Guardiola: “De Bruyne មិនមែនសម្រាប់លក់ដូរទេ”

គ្រូបង្វឹក Pep Guardiola បានប្រាប់ថា ខ្សែបម្រើរបស់ក្រុម Manchester City គឺ Kevin De Bruyne មិនមែនសម្រាប់លក់នោះទេ ដោយលោកបានបន្ថែមថាគេជាកីឡាករអស្ចារ្យម្នាក់។

De Bruyne បានក្លាយជាតារាបាល់ទាត់ដ៏លេចធ្លោម្នាក់ បន្ទាប់ពីក្រុម Man City បានឈ្នះពានលីគអង់គ្លេសដោយបំបែកកំណត់ត្រាថ្មី ក្រោយការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កាលពីរដូវកាលមុន។ ប៉ុន្តែពេលនេះ ពួកគេនឹងត្រូវបាត់បង់កីឡាករខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះ មួយរយៈដោយសារគេរបួសជង្គង់ ដែលអាចនឹងមានការសម្រាកព្យាបាលរហូតដល់ខែវិច្ឆិកា។

ហើយលោក Guardiola បានបង្ហើបថា បើមានក្លឹបណាចង់បានគេ គឺត្រូវបង់ប្រាក់យ៉ាងច្រើន ដែលអាចជាការបំបែកកំណត់ត្រាពិភពលោកក៏ថាបាន បន្ទាប់ពីគេបានបន្តកុងត្រារយៈពេល៧ឆ្នាំទៀត។

លោក Guardiola ប្រាប់កាសែត Universo Valdano ថា “គាត់គឺជាកីឡាករល្អម្នាក់ ហើយជាកីឡាករដែលចេះបត់បែនបំផុត។ គេជាក្មេងដ៏អស្ចារ្យណាស់ ហើយតម្លៃខ្លួនផ្ដាច់កុងត្រារបស់គេគឺ €250លានអឺរ៉ូ។ ប៉ុន្តែខ្ញុំសុំទោស ខ្ញុំនឹងមិនលក់គេនោះទេ៕”

ប្រភព៖ sportskeeda

error: Content is protected !!