Modric បង្ខំឲ្យមានការផ្ទេរទៅកាន់ក្រុម Inter ដោយសារ Mbappe និង Neymar

កីឡាករ Luka Modric អាចធ្វើឲ្យកីឡាដ្ឋាន Santiago Bernabéu ក្រឡាប់ចក្របាន។ កីឡាករខ្សែបម្រើសញ្ជាតិក្រូអាតនេះ មានគម្រោងក្នុងការលាក្រុម Real Madrid ហើយ។

ដោយមានការផ្ដល់សំណើរពីខាងក្រុម Inter Milan របស់អ៊ីតាលី កីឡាករ Modric ជិតចេញពីក្លឹបអធិរាជសមែនទែនហើយ ក្នុងរដូវក្ដៅខាងមុខនេះ។ លោក Florentino Pérez
ធ្លាប់បានធ្វើការដិសេធម្ដងរួចហើយ ប៉ុន្តែអ្វីៗអាចនឹងមានការផ្លាស់ប្ដូរសម្រាប់រដូវកាល ដោះដូរកីឡាករក្រោយ ខណៈដែល Modric បានរុញឲ្យមានការផ្ទេរកាន់តែខ្លាំងនោះ។

គ្រប់យ៉ាងដែលកើតមាននៅជាមួយក្លឹបនេះ កីឡាកររូបនេះយល់ថាវាដល់ពេលដែលត្រូវដើរចេញហើយ។ មានវ័យ៣៣ឆ្នាំ Modric ចង់មានការប្រកួតប្រជែងថ្មី ហើយដោយសារធ្លាប់លេងនៅលីគ Premier
League និងនៅអេស្ប៉ាញ ពេលនេះអ៊ីតាលី គឺជាគោលដៅបន្ទាប់។

Modric ក៏មិនបានលាក់ទុកក្នុងអារម្មណ៏អ្វីដែរក្នុងការផ្ទេរទៅកាន់លីគ Serie A។ កាលពីរដូវក្ដៅមុន គាត់មានការជិតស្និទជាមួយក្រុម Inter ណាស់ ហើយចំណុចគ្រប់យ៉ាងបង្ហាញថា នេះគឺជារយៈពេលចុងក្រោយរបស់គេហើយនៅជាមួយក្រុម Real Madrid។ កីឡាករសញ្ជាតិក្រូអាតរូបនេះ ចង់ធ្វើដំណើរផ្សងព្រេងនៅជុំវិញទ្វីបអឺរ៉ុប
ហើយពេលនេះគេចង់ទៅលេងបាល់នៅក្នុងប្រទេសអ៊ីតាលីវិញម្ដង។

លើសពីនេះ Modric បានដឹងថាក្លឹបនឹងត្រូវការកីឡាករលេខ១០ថ្មីមកនៅក្នុងក្លឹបនៅរដូវកាលក្រោយ ដែលម្នាក់នោះអាចជា Neymar ឬ Mbappe៕

ប្រភព៖ 9sportpro

error: Content is protected !!