Real Madrid ចូលរួមជាមួយ Man United ក្នុងការដណ្ដើមយកកីឡាករ Lozano

ក្លឹប Real Madrid គ្រោងចំណាយប្រាក់ ១៥០លានអឺរ៉ូ ក្នុងការទិញយកកីឡាករឆ្នើម៣នាក់ ពីក្នុងលីគកំពូលអឺរ៉ុប ក្នុងនោះក៏រួមមានកីឡាករ Hirving Lozano ផងដែរ។

ក្លឹបយក្សអេស្ប៉ាញមួយនេះ បានចាប់អារម្មណ៍លើកីឡាករសញ្ជាតិម៉ិកស៊ិកនេះ ដែលគេបានស៊ុតបញ្ចូលទី១៩គ្រាប់ឲ្យក្រុម PSV Eindhoven កាលពីរដូវកាលមុន។ ក្រុម Real Madrid ចង់បានកីឡាកររូបនេះ មកត្រៀមជំនួសកន្លែងរបស់កីឡាករខ្សែប្រយុទ្ធ Karim Benzema ហើយពួកគេចង់បានកីឡាករ ដែលមានលំដាប់ថ្នាក់ពិភពលោក។

Lozano បានរកគ្រាប់បាល់ឲ្យក្រុមម៉ិកស៊ិក ពេលប្រកួតជាមួយក្រុមអាឡឺម៉ង់នៅ World Cup នៅក្នុងព្រឹត្តិការណ៍នោះ គេបានបង្ហាញទម្រង់លេងយ៉ាងល្អ ដែលធ្វើឲ្យក្លឹបធំៗដូចជា Borussia Dortmund និង Manchester United ក៏ចង់បានផងដែរ។

កាសែត Don Balon បានផ្សាយថា កីឡាករវ័យ២៣ឆ្នាំនេះ ប្រាកដជានឹងចាកចេញពីក្លឹបរបស់លីគកំពូលហូឡង់មួយនេះបើសិនមានការចរចាត្រូវថ្លៃគ្នា។

ចំពោះកីឡាករ២នាក់ផ្សេងទៀតនោះ គឺ Real Madrid ចង់បានកីឡាករខ្សែការពារ Marcos Alonso ដែលនឹងត្រូវយកមកជំនួសកន្លែងរបស់កីឡាករ Dani Ceballos ហើយក៏ដូចជាកីឡាករ Adrien Rabiot ផងដែរ ដែលនឹងមកជំនួសកីឡាករ Kovacic៕

ប្រភព៖ 9sportpro

error: Content is protected !!