Dele Alli អាចនឹងអវត្តមានក្នុងការប្រកួតពាន Champions League ជាមួយ Inter Milan

លោក Mauricio Pochettino បានបញ្ជាក់ថាកីឡាករ Dele Alli អាចនឹងខកខានក្នុងការចូលប្រកួតឲ្យក្រុម Tottenham Hotspur ពេលជួបជាមួយក្រុម Champions League ទល់នឹងក្រុម Inter Milan។

កីឡាករវ័យ២២ឆ្នាំនេះ ក៏បានប្ដូរចេញក្នុងការប្រកួតជួយក្រុមអង់គ្លេសកាលពីថ្ងៃចន្ទ ដោយសារមានរបួសសរសៃជើង ហើយ Alli ក៏នឹងត្រូវអវត្តមានក្នុងការប្រកួតរវាង Spurs ជាមួយ Liverpool នៅ Premier League ក្នុងថ្ងៃសៅរ៏នេះផងដែរ។

នៅមុនការប្រកួតធំៗខាងមុខនេះ ក្រុមរបស់លោក Mauricio Pochettino មានកីឡាករបញ្ហារបួសលើកីឡាករសំខាន់២រូប គឺ Alli របួសសរសៃជើង ហើយកីឡាករអ្នកចាំទី Hugo Lloris ក៏ត្រូវពិនិត្យរបួសដែរ ដោយសាររបួសភ្លៅ៕

ប្រភព៖ 101greatgoals

error: Content is protected !!