Barca សម្រេចចិត្តថា នឹងទិញយកកីឡាកររបស់ Atl. Madrid ម្នាក់ ដែលមានតម្លៃខ្លួន ១៣៤លានផោន

ក្លឹបអ្នកមាន Barcelona កំពុងសម្រេចចិត្តធ្វើការចរចាទិញកីឡាករខ្សែបម្រើ Saul របស់ក្រុម Atletico Madrid ទោះបីជាគេមានតម្លៃខ្លួនផ្ដាច់កុងត្រាដល់ទៅ ១៣៤លានផោន
ដែលកំណត់ដោយក្លឹបបាល់ទាត់ក្នុងទីក្រុម៉ាឌ្រីតក៏ដោយ។

កីឡាករ Saul បានស្ថិតនៅក្នុងរ៉ាដារបស់ក្រុម Barcelona ចាប់តាំងពីឆ្នាំ២០១៣មកម៉្លេះ ប៉ុន្តែពេលនោះ ពួកគេបានបដិសេធមិនព្រមលក់កីឡាករខ្សែបម្រើម្នាក់នេះ ហើយបន្ទាប់មក Barca
បានបង្វែរទៅរកកីឡាករ David Villa ជំនួសវិញ ក្នុងការផ្ទេរពីក្រុម Atletico ទៅកាន់ទឹកដី Nou Camp ពេលនោះ។

កីឡាករវ័យ២៣ឆ្នាំនេះត្រូវបានធ្វើឲ្យក្លឹប Barcelona ចាប់អារម្មណ៏ខ្លាំងសារជាថ្មីម្ដង បន្ទាប់ពីរូបគេបានបង្ហាញខ្លួនដោយមានទម្រង់លេងយ៉ាងល្អឲ្យក្រុមអេស្ប៉ាញ
ក្នុងការប្រកួតដែលបានឈ្នះលើក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិក្រូអាតក្នុងខែនេះ៕

ប្រភព៖ 9sportpro

error: Content is protected !!