តារាសិចស៊ី សេង សូណា​ ត្រូវក្រសួងវប្បធម៌ ផ្អាកការងារសិល្បៈ មួយឆ្នាំ

ភ្នំពេញ-តារាសម្តែងដែលនិយមសម្ញ៉ែងដើមទ្រូង បង្ហាញទស្សនិកជន ឲ្យភ្លឹកនឹងសម្រស់របស់នាង កញ្ញា សេង សូណា ត្រូវបានក្រសួងវប្បធម៌ ផ្អាកការសម្តែងរយៈពេលមួយឆ្នាំពេញតែម្តង គិតចាប់ពីថ្ងៃទី ១៦ សីហា ២០១៨ ដល់ថ្ងៃទី ១៦ សីហា ២០១៩ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ២០១៨។

យោងតាមសេចក្តីប្រកាស ១៦១ ប្រ.ក​ ចុះថ្ងៃទី១៤ តុលា ២០១៧ ស្តីពីក្រមសីលធម៌នៃអ្នកសិល្បៈ។ សេចក្តីសម្រេចលេខ ៥៨ ស.ស.រ ស្តីពីការបង្កើតក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រមសីលធម៌អ្នកសិល្បៈ នាថ្ងៃទី១៦ ខែសីហា ២០១៨។

សេចក្តីប្រកាសបន្ថែមថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រមសីលធម៌នៃអ្នកសិល្បៈ កាលពីថ្ងៃទី១៦ សីហា កន្លងមក បានសម្រេចដាក់ពិន័យផ្អាកតារាសម្តែង កញ្ញា សេង សូណា មិនអោយធ្វើសកម្មភាពពាក់ព័ន្ធនិងវិស័យសិល្បៈគ្រប់រូបភាពរួមមាន៖ ការសម្តែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស្ព័ត ចម្រៀងបង្ហាញមុខ នៅតាមកញ្ចក់ទូរទស្សន៍…..ជាដើមរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី១៧ សីហា ២០១៨ ដល់ថ្ងៃទី១៧ សីហា ២០១៩ ។ ដោយមូលហេតុតារាសម្តែងរូបនេះ តែងតែនៅបន្តការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថធ្វើអោយប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ត និងបណ្តាញព័ត៌មាន៕

error: Content is protected !!