សត្វ​គោមួយ​ក្បាល​ដ៏​ចម្លែក​បំផុត​នៅ​ឥណ្ឌា មាន​ច្រមុះ​២ ភ្នែក​៣

មានសត្វគោមួយក្បាលដ៏ចម្លែកបំផុតនៅប្រទេសឥណ្ឌា ដោយវាបានកើតមកមានមានច្រមុះ២ ភ្នែក៣និង មានមុខពាក់កណ្តាលបន្ថែមទៀត។ កូនគោដែលមានសុខភាពល្អនេះ បានកើតនៅភូមិNavalur នៅទីក្រុងThanjavur នៅរដ្ឋTamil Nadu ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៨។

ទោះបីជា គោនេះមានខ្លួនតែមួយ វាហាក់ដូចជាមានមុខ២ និងមានច្រមុះ២ និងភ្នែក៣ប៉ុន្តែ វាមានស្លឹកត្រចៀកតែមួយគូនិងមាត់តែមួយប៉ុណ្ណោះ ។ ពួកអ្នកភូមិមួយចំនួនជឿថា កូនគោនេះ នឹងអាចនៅរស់បានតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីវាបានកើតមកប៉ុន្តែ រហូតមកដល់ពេលនេះ កូនគោចម្លែកនេះបាននៅរស់អស់ពេលជាងមួយខែមកហើយ៕

error: Content is protected !!