណ៍ខ្លាំងនោះទេ ដោយគេចូលលេងបានតែ៣៦ប្រកួតប៉ុណ្ណោះ នៅលីគ LaLiga។

កាសែត Don Balon បានផ្សាយថា Lionel Messi ចង់ឲ្យ Semedo ចេញពីក្លឹបនៅខែមករាខាងមុខ ដោយសារតែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះយល់ថា កីឡាករសញ្ជាតិព័រទុយកាល់នេះ មិនខំប្រឹងនោះទេ ពេលចូលប្រកួតឲ្យក្លឹប។ តួយ៉ាងដូចកាលប្រកួតជាមួយក្រុម Real Sociedad ជាដើម ដែលកីឡាកររូបនេះ មិនបានជួយអ្វីនោះទេ ដែលខុសពីកីឡាករ Sergi Roberto ដែលបានខំប្រឹងប្រែងធ្វើបានយ៉ាងល្អ នៅក្នុងតំណែងរបស់គេ៕

ប្រភព៖ 9sportpro

error: Content is protected !!