​ឃាត់ខ្លួនមនុស្ស​៣​នាក់ ករណីចាប់​កោស​ក់​ចោរលួច​ទូរស័ព្ទ

ភ្នំពេញ​: មនុស្ស​៤​នាក់ មាន​ស្ត្រី​ម្នាក់​ជា​អាជីវករ​ផ្សារ​ព្រៃទា ក្រោយពី​ផ្ទុះ​រឿង សង្ស័យ​ប្រើ​អំពើហិង្សា វាយ​ធ្វើ​ទារុណកម្ម ទៅលើ​នារី​ម្នាក់​សង្ស័យ ប្រព្រឹត្ត​អំពើ​លួច​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ រហូតមកដល់​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា នេះ​សមត្ថកិច្ច​បាន​ហៅ​នាំ​មនុស្ស​៤​នាក់ ស្រី​១​នាក់ មក​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣ រហូតដល់​ព្រលប់​ថ្ងៃ​ដដែល​នេះ ជន​៣​នាក់ ក្នុងចំណោម​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅតាម​បង្គាប់​តុលាកា ហើយ នេះ​បើតាម​ប្រសាសន៍ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ប្រាប់​អ្នកសារព័ត៌មាន​។​

​ជន​ត្រូវ​ឃាត់ខ្លួន​ចំនួន​៣​នាក់ ទី​១ ឈ្មោះ សុង ហេង ក្នុង​សកម្មភាព ជា​អ្នក​កោរសក់ ។ ទី​២ ណាំង ណា​រិ​ទ្ធ ជា​ឪពុក​របស់​បុរស ឈ្មោះ សុង ហេង​។ ទី​៣ ហុក គឹម​ហ៊​ន ភេទ​ស្រី ជា​ម្ចាស់​ទូរស័ព្ទ និង​ជា​ម្ដាយ របស់ សុង ហេង ។ ចំណែក ទី​៤ ជន​ម្នាក់ ឈ្មោះ ឈួ​រ គឹម​ឡេង គ្រាន់​ជា​អ្នក​បំភ្លឺ សមត្ថកិច្ច​អនុញាតិ​ឲ្យ​វិលត្រឡប់​ទៅវិញ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ស្រី​១​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ នា​យប់​ថ្ងៃទី​១៤​នេះ ដើម្បី​អនុវត្តន៍​ទៅតាម​នីតិវិធី​ច្បប់ ដោយ​ឆ្លងកាត់​ប្រព័ន្ធតុលាការ​៕ ​

error: Content is protected !!