Ronaldo ដេក​ឱប​មិត្តស្រី​អាំង​ថ្ងៃ​នៅលើ​នាវា​ប្រណីត​ធ្វើ​ព្រងើយ ដោយ​មិន​ខ្វល់​រឿង​គេ​រិះគន់​ស៊ុត​មិន​ចូល​ឱ្យ Juventus

ជីវិត​នៅក្រៅ​ទីលាន​ហាក់​មាន​ភាពងាយស្រួល​ជាង​សម្រាប់​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ដែល​បើកឆាក ៣ ប្រកួត​មកនេះ​មិនទាន់​ស៊ុត​បាន​១​គ្រាប់​ឱ្យ​ក្រុម Juventus នៅឡើយ​ទេ​។​

ទោះបីជា Juventus បានឈ្នះ ២-១ លើ​ក្រុម​ម្ចាស់ផ្ទះ Parma យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​បាន​ប្រែជា​លំបាក​សម្រាប់​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ ដែលជា​សមាជិក​ថ្មី​របស់​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​នេះ​។ កីឡាករ​ព័រទុយហ្កាល់ ដែល​ខកខាន​រក​គ្រាប់​បាល់ ៣ ប្រកួត​ជាប់​គ្នា​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​ព្យាយាម​លាក់បាំង​ភ្នែក​ឆ្វេង​ហើម​របស់ខ្លួន អំឡុង​ការសម្រាកលំហែ​កាយ​នៅ​កោះ Ibiza​។​

ខ្សែប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​ព្យាយាម​ស៊ុត​ចំនួន ៨ លើក​ទល់នឹង​ក្រុម Parma និង​ឈរ​នៅ​កំពូល​តារាង​នៃ​កីឡាករ​ដែល​ប៉ង​ស៊ុត​ច្រើនជាងគេ​តែ​មិន​ចូល​ទី (​ស៊ុត ២៣ ជើង​) ក្នុងចំណោម​ក្របខ័ណ្ឌ​លី​ក​កំពូល​ទាំង ៥ របស់​ទ្វីបអឺរ៉ុប​។​

​ខណៈដែល​ក្រសែភ្នែក​គ្រប់គ្នា​កំពុង​សម្លឹងមើល​ទីបញ្ចប់​នៃ​ការ​ខ្សត់​គ្រាប់​បាល់​របស់​រ៉ូ​ណា​ល់​ដូ​នៅ​អ៊ីតាលី រូបគេ​បាន​រកឃើញ​សុភមង្គល​នៅលើ​នាវា​ប្រណីត​របស់ខ្លួន​ជាមួយ​មិត្តស្រី​អាយុ ២៤ ឆ្នាំឈ្មោះ ច​ច​ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស ដែល​ស្លៀក​ឈុត​ងូតទឹក​សិច​ស៊ី​ដើម្បី​ព្យាយាម​លួង​ចិត្ត​មិត្ត​ប្រុស​របស់​នាង​។​

តារា​បង្ហាញ​ម៉ូត​អា​ហ្ស​ង់​ទីន​រូបនេះ​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​នៅលើ Instagram ដែលមាន​អ្នកគាំទ្រ ៧,២ លាន​នាក់​រង់ចាំ​តាមដាន​រាល់​ព័ត៌មាន​លម្អិត​នៃ​របៀប​រស់នៅ​របស់​នាង និង​រូបថត​សិច​ស៊ី​រាល់ថ្ងៃ​ឈប់សម្រាក​ម្តងម្កាល​រប​ស់​នាង​៕

error: Content is protected !!