ចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងសាជាថ្មី

ព្រះសីហនុ: ជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ចរាចរ តាមដងផ្លូវជាតិលេខ៤ ទៀតហើយ នាល្ងាចថ្ងៃនេះ។

មន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់សិលាបានថ្លែងថា គិតត្រឹមម៉ោងជិត ៥ល្ងាចថ្ងៃ១៧ កញ្ញា ២០១៨នេះ ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សីលា បានបិទទាំងស្រុងហើយ ទាំងរថយន្តធំ និងរថយន្តតូចៗទាំងអស់ មិនអនុញ្ញាតឲ្យបើកបរឆ្លងកាត់ឡើយ ដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ក្រោយមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវជាថ្មីម្តងទៀត៕

error: Content is protected !!